• 2020-04-23 06:25:00
  • ព័ត៌មាន

ក្ដៅ​ពេក Heechul ព្រលះ​មួយ​ចាស់ដៃតប​​អ្នក​កាសែត​ម្នាក់​ដែល​រិះគន់​លោក​ទាក់ទង​នឹង​ Sulli និង​ Hara

  • 2020-04-23 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រម្លឹក​ទៅ​ក្រោយ​បន្តិច​ ពេល​ Heechul ចូល​រួម​កម្មវិធី «7.7 Million Love» របស់ទូរទស្សន៍ JTBC កាលពី​ថ្ងៃទី ២០ ខែមេសា លោក​បាន​លើក​យក​រឿង​រ៉ាវ​ជា​ច្រើន​មក​និយាយ ហើយ​ពេល​នោះ​លោក​ក៏​បាន​បង្ហាញការ​យល់​ឃើញ​ និង​ការមិន​សប្បាយ​ចិត្ត​ចំពោះ​មតិ​យល់​ឃើញ​របស់​មនុស្ស​មួយ​ចំនួន​ ពេល​លោក​ទម្លាយ​ពី​ការ​បាត់បង់​មិត្ត​ល្អ​ ២​នាក់គឺ Sulli និង​ Hara។

បង្ហាញ​មុខ​ពេល​នោះ​ Heechul បានរិះគន់​ចំៗ​ ចំពោះ​មនុស្ស្​មួយចំនួន ដោយ​បាន​លើក​ឡើង​ថា​ ពួកគេ​មិន​បានគិត​ឲ្យ​បាន​ដិតដល់​ពី​អ្វី​ដែល​ពួកគេ​ធ្វើ​ទេ ប៉ុន្តែ​​បែជា​តទល់​ប្រឆាំង​អ្នក​ផ្សេង​ទៀត​ដែល​មាន​ភេទ​ផ្ទុយ​ពីពួកគេ ពិសេស​តវ៉ា ទម្លាក់កំហុសទៅវិញទៅមក​ចំពោះ​ការ​ស្លាប់​របស់​តារាទៅវិញ។

បន្ទាប់ពី​កម្មវិធី​បាន​ចាក់​ផ្សាយ​ អ្នក​កាសែតម្នាក់​ មាន​ឈ្មោះ​ថា​ Wi Geun Woo បាន​បង្ហាញការយល់ឃើញតាម​រយៈ​បណ្ដាញ​សង្គម​ដោយ​បាន​សរសេរថា៖ «ខ្ញុំ​ដូចជាមិន​យល់ពី​កំហឹង​របស់​ Heechul អ្នក​ដែល​បាត់បង់​មិត្ត​ល្អដល់​ទៅ​ ២នាក់​នេះ​ទេ។ ប៉ុន្តែ​ Sulli មិន​មែន​មាន​តែ​ប្រុសៗ​ទេ​ដែល​ Comment ថា​ឲ្យ​នូវ​ពាក្យ​មិនល្អ​ សូម្បី​តែស្រីៗ​ក៏​ថា​ឲ្យដែរ។»

អ្នក​កាសែត​ដដែល​ក៏​បាន​បន្ថែម​ដែរ​ថា​ ក្នុង​ករណី​នេះ​ អាច​ក្លាយកំហុស​ដ៏ធំ​ បើ​បើពាក្យ​ថា​ «ជម្លោះរើសអើងភេទ» ម្យ៉ាង​បើ​បញ្ចេញ​ការ​យល់ឃើញ​ដោយទម្លាក់កំហុស​លើ​ភាគី​ណា​មួយ​ក៏​ជា​រឿង​ខុសដែរ។ លោក​ថា​ សម្ដី​របស់​ Heechul មិនគួរ​ស្រង់​យកតែ​ការ​យល់ឃើញ​របស់ Sulli ទេ។

ចំណែក​ Heechul គ្រាន់​តែ​ឃើញ​ Post នោះ​ភ្លាមក៏​បាន​តប​យ៉ាង​វែង​តពីក្រោម​ថា៖ «លោក! តើ​វា​សំខាន់ខ្លាំង​មែន​ ដែល​ថា​អ្នក​ប្រើពាក្យ​មិនល្អ​ទៅ​ Comment ជា​ប្រុស​ឬជា​ស្រី? ឥលូវបើមិនគិត​ពី​ភេទ​របស់​ពួកគេ ឧទាហរណ៍ពួកគេ​ប្រព្រឹត្តិ​បទ​ល្មើស អ៊ីចឹង​ពួកគេ​ក៏​ត្រូវក្លាយជា​ជនល្មើសដែរ។»

សមាជិក​ Super Junior នៅ​បន្តទៀតថា៖ «ខ្ញុំ និង​មិត្ត​ដទៃ​ទៀត​ដែល​ស្និទ្ធ​ជាមួយ​នឹង​ពួកគេ​ នៅ​តែ​មិន​ហ៊ាន​និយាយ​ឈ្មោះ​ពួកគេ​ចំៗ និង​បញ្ជាក់​ឈ្មោះពួកគេ គឺ​ក្នុង​ន័យការពារ និង​ប្រុងប្រយ័ត្ន​បំផុត តែអ្នក​ជាអ្នកណា​ដែរ​បាន​ជា​មកសរសេរ​ឈ្មោះអ្នក​ស្លាប់​ចំៗបែប​នេះ​ទៅវិញ? ខ្ញុំ​មិន​ចង់​ខ្វល់​នឹង​អ្វី​ដែល​អ្នកនិយាយទេ ក៏ព្រោះ​បើ​សិន​រឿង​អស់នេះ​វា​ក្លាយជា​ប្រថានបទថ្មី អ៊ីចឹង​វា​នឹង​ដូច​អីដែលអ្នក​ចង់បាន​ហើយ តែរឿង​ឡប់ៗដែលអ្នក​ធ្វើពេល​នេះ​ គឺ​ចង់​ល្បី​ប៉ុណ្ណោះ។ ចុង​បញ្ចប់​ សូម​សំណូមពរ កុំយក​អ្នក​ដែល​បាន​ស្លាប់ទៅ​ហើយ​ជា​ឧបករណ៍​ប្រើ​ក្នុង​ជម្លោះតវ៉ា»៕

ប្រភព៖ Soompi | kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់