• 2020-04-19 02:00:00
  • ព័ត៌មាន

នីកូ បង្ហើបអារម្មណ៍ពិត ពេលបានកាន់ Huawei P40 Pro ហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី២ លើកដំបូង

  • 2020-04-19 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីឈរឈ្មោះជាទូត សុឆន្ទៈមួយឆ្នាំពេញ ឲ្យក្រុមហ៊ុន បច្ចេកវិទ្យាឈានមុខគេលំដាប់ពិភពលោកហួវៃ លោក នីកូ បានបង្ហើបប្រាប់ថា លោកលង់ខ្លួនស្រឡាញ់ផលិតផលបច្ចេកវិទ្យាដកចិត្តមិនរួចហើយពេលនេះ ជាពិសេសគឺកំពូលស្មាតហ្វូន Huawei P40 5G និងHuawei P40 Pro 5G ស៊ីដាច់គេផ្នែកថតរូបវីដេអូកម្រិតអាជីព។

លោកនីកូ ទូតសុឆន្ទៈតំណាងឲ្យក្រុមហ៊ុនហួវៃបានគូសបញ្ជាក់ថា៖ “រាល់ផលិតផលរបស់ក្រុមហ៊ុនហួវៃ សុទ្ធតែមានគុណភាពខ្ពស់ និងបំពាក់នូវបច្ចេកវិទ្យាឈានមុខគេសម្បូរបែប ប្រកបដោយទំនុកចិត្ត និងជឿជាក់។ ខ្ញ្ញុំលង់ស្រឡាញ់ Huawei P40 Pro ត្រង់ថតរូបវីដេអូស្អាតកប់សារីតែម្តងព្រោះបំពាក់នូវកាមេរ៉ាកម្រិតអាជីព Leica ដល់ទៅ 4 គ្រាប់ភ្ជាប់មុខងារ AI ឆ្លាតវៃឈានមុខគេ និងថតហ៊្សូមដល់ឋានព្រះច័ន្ទជំនានទី2 ហើយអ៊ីនធឺណែត 5G ដោនឡូត Facebook, TikTok YouTube ឬ App ល្បីៗពី Huawei Gallery លឿនផ្លេកបន្ទោរ”។

សូមរំលឹកថាក្រុមហ៊ុនហួវៃ បានចាប់ដៃគូសហការ ស្វាគមន៍តារាចម្រៀង លោក នីកូ ជាទូតសុឆន្ទៈកាលពីត្រីមាសទី១ ឆ្នាំ២០១៩ និងបន្តលើវិថីរួមគ្នាសម្រាប់ឆ្នាំថ្មី២០២០ ដើម្បីផ្តល់នូវបទពិសោធន៍ថ្មី និងបច្ចេកវិទ្យាឈានមុខដល់ប្រជាជនកម្ពុជា។ បច្ចុប្បន្នHuawei ដាក់លក់ស្មាតហ្វូន P40 តម្លៃត្រឹមតែ ៦៦៩ដុល្លារ និង P40 Pro តម្លៃត្រឹមតែ ៨៩៩ដុល្លារ​ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា។

