• 2020-04-28 03:23:00
  • ភាពយន្ត

គេឯង កំពុងសម្រុកវាយកម្ចាត់កូវីដ-១៩ រីឯ ម៉ឺនឯក សុភារិទ្ធ កំពុងសម្រុកថតបញ្ចប់រឿងថតរឿង

  • 2020-04-28 03:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ករ និង​ជា​តារា​សម្ដែង​រូប​សង្ហា ម៉ឺនឯក សុភារិទ្ធ កំពុង​សម្រុង​ថត​បញ្ចប់​ខ្សែភាពយន្ដចំនួន​២ ទៀត​នៅ​ក្នុង​ឆ្នាំ​២០២០ នេះ។

សុភារិទ្ធ និយាយថា ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៩ រហូត​មក​ដល់​ពេល​នេះ​រូប​លោក​នៅ​តែ​វក់វី​នឹង​ការ​សម្ដែង​នៅ​ឡើយ ស្រប​ពេល​ដែល​គេឯង​ស្ទើរ​គ្រប់គ្នា​ផ្អើល​រឿង​កូវីដ-១៩។ ការ​ដែល​លោក​យល់​ព្រម​ថត​នៅ​ក្នុង​កាលៈទេសៈ​នេះ គឺ​ដោយសារ​លោក​មាន​លក្ខខណ្ឌ​ជាមួយ​អ្នក​ដឹកនាំ​រឿង ឬ​ម្ចាស់​ផលិតកម្ម​ក្នុង​ការ​សម្ដែង ដើម្បីសុវត្ថិភាព​លោក​ផង និងក្រុមការងារផង។

លោក​មិន​បាន​សម្រាក​នៅ​ផ្ទះ​ស្រួល​បួល ឬ​ចេញ​ទៅ​លេង​ស្រុក​កំណើត​ឡើយក្នុងរយៈពេលប៉ុន្មានខែមកនេះ គឺលោក​សម្រុក​តែថត​រហូត ប៉ុន្ដែ​បាន​ឯកភាព​គ្នា​ជាមួយ​ម្ចាស់​ផលិតកម្ម​ ដោយថត​​នៅ​ក្នុង​ស្ទូឌីយូ និង​កន្លែង​ដែល​មាន​សុវត្ថិភាព​ប៉ុណ្ណោះ ព្រោះ​លោក​ក៏​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល នៃ​មេរោគ​កូវីដ-១៩ នោះ​ដែរ។

រឿង​ដែល​សុភារិទ្ធ បាន​ថត​ចប់​ហើយ គឺ​មានរឿង"មរតក​កម្ម” រឿង​"កូន​ឥត​ខាន់ស្លា**”។ រីឯ​រឿង​ដែល​លោក​កំពុង​សម្រុក​ថត​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០២០ គឺ​រឿង​"ប្រហុក​ក្រអូប” និង​មួយ​រឿង​ទៀត​ដែល​លោក​កំពុង​មមាញឹក​ថត​បញ្ចប់​ដែរ​នោះ គឺ​មិន​ទាន់​អាច​ប្រាប់​ចំណង​ជើង​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែលោកថា​រឿង​ទាំង​នេះ​នឹង​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២០ តទៅ។

ម៉ឺនឯក សុភារិទ្ធ ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​ថា ជា​ពិធី​ករ និង​ជា​តារា​សម្ដែង​វ័យ​ក្មេង​រូប​សង្ហា ហើយ​មាន​ទីផ្សារ​ខ្ពស់​ក្នុង​អាជីព​សិល្បៈ។ ជាក់​ស្ដែង​លោក​បាន​ដើរ​ជា​តួអង្គ​ឯក​២​រឿង និង​តួ​អង្គ​រង​២​រឿង ក្នុង​ចំណោម​រឿង​ចំនួន​៤ ដែល​លោក​បាន​ថត​ចាប់​ចុង​ឆ្នាំ​២០១៩ រហូត​ដល់​ពាក់​កណ្ដាល់​ឆ្នាំ​២០២០ នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់