• 2020-04-24 07:32:00
  • ព័ត៌មាន

សិស្សកូរ៉េនាំគ្នាច្រៀងបទ "Power” របស់ EXO ជម្រុញកម្លាំងចិត្តគ្រប់គ្នាឲ្យស៊ូនឹង COVID-19

  • 2020-04-24 07:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ប្រភេទ​ Electro-Pop របស់​ EXO មាន​ចំណងជើង​ថា​ «Power» មិន​ត្រឹម​តែ​ជា​បទ​ចម្រៀង​សំណព្វ​ប្រចាំ​អាល់ប៊ុម​ «The War: The Power of Music» ទេ ប៉ុន្តែ​វា​ក៏ជា​បទ​ដែល​បង្កើន​នូវ​ថាមពល​ផ្លូវចិត្ត​ខ្លាំង​បំផុត​ដែរដល់អ្នក​គ្រប់គ្នា​ពេល​ស្ដាប់ម្ដងៗ។

ជាក់ស្ដែង​ថ្មីៗ​នេះ​ សិស្សៗ​ជា​ច្រើន​នាក់​មក​ពី​សាលា​ Donga-Ah Institute of Media and Arts ចំនួន​ ៥០នាក់បាន​សម្រេច​នាំគ្នា​ច្រៀង និង​លេងភ្លេងបទ «Power» ​ដាក់​កាមេរ៉ា​នៅ​ផ្ទះ​រៀងៗ​ខ្លួន​ ព្រម​ទាំង​កែប៉ារ៉ូល​ខ្លះៗ ដើម្បី​បង្ហាញ​ជា​សារលើក​ទឹក​ចិត្ត​ឲ្យ​គ្រប់គ្នា​មាន​ក្ដី​សង្ឃឹម​ និង​កម្លាំង​ចិត្ត​បន្ត​អំឡុងពេល​ដែល​កូរ៉េ ក៏ដូចជា​ពិភពលោក​ទាំង​មូល​កំពុង​រង​នូវ​ការ​គំរាម​កំហែង​ដោយសារជំងឺ​ COVID-19 ហើយ​គ្រប់​គ្នា​ត្រូវ​តម្រូវ​ឲ្យ​នៅ​ផ្ទះ​ដើម្បី​សុវត្ថិភាព។

អមជាមួយ​នឹង​វីដេអូ​ដែល​បាន​បង្ហោះ​នោះ​ ក៏​មាន​សារ​សរសេរ​ថា​៖ «យើង​ចង់​ចែក​រំលែក​វីដេអូ​មួយ​នេះ​ជាមួយ​នឹង​សិស្ស​ដែល​ត្រូវ​នៅ​ផ្ទះ​ដូច​យើង។ យើង​ក៏​ចង់​ជូន​បទ​ចម្រៀង​នេះ​ទៅ​កាន់ក្រុមគ្រូពេទ្យ និង​អ្នកស្ម័គ្រចិត្ត​ទាំងអស់​ដែល​យើង​កោតសរសើរ​ខ្លាំង​បំផុត។ ស៊ូៗប្រឆាំង​ជាមួយ​គ្នា​នូវពេល​វេលា​មួយ​នេះ! Power!»។

ទស្សនាវីដេអូ​ដូច​ខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់