• 2020-04-23 05:10:00
  • ស្ទីលតារា

ចេញ​ពី EXO យូរ​ហើយ​មែន​ពិត តែTao និង Luhan នៅ​​មិនចោលស្ទីលឈរ​របស់ SM

  • 2020-04-23 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​លែង​ជាប់​សាច់​ឈាម​នឹង​គ្នា​យូរ​ហើយ​ក៏​ដោយ តែតារា​ចម្រៀង​ល្បី​ឈ្មោះ​ចិន Tao និង Luhan នៅ​តែ​រក្សា​ស្ទីល​ឈរ​របស់​ផលិតកម្ម SM ដែល​ជា​អតីត​ជម្រក​របស់​ខ្លួន​ដដែរ។

ក្រោយ​រយៈពេល​រង់​ចាំ​ជាយូរ​ថ្ងៃ នៅ​ចុង​បញ្ចប់ កម្មវិធី​ប្រកួត​ចម្រៀង​ទ្រង់ទ្រាយធំ Produce Camp បាន​ធ្វើ​កម្មវិធី​សន្និសីទ​កាសែត​ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​របស់​ខ្លួន​ហើយ។ នៅ​ក្នុង​កម្មវិធី​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ២២ ខែ​មេសា គឺ​មាន​គ្រប់​វត្តមាន​របស់​គ្រូបង្វឹក​ទាំង​៤​តែ​ម្ដង ដែល​រួម​មាន តារា​ចម្រៀង Tao, Luhan, Mao Bu Yi និង Victoria។

ក្រោយ​ពេល​កម្មវិធី​នេះ​ត្រូវ​ចុះ​ផ្សាយ កម្រង​រូប​មួយ​ចំនួន​ស្រាប់​តែ​ល្បី​ភ្លាម​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​សារ​តែ​ស្ទីល​ឈររបស់តារា​៣ដួង។ តាម​នោះ​ដែរ អតីតតារា​របស់ SM គឺ Tao និង Luhan ព្រមទាំង​សមាជិក​ក្រុម​ចម្រៀង F(X) តារា​ចម្រៀង​ស្រី Victoria សុទ្ធ​តែ​មាន​ស្ទីល​ឈរ​ដាក់​ដៃ​នៅ​ពី​មុខ​ខ្លួន​ទាំង​អស់។ ស្ទីល​ឈរ​របស់​តារា​ទាំង​៣​បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង Mao Bu Yi ជ្រួល​ច្របល់​មិន​ដឹង​ត្រូវ​ធ្វើ​ម៉េច កណ្ដោចកណ្ដែង​តែ​ឯង។

ទស្សនិជន​ជា​ច្រើន​បាន​រក​ឃើញ​ថា ក្រុម​ចម្រៀង​របស់ SM ជា​ច្រើន​ដូច​ជា EXO, Super Junior, NCT សុទ្ធតែ​មាន​ស្ទីល​ឈរ​ដូច​ប្រុស​ស្អាត​ទាំង​២​ខាង​លើ​ទាំង​អស់។

ផ្ទុយ​មក​វិញ គេ​សង្កេត​ឃើញ​ថា តារា​ចម្រៀង​ប្រុស Mao Bu Yi មាន​ស្ទីល​ឈរ​សុភាព​ទន់ភ្លន់​ប្រៀប​ដូច​គិលានុបដ្ឋយិការ​ដែល​ធ្វើ​ឲ្យ​គេ​ទប់​សំណើច​មិន​បាន៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់