• 2020-04-27 01:28:48
  • ព័ត៌មាន

រភើបទេ? IU នឹង​រួម​គ្នា​ផលិតបទ​ថ្មី​ជាមួយ​ Suga ហើយត្រៀម​ចេញ​ឆាប់ៗ

  • 2020-04-27 01:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​យូរ​មិន​ឆាប់​ស្នាដៃ​បទ​ថ្មី​របស់​តារា​ពហុជំនាញ​ IU នឹង​ចេញ​ជា​ផ្លូវការ​ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទៅ​ទៀត​នោះ​ ក៏​នឹង​មាន​ការ​ច្រៀង​រួម​ជា​ពិសេស​រវាង​នាង​និង​ Suga (ក្រុមBTS) ផងដែរ។

IU បាន​ប្រកាស​ដំណឹង​ល្អ​ថា​ នាង​នឹង​ត្រឡប់​មក​វិញ​ឆាប់ៗជាមួយ​នឹង​បទ​ថ្មី​ ហើយ​នាង​នឹង​រួម​ការងារ​ជាមួយ​នឹង​ Suga (ក្រុម BTS) ជាពិសេស។ ទាក់ទងនឹង​ព័ត៌មាន​នេះ​ ផលិតកម្ម EDAM របស់​នាង​បាន​បង្ហើបថា​ IU គ្រោង​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​ជាមួយ​នឹង​ស្នាដៃ​បទ​ថ្មី ហើយ​ការ​វិល​មក​វិញ​លើក​នេះ​ គឺជា​ការបង្ហាញ​បទ​ចម្រៀង​លើក​ដំបូង​ បន្ទាប់​ពី​អាល់ប៊ុម​តូច​ "Love Poem” ដែល​បាន​ចេញ​កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០១៩។

«IU នឹង​ចេញ​បទ​ទោល​ថ្មី​មួយ​ទៀត​នៅ​ថ្ងៃទី ០៦ ខែឧសភា ព្រម​គ្នា​ជាមួយ​នឹង​វីដេអូ​បទ​ចម្រៀង» ផលិតកម្ម​ EDAM បញ្ជាក់។

ក្រៅ​ពី​នោះ​ក៏​មាន​ការ​ឲ្យដឹង​ដែរ​ថា​ IU បាន​ថត​វីដេអូ​បទ​ចម្រៀង​រួចរាល់​អស់​ហើយ​ដែរ។ ជាមួយ​គ្នា​នោះ​ IU ក៏​នឹង​រួម​ការងារ​ជាមួយ​នឹង​ Suga ប៉ុន្តែ​មិនអាច​បញ្ជាក់​បាន​ទេ​ថា​​តើ​ Suga ​ ត្រឹម​តែបង្ហាញ​ស្នាដៃ​ផលិត ឬ​ច្រៀង​ជាមួយ​ដែរនោះ​ មិន​ទាន់​មាន​ការ​បង្ហាញ​នោះទេ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់