• 2020-04-20 02:35:00
  • ព័ត៌មាន

តារារ៉េបអាមេរិក ហ៊ានបរិច្ចាគឡាន Rolls-Royce របស់ខ្លួន ដើម្បីជួយដល់អ្នករងគ្រោះព្រោះកូវីដ១៩

  • 2020-04-20 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Meek Mill បាន​ធ្វើ​ការ​បរិច្ចាគ​រថយន្ត Rolls-Royce Phantom ស៊េរី​ឆ្នាំ ២០១៨ របស់​ខ្លួន ដើម្បី​ជួយ​ដល់​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​១៩​នៅ​សហរដ្ឋអាមេរិក។

ក្នុង​វីដេអូ​ដែល​បង្ហោះ​លើ Instagram តារា​រ៉េប​រូប​នេះ​និយាយ​ថា​ខ្លួន​​សុខ​ចិត្ត​បោះបង់​រថយន្ត​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ដើម្បី​ជួយ​ដល់​អ្នក​​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន​ក្នុង​អំឡុង​ស្ថានភាព​ដ៏​លំបាក​នេះ។ Mill បាន​បន្ត​និយាយ​ថា​រូប​គេ​ក៏​បាន​ហៅ​តារា​ដទៃ​ឲ្យ​ចូល​រួម​ជួយ​ផង​ដែរ ដែល​ក្នុង​នោះ​មាន​ដូច​ជា​​អ្នក​លេង​បាល់​ទះ LeBron James និង James Harden ដែល​ហៅ​ឲ្យ​ចូល​រួម Challenge ឈ្មោះ​ថា "All In Challenge”។

Challange នេះ​គឺ​ជា​ការ​រៃអង្គាស​ថវិកា​តាម​ប្រព័ន្ធ​ឌីជីថល​ដ៏​ធំ​មួយ ដែល​មាន​គោល​ដៅ​រៃ​អង្គាស​ថវិកា​រាប់​សិន​លាន​ដុល្លារ​ ដើម្បី​ជួយ​ដល់​អ្នក​ដែល​ត្រូវ​ការ​ខ្លាំង។ ជំងឺ​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ ២២លាន​នាក់​នៅ​អាមេរិក បាត់បង់​ការងារ​ដែល​បាន​ក្លាយ​ជា​បញ្ហា​ធំ​មួយ​នៅ​អាមេរិក៕​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់