ស្មាតហ្វូន Huawei P40 ស៊េរីត្រូវបានទទួលស្គាល់ និងផ្តល់ពានរង្វាន់ ជាស្មាតហ្វូនល្អឯកផ្នែកថតរូបវីដេអូស៊ីដាច់គេក្នុងចំណោមស្មាតហ្វូនកំពូលៗ ពីស្ថាប័ន TIPA World Awards 2020 និង DXOMARK។ HUAWEI P40 Pro 5G បំពាក់នូវការមេរ៉ាលំដាប់កំពូល Lecia 4គ្រាប់។ កាមេរ៉ាមេទំហំ 50MP Ultra Vision ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក 1/1.28” f/1.9+OIS រួមផ្សំមុខងារចាប់បានច្បាស់គ្រប់ពណ៌ (RYYB) មុខងារចាប់ចំណុចហ្វ័រខឹសលឿនបំផុត (Octa PD Autofocus) ធ្វើឲ្យរូបភាពដែលផ្តិតចេញមកគឺច្បាស់ដិតស្អាតគ្រប់ចំនុចមិនថាយប់ថ្ងៃ។ កាមេរ៉ាទី2 ទំហំ 40MP Utra Wide Cine ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក 1/1.54” f/1.8+PDAF ផ្តល់នូវកម្រិតច្បាស់លំដាប់កំពូលនៃការថតវីដេអូបែបប្លង់ទូលាយ។ ជាមួយនឹងមុខងារ Ultra Low-light video អ្នកអាចថតវីដេអូនៅទីកន្លែងដែលមានពន្លឺខ្សោយ ឬងងឹត បានយ៉ាងច្បាស់ល្អត្រជាក់ភ្នែក និងរីករាយមិនចេះជិនណាយជាមួយនឹងការថតវីដេអូកាយវិការយឺតៗជាមួយ Ultra Slow-motion video វីដេអូហ៊្សូមជាមួយនឹងមុខងារ Telephoto video វីដេអូ4K Time lapse និងវីដេអូខ្នាតខ្សែភាពយន្តច្រើនសណ្ឋាន។ កាមេរ៉ាទី3 ទំហំ 12MP ប្រើប្រាស់សេនស័រឈានមុខ 1/3.56” f/3.4 ភ្ជាប់បច្ចេកវិទ្យាចាប់ចំណុចហ្វ័រខឹស PDAF និង ប្រព័ន្ធទប់លំនឹង (OIS) សម្រាប់ថតហ្សូម ជាមួយនឹង 5x Optical Zoom មានស្រាប់នៅក្នុងឡេនកាមេរ៉ា បច្ចេកវិទ្យា 10x Hybrid Zoom និង 50x Digital Zoom ថតហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2 ដោយមិនចាំបាច់ប្រើជើងទម្រជាមួយនឹងបច្ចេកវិទ្យាទប់លំនឹងជំនាន់ទី២។ កាមេរ៉ាទី4 3D Depth សេនស័រកាមេរ៉ា សម្រាប់បង្កើតកម្រិតព្រាលលំដាប់អាជីព។ ចំណែកឯកាមេរ៉មុខភ្លោះទម្លុះអេក្រង់ទំហំ 32MP ភ្ជាប់មុខងារ auto-focus និងកាមេរ៉ា IR Depth សម្រាប់ថតរូបវីដេអូស៊ែលហ្វី ឬជាក្រុមស៊ែលហ្វីបានយ៉ាងច្បាស់ស្អាត មានពណ៌ស្បែកបែបធម្មជាតិមិនសក្បោះ។

HUAWEI P40 5G បំពាក់នូវការមេរ៉ាលំដាប់កំពូល Lecia 3គ្រាប់ កាមេរ៉ាមេ 50MP Ultra Vision និងសេនស័រសីតុណ្ហភាពពណ៌ចម្រុះ ជាមួយនឹងបច្ចេកវិទ្យាមុខងារចាប់ពន្លឺនិងផ្ទៃពណ៌រូបភាពបែបធម្មជាតិ (AI AWB Algorithm) ធើ្វឲ្យស្មាតហ្វូន HUAWEI P40 មានភាពល្អប្រសើរជាងគេរហូតដល់ទៅ 45% លើផ្នែកថតរូប Portrait ព្រោះញែកដាច់រវាងមនុស្ស និងបរិយាកាស បង្កើតបានជាទម្រង់មុខជាក់លាក់ រូបភាពមានលក្ខណៈភ្លឺច្បាស់ដិតស្អាត ពណ៌ស្បែកធម្មជាតិមិនថាយប់ឬថ្ងៃ។ កាមេរ៉ាទី2 ទំហំ 16MP សម្រាប់ថតប្លង់ទូលាយ (Ultra Wide Angle) អាចថតរូបបែប Macro ជាលក្ខណៈសិល្បៈបានជិតរហូតដល់ទៅ 2.5cm។ កាមេរ៉ាទី3 ទំហំ 8MP សម្រាប់ថតរូបហ្សូមដល់ឋានព្រះចន្ទជំនាន់ទី2 ដែល 3x Optical Zoom មានស្រាប់នៅក្នុងឡេនកាមេរ៉ា បច្ចេកវិទ្យា 5x Hybrid Zoom និង 30x Max Zoom ។ HUAWEI P40 បំពាក់នូវកាមេរ៉ាភ្លោះមុខទម្លុះអេក្រង់ទំហំ 32MP និងកាមេរ៉ា IR ធ្វើឲ្យការថតរូបស៊ែលហ្វីម្នាក់ឯង ឬជាក្រុម ច្បាស់ស្អាតគ្រប់ប្លង់ គ្រប់គ្នា ជាពិសេសបង្ហាញនូវសម្រស់លេចធ្លោបែបធម្មជាតិ ទាំងទម្រង់ចិញ្ចើម ច្រមុះមាត់ភ្នែកសក់ ពណ៌ស្បែកធម្មជាតិ មិនសក្បោះជាមួយនឹងបច្ចេកវិទ្យា AI ជំនាន់ថ្មី។

លើសពីលើនេះ ដោយសម្លឹងឃើញនូវតម្រូវការរបស់អតិថិជនក្នុងការថតរូបតាមទូរស័ព្ទដៃ ក្រុមហ៊ុនហួវៃបានបន្ថែមនូវ មុខងារពិសេសៗលើ HUAWEI P40 ស៊េរី រួមមាន AI Best Moment សម្រាប់ផ្តិតយករួមភាពសកម្មភាពចលនា ដូចជា លោត ហក់ខ្ពស់ៗ ឬការលេងកីឡាផ្សេងៗ បានយ៉ាងល្អឥតខ្ចោះជាមួយនឹងបច្ចេកវិទ្យា AI motion algorithm សម្រាប់ចាប់យកសកម្មភាពច្រើនប្លង់ រួច Gallery Edit feature ដោយស្វ័យប្រវត្ត (AI Remove Passersby) អនុញ្ញាតឲ្យអ្នកប្រើប្រាស់រីករាយថតភាពរបស់ខ្លួន ទោះបីជាក្នុងកម្មវិធីតាំងពិពរណ៌ ឬកន្លែងដែលមានមនុស្សច្រើនម៉ាសេរី ព្រោះ AI capability of Gallery Edit នឹងជួយដករូបដែលមិនចង់បាន។ AI Remove Reflection អនុញាតឲ្យអ្នកថតរូបនៅមុខកញ្ចក់ ម៉ាសប្បាយដៃ ដោយអស់ក្តីបារម្ភរឿងចំណាំងផ្លាតដែលធ្វើឲ្យរូបភាពមិនស្អាត ព្រោះ AI capability of Gallery Edit នឹងជួយលុបចេញនូវផ្នែកណាដែលអ្នកមិនចង់បាន។ Multi-screen collaboration អនុញ្ញាតឲ្យអ្នក Share Screen ទូរស័ព្ទទៅកាន់ ទូរទស្សន៍ កុំព្យូទ័រយូដៃ ទ្រទ្រង់រាល់កម្មវិធីលើកំព្យូទ័រ។ Huawei Share ជួយឲ្យការចែករំលែករូបភាព វីដេអូ កាន់តែលឿន ដោយគ្រាន់តែយកទូរស័ព្ទប៉ះជាការស្រេច ពុំចាំបាច់ប្រើតេឡេបញ្ជា។ Multi Window ជួយឲ្យអ្នកអាចឆ្លើយតបសារ ឬ ឆាតបានធម្មតា ដោយពុំចាំបាច់បញ្ឈប់ Apps នានាដែលអ្នកកំពុងលេងឬ ប្រើប្រាស់។

Huawei P40 Pro មានអេក្រង់លាត 6.58” មានថាមពលថ្ម 4200mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស 40 វ៉ាត់ ការពារទឹកនឹងធូរ IP68 មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 256GB អាចបន្ថែមម៉េម៉ូរី 256GB ចំណែកឯ P40 មានអេក្រង់លាត 6.1” មានថាមពលថ្ម 3800mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស ការពារទឹកនឹងធូរលី IP53 មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមម៉េម៉ូរី 256GB។

HUAWEI P40 ស៊េរី ទ្រទ្រង់កម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ ប្រើប្រាស់បន្ទះឈីប Kirin 990 5G ភ្ជាប់បច្ចេកវិទ្យា 7nm+ EUV និងកំណែរអាប់ដេតថ្មី CPU មានNPUខួរក្បាលឆ្លាតវៃមួយគូ បច្ចេកវិទ្យា AI និង ISP ជំនាន់ថ្មី ដំណើរការដោយEMUI 10.1 (Android 10) ល្បឿនលឿនលំដាប់ពិភពលោកដំបូងគេបង្អស់ ទ្រទ្រង់បច្ចេកវិទ្យា5G អាចធ្វើ Livestream កម្រិត 4K ដោនឡោត ហ្គេម ហ្វេសប៊ុក YouTube, TikTok រលូនឥតទាក់ wifi 6+ ស៊ីម2 និង e-SIM អាចស្គាល់ការហៅចេញហៅចូលដំណាលគ្នា និង អ៊ីនធឺណែតដំណើរការធម្មតា HUAWEI AppGallery សម្រាប់ទាញយក App ល្បីៗ App ដូចជា កម្មវិធី Tik Tok កក់ទុកទុក Tada, App ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets Bloc និងជាច្រើនទៀត៕

មតិយោបល់