• 2020-04-21 02:06:16
  • ព័ត៌មាន

Heechul លើក​ IU ជា​តារាគំរូដែលអាច​យក​ឈ្នះ​អ្នក​រិះគន់ទាំងឡាយ ដោយវិធីត្រជាក់

  • 2020-04-21 02:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​ចូលរួម​កម្មវិធី​ "Love of 7.7 Billion” Heechul បាន​លើក​ឡើង​នូវ​រឿង​រ៉ាវ​មួយ​ចំនួន​ទាក់ទង​នឹង​អ្វី​ដែល​ខ្លួន​ធ្លាប់ជួប​ប្រទះ ពិសេស​ក៏​បាន​បង្ហើប​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់ផលិតកម្ម​ SM ទៅ​កាន់​តារាៗ​ប្រចាំ ធ្វើ​យ៉ាង​ណា​ជួយ​ពួកគេ​ពី​វិបត្តិ​ផ្លូវចិត្ត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

តារា​ប្រុស សមាជិក​ក្រុម​ Super Junior រូប​នេះ​បាន​លើក​ឡើង​ថា​​ SM បាន​ផ្ដល់​នូវ​ទំនួល​ខុសត្រូវ​ចំពោះ​តារាៗ​ក្នុង​ផលិតកម្ម​ណាស់ ជា​ពិសេស​ទប់ស្កាត់​នូវ​មតិ​រិះ​គន់​មិន​ល្អ​ពី​អ្នក​ប្រើ​បណ្ដាញ​អ៊ីនធើណិត​ដែល​ចោទ​តារាៗ​ ពី​ចំណុច​នេះ​ចំណុច​នោះ។ និយាយ​ដល់​ចំណុច​នេះ​ Heechul ក៏​បាន​លើក​យក​ IU ជា​តារា​គំរូ​ដែល​ចេះ​ទប់ទល់​ជាមួយ​នឹង​មតិ​មិនល្អ​ទាំងនោះ​មក​កាន់​ខ្លួន​នាង។

Heechul និយាយ​ថា​ IU ជា​តារា​ម្នាក់​ក្នុង​ចំណោម​តារា​ផ្សេង​ទៀត​ ដែល​បាន​ឆ្លង​កាត់​ និង​ជួប​ប្រទះ​នូវ​ពាក្យ​មិន​ល្អ​ជា​ច្រើន​កន្លងមក​ ប៉ុន្តែ​នាង​នៅ​តែ​ជំនះ​ទាល់​តែ​បាន​ និង​ធ្វើ​ខ្លួន​យ៉ាង​ណា​ឲ្យ​ខ្លួន​ឯង​មាន​សុខភាព​ល្អ​ ហើយ​អាច​ឈាន​ដល់​ចំណុច​ជោគជ័យ​ក្នុង​អាជីព។

ពេល​ខ្លះ​ នាង​បាន​ប្រើយុទ្ធសាស្ត្រឆ្លាតវៃ​ប្រឈម​នឹង​ករណី​លាបពណ៌នាង​ទាំង​នោះ​ ហើយមិន​អើពើ​ និង​មិន​ខ្វល់​នឹង​ពាក្យ​មិន​ពិត បែប​នេះ​ហើយ​ដែលអ្វី​ដែល IU អាច​ប្រយុទ្ធ​នឹង​អ្នក​ទាំង​នោះ​ដោយ​វិធី​ត្រជាក់​បំផុត​៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់