• 2020-04-23 02:06:55
  • ព័ត៌មាន

SM បញ្ជាក់ហើយ​ថា​ Baekhyun កំពុង​ត្រៀម​អាល់ប៊ុម​ទោល​ថ្មី និងគ្រោង​ចេញឆាប់ៗ

  • 2020-04-23 02:06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​២២ ខែមេសា ផលិតកម្ម​ SM បាន​ចេញ​មុខ​ប្រកាស​ដំណឹង​ថាទទួល​ស្គាល់​ថា​ព័ត៌មាន​ដែល​ថា​ Baekhyun (ក្រុម EXO) នឹង​ត្រឡប់​មក​វិញ​ក្នុង​នាម​ជា​តារា​ទោល​នោះ​ពិត​ជា​ការពិត​មែន។

អ្នក​តំណាង​មក​ពី​ផលិតកម្ម​ដដែល​បាន​ឲ្យដឹង​ថា៖ «Baekhyun កំពុង​មមាញឹក​ក្នុង​ការ​រៀប​ចំ​ចេញ​អាល់ប៊ុម​ទោលថ្មី ហើយ​គ្រោង​នឹង​ចេញ​នៅ​ចុង​ខែ​ឧសភា ដូចនេះ​សូម​រង់ចាំ​តាមដានជា​បន្តទៀត»។

អាច​និយាយ​បាន​ថា​ អាល់ប៊ុម​ដែល​គ្រោង​ចេញ​នេះ​ និង​ក្លាយជា​ការ​ត្រឡប់​មក​វិញ​ជា​លើក​ដំបូង​របស់​ Baekhyun (នាម​ជា​តារាទោល)​ ក្រោយ​សម្រាក​រយៈពេល​ជាង ១០​ខែ បន្ទាប់​ពី​អាល់ប៊ុម Debut «City Light»៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់