• 2020-04-28 08:25:54
  • ព័ត៌មាន

នៅ​ផ្ទះ​អីចឹង​ចង់​មើល​រឿង​ល្បី​ៗ​បំបាត់​អផ្សុក មាន​តែ App មួយ​នេះ​គ្រប់​ហ្មង!

  • 2020-04-28 08:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សម័យ​កាល Covid-19 ដែល​មនុស្ស​ម្នា​ពិបាក​ចេញ​ពី​ផ្ទះ ពិត​ជា​អផ្សុក​ខ្លាំង​ណាស់ ចង់​ធ្វើ​អ្វី​ក៏​ពិបាក ចេញ​ក្រៅ​ប្រឈម​នឹង​ការ​ភ័យ​ខ្លាច តែ​ឥឡូវ​មាន​វិធី​មួយ​ហើយ សម្រាប់​បង​ប្អូន​ដែល​ចូល​ចិត្ត​ទស្សនា​ភាពយន្ត​បំបាត់​អផ្សុក គឺ​គ្រាន់​តែ​ដោន​ឡូត​កម្មវិធី​មួយ​សម្រាប់​ទស្សនា​ភាពយន្ត​ល្បី​ៗ​របស់​កម្ពុជា ថៃ ចិន ហូលីវូដ ជា​ដើម​បាន​យ៉ាង​ងាយ​ស្រួល។

កម្មវិធី​នេះ​មាន​ឈ្មោះ​ថា Soyo ដែល​ជា​កម្មវិធី​ប្រមូល​ផ្ដុំ​មាតិកា​ភាពយន្ត​​ជាតិ និង​អន្តរជាតិ​ល្បី​ៗ​សម្រាប់​ទស្សនា​លើ​ទូរស័ព្ទ​ដៃ​ដំបូង​គេ​នៅ​កម្ពុជា។ លោក ស៊ុត ឈាង​ឡេង អ្នក​គ្រប់គ្រង​កម្មវិធី Soyo ប្រាប់​ថា Soyo ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៦ ក្នុង​ទស្សនវិស័យ​សំខាន់​ៗ​ចំនួន ៣ គឺ៖

-ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ស្នាដៃ​ភាពយន្ត​ខ្មែរ​អោយ​កាន់​តែ​ទូលំទូលាយ

-បង្កើត​ឲ្យ​មាន​ការ​ផលិត​ភាពយន្ត​ល្អ​ៗ សម្បូរ​បែប​សម្រាប់​ទស្សនិកជន

-បង្កើត​ចំណូល​ជូន​ផលិតករ​មួយ​ផ្នែក​ទៀត​បន្ទាប់​ពី​រោងកុន

មក​ដល់​បច្ចុប្បន្ន កម្មវិធី​នេះ ត្រូវ​ដាក់​បញ្ចូល​ដោយ​ខ្សែ​ភាពយន្ត​ចម្រុះ ​ជាតិ និង​អន្តរជាតិ​ល្បី​ៗ​រាប់​រយ​ចំណង​ជើង​ទៅ​ហើយ។ តាម​លោក ឈាង​ឡេង បញ្ជាក់​ថា គិត​ត្រឹម​ពេល​នេះ នៅ​លើ Soyo មាន​រឿង​សរុប​ជាង ២ពាន់​ម៉ោង ស្នើ​នឹង​ជាង ៦០០​ចំណង​ជើង ដោយ​មាន​បែង​ចែក​ទៅ​តាម​ប្រភេទ រឿង​ដុំ រឿង​ភាគ រឿ​ង​ខ្លី និង​កម្មវិធី​ផ្សេង​ៗ​ទៀត។

រឿង​ខ្លះ​តម្រូវ​ឲ្យ​ប្រិយមិត្ត​បង់​ថ្លៃ​តិចតួច​បំផុត​សម្រាប់​ទស្សនា តែ​ក៏​មាន​រឿង​រាប់​រយ​ចំណង​ជើង​ទៀត ត្រូវ​បាន​ផ្ដល់​ឲ្យ​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ ក្នុង​នោះ​បើ​សរុប គឺ​មាន​រឿង​ចំនួន ៦០០​ម៉ោង គិត​ជាង​ចំណង​ជើង​គឺ​ប្រមាណ​ជាង ២០០ហើយ ដែល​ដាក់​ឲ្យ​ប្រិយមិត្ត​ទស្សនា​ដោយ​សេរី។

ថ្នាក់​ដឹកនាំ​ដដែល​បញ្ជាក់​ថា កម្មវិធី​ពិសេស​មួយ​ត្រូវ​បាន​ដាក់​ចេញ​នៅ​ក្នុង​រដូវ​កាល​រំខាន​ដោយ​សារ Covid-19 ដែល​ប្រិយមិត្ត​មិន​អាច​ចេញ​ពី​ផ្ទះ​បាន ក្នុង​នោះ​គឺ Soyo បាន​ត្រៀម​ច្រើន​រឿង សុទ្ធ​ជា​រឿង​ល្