• 2020-04-24 04:15:00
  • ស្ទីលតារា

រក​ឯណា​គ្រូ​បង្វឹក​ដូច Tao ជូន​កាដូ​ជា​ក្រែម​​លាប​មាត់ឲ្យ​កូន​សិស្ស​អស់​ជិត​៣​ម៉ឺន​ដុល្លារ

  • 2020-04-24 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ចិន​បាន​រាយការណ៍​ថា កាដូ​ដែល​តារា​ចម្រៀង​ប្រុស​ល្បី​ឈ្មោះ​ចិន Tao ជូន​ដល់​បេក្ខជន និង​ក្រុម​ការងារ​កម្មវិធី Produce Camp ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ដទៃ​ហក់​តោង​មិន​រួច​ឡើយ។

ក្រោយ​ពេល​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ ដោយ​មាន​គ្រូ​បង្វឹក​ទាំង​៤​រួម​មាន Luhan, Tao, Victoria និង Mao Bu Yi។ នៅ​ក្នុង​កម្មវិធី​បង្ហាញ​មុខ​នេះ​ដែរ Tencents បាន​ឲ្យ​ដឹង​ថា កម្មវិធី​ស្វែងរក​តារា​ចម្រៀង​ស្រី​ជំនាន់​ថ្មី​នេះ នឹង​បង្ហាញ​មុខ​ភាគ​ដំបូង​នៅ​ថ្ងៃ​ទី ២ ខែ​ឧសភា​ខាង​មុខ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ទន្ទឹង​រង់​ចាំ​ជា​ខ្លាំង។

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ នៅ​លើ​បណ្ដាញ​សង្គម Weibo អ្នក​បាន​រកឃើញ​ថា ក្នុង​ចំណោម​គ្រូ​បង្វឹក​ទាំង​៤ តារា​ចម្រៀង Tao បាន​ក្លាយ​ជា​គ្រូ​ទី​១ ដែល​ជូន​កាដូ​ដល់​បេក្ខនារី​ទាំង​១០១​នាក់។ ដោយ​កាដូ​ដែល​អតីត​សមាជិក​ក្រុម​ចម្រៀងឲ្យ​គេ​នោះ​គឺ ឈុត​ក្រែម​លាប​មាត់​របស់​ម៉ាក YSL ដែល​មាន​តម្លៃ​ដល់​ទៅ ១០០០ យាន់​ (១៤១​ដុល្លារ) ក្នុងមួយ​ឈុត។

មិន​ត្រឹម​តែ​ឲ្យ​​បេក្ខនារី​ចូល​រួម​ប្រលង​នោះ​ឡើយ ដោយ​គេ​បាន​រកឃើញ​ថា ប្រុស​ស្អាត​អាយុ​២៧​ឆ្នាំ បាន​ជូន​កាដូ​នេះ​ឲ្យ​ក្រុម​ការងារ​ផលិតកម្មវិធី​ទាំង​អស់ ដែល​រួម​មាន​២០០​ឈុត​ក្រែម​លាប​មាត់​មាន​តម្លៃ​ដល់​ទៅ ២៨០០០ដុល្លារ។

បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា បើ​តារា​ចម្រៀង Tao ដៃ​ទូលាយ​ដល់​ថ្នាក់​នេះ គ្រូ​បង្វឹក​ដទៃ​ពិបាក​តាម​ទាន់​ណាស់។ គួរ​បញ្ជាក់​ផង​ដែរ​ថា Tao កើតក្នុង​ត្រកូល​អ្នក​មាន​ស្រាប់​ដោយ​មាន​ឪពុក​ជា​មហាសេដ្ឋី​អចលនទ្រព្យ ដូច​នេះ​អ្នក​គាំទ្រមិន​ភ្ញាក់ផ្អើល​ចំពោះ​កាដូ​ដែល​លោក​ជូន​ឲ្យ​កូន​សិស្ស​បែប​នេះ​ឡើយ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់