• 2020-04-24 07:12:21
  • ព័ត៌មាន

ប្រាប់​ឲ្យ​ដឹង! “សំណើចគ្រួសារខ្ញុំ វគ្គ២” តួអង្គ​ថ្មី​ស្រឡាង​មួយ​នឹង​បង្ហាញ​ខ្លួន ទាយ​ទៅ​នរណា​គេ!

  • 2020-04-24 07:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិកជន​ទូទៅ​ច្បាស់​ជា​ស្គាល់ ​និង​បាន​តាម​ដាន​រួច​មក​ហើយ​ចំពោះ​កម្មវិធី​បែប​កំប្លែង “សំណើចគ្រួសារខ្ញុំ វគ្គ២” ​នេះ ដែល​លើក​ឡើង​ពី​ជីវិត​រស់​នៅ​ប្លែកៗ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ កំពូល​កូរ​មួយ ព្រម​ទាំង​ផ្តល់​ជូន​នូវ​សំណើច និង​រឿង​ហួស​ចិត្ត​ជា​ច្រើន​មិន​ចេះ​ចប់។

កម្មវិធីនេះត្រូវបាននាំមកជូនដោយក្រុមហ៊ុន Smart Axiata និងផលិតកម្មកងចក្រភីកឈ័រ ក្រោមការដឹកនាំរឿងរបស់លោក ហ្សង់ ឈរ ជាមួយក្រុមការងារផលិតដែលមាន បទពិសោធន៍ខ្ពស់។ ភាគនីមួយៗក្នុងរដូវកាលទី២នេះគឺត្រូវបានទទួលការគាំទ្រយ៉ាង ខ្លាំងក្លា តាមរយៈអ្នកចូលទៅទស្សនារហូតដល់រាប់ម៉ឺននាក់។ នេះក៏ព្រោះតែការខិតខំ សម្រិតសម្រាងរិះរកសាច់រឿងកំប្លែងថ្មីៗ បច្ចេកទេសរូបភាពកាន់តែច្បាស់ ការ​តុបតែង ឆាក ជាពិសេសគឺមានការចូលរួមពីតារាកិត្តិយសល្បីឈ្មោះមួយចំនួនថែមទៀតផង។

ងាក​មក​មើល​ភាគ​មុន​វិញ ទស្សនិកជន​ដែល​បាន​តាម​ដាន​ច្បាស់​ជា​ដឹង​ហើយ​ថា តួអង្គ​ បញ្ញា ត្រូវ​ចាក​ចេញ​ទៅ​បរទេស ដែល​ធ្វើ​ឲ្យ​សមាជិក​ក្នុង​ក្រុម​គ្រួសារ​គ្រប់​គ្នា រួម​ជាមួយ​អ្នកទស្សនា​ផង​នោះ នាំ​គ្នា​នឹក​អាឡោះអាល័យ​យ៉ាង​ខ្លាំង។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏​មាន​ដំណឹង​ល្អ​មួយ​ផង​ដែរ ព្រោះ​តាម​រយៈ​អ្នក​ដឹកនាំ​រឿង​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​ភាគ​ថ្មី​ខាង​មុខ​នេះ នឹង​មាន​តួអង្គ​ពិសេស​ថ្មី​ស្រឡាង​មួយ​ទៀត ដែល​នឹង​បង្ហាញ​ខ្លួន ដើម្បី​មក​ចូល​រួម​ជាមួយ​គ្រួសារ​ត្រកូល “ជា” ហើយ​នឹង​ធ្វើ​ឲ្យ​សាច់​រឿង​បន្ត​កាន់​តែ​ជក់​ចិត្ត។

ចំពោះ​តួអង្គ​ថ្មី​នេះ​គឺ​មាន​ឈ្មោះ​ថា “ឧត្តម” ដែល​ត្រូវ​ជា​កូនបង​ប្រុស​របស់​លោកតា និង​ត្រូវ​ជា​ពូ​របស់​ស្រី​ពេជ្រ​ផង​ដែរ។ រូបគេជាកូនអ្នកមាន រស់នៅបែបទាន់សម័យ ហើយយល់ដឹងតិចតួចពីជីវិតពិតរបស់មនុស្សធម្មតា។ គេជាមនុស្សឆ្លាត ហើយចង់ដឹង ពីរបៀបរស់នៅរបស់គ្រួសារត្រកូល”ជា” ម្ល៉ោះហើយឧត្តមតែងព្យាយាមសម្របខ្លួនរស់នៅ ជាមួយពួកគាត់បន្តិចម្តងៗ។

ចង់​ដឹង​ថា​តើ​តួអង្គ​ថ្មី​ដែល​មាន​ឈ្មោះ​ថា "ឧត្តម" នេះ​មាន​រូបរាង​យ៉ាង​ណា និង​មាន​អត្តចរិត យ៉ាង​ណា​ខ្លះ? ដូច្នេះ​សូម​រង់ចាំ​តាម​ដាន វគ្គ​ថ្មី​ទាំង​អស់​គ្នា ដែល​មាន​ផ្សាយ ជូន​ទស្សនា​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ វេលា​ម៉ោង 5:00 ល្ងាច​នៅ​លើ​ទំព័រ ហ្វេសប៊ុក និង YouTube channel Smart Axiata ។

ដើម្បី​ទស្សនា​រឿង​ពេញ និង​ភាគ​មុន​ៗ សូម​ចូល​ទៅ​កាន់: Facebook និង Youtube នេះ!!!

អត្ថបទ៖ ទារិកា

មតិយោបល់