• 2020-04-27 10:00:00
  • ស្ទីលតារា

Lee Min Ho បង្ហើប​តិចនិក​សម្រក​គីឡូ​ឲ្យបាន​លឿន ពេលថតរឿង​ភាគ The King

  • 2020-04-27 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​មាន​រាងបែប​ងាយ​ឡើង​ទម្ងន់ ដូច​នេះ​ហើយ​កំពូល​តារា​សម្ដែង​ប្រុស​កូរ៉េ Lee Min Ho ត្រូវ​ចាប់​អារម្មណ៍​ពិសេស​ចំពោះ​អ្វី​ដែល​លោក​ទទួល​ទាន។ រាល់​ពេល​ត្រលប់​មក​ថត​រឿងថ្មី លោក​ត្រូវ​អនុវត្ត​របប​អាហារ​ដ៏​តឹងតែង។

មិន​ត្រឹម​តែ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ក្នុង​ស្រុក​នោះ​ទេ តែ​រូបភាព​របស់​តារា​សម្ដែង​ប្រុស​កូរ៉េ Lee Min Ho ក៏​គ្របដណ្ដប់​នៅ​ទូទាំង​អាស៊ី​ផង​ដែរ។ ទោះ​ចូល​សិល្បៈជាង​១០​ឆ្នាំ និង​មាន​វ័យ​​នៅ​​៣០​ឆ្នាំ​ហើយ​ក្ដី តែ​ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៨៧ នៅ​តែ​រក្សា​ប្រជាប្រិយភាព​បាន​យ៉ាង​ល្អ។

ថ្មី​ៗ​នេះ​បំផុត តួ​រឿង F4 កូរ៉េ បាន​ត្រលប់​មកកញ្ចក់​ទូរទស្សន៍​វិញ តាម​រយៈ​ខ្សែភាពយន្ត​ភាគ The King ដែល​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជា​ខ្លាំង។ យ៉ាងណាក្ដី ខុស​ពី​រូបភាព​មាន​សាច់​មាន​ឈាម​ដែល​គេ​ប្រទះ​ឃើញ​មុន​នោះ​ នៅ​ក្នុង​រឿង​ថ្មី​នេះ ប្រុស​ស្អាត​វ័យ​៣៣​ឆ្នាំ នៅ​តែ​សង្ហារ​ដូច​ដើម។

បង្ហាញ​ខ្លួន​លើ​គ្រប​ទស្សនាវដ្ដី​ថ្មី​ដើម្បី​ផ្សព្វផ្សាយ​រឿង​ថ្មី Lee Min Ho បាន​ចែក​រំលែក​ពី​វិធី​សាស្ត្រ​ជួយ​ឲ្យ​លោក​ស្រក​បាន​គីឡូ​លឿន​រាល់​ពេល​ត្រូវ​ថត​រឿង​។ តារា​ខ្ពស់​ស្រឡះ​នេះ​បាន​ឲ្យ​ដឹង​ថា បើ​អនុវត្ត​តាម​វិធី​របស់​លោក ក្នុង​១​សប្ដាហ៍​អាច​ចុះ​បាន​២​គីឡូ។

តាម​នោះ​ដែរ វិធី​របស់​លោក មិន​មាន​អ្វី​ពិបាក​ឡើយ ដោយ​លោក​បរិភោគ​ចេក​ឲ្យ​បាន​ច្រើនដើម្បី​កុំ​ឲ្យ​ឆាប់​ឃ្លាន។ គួប​ផ្សំ​ពី​លើ​នេះ​គឺ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់។ លោក​ក៏​បន្ថែម​ផង​ដែរ​ថា ដោយ​សារ​តែ​ជាមួយ​មនុស្ស​ចូលចិត្ត​ការ​ហូប​ចុក ដូច​នេះ​នៅ​ពេល​មិន​មាន​គម្រោង​ថ្មី លោក​មិន​បង្ខំ​ខ្លួន​ឲ្យ​សម្រក​គីឡូ​ខ្លាំង​ពេក​ឡើយ ដោយ​លោក​នៅ​តែ​ទទួល​ទាន​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

មតិយោបល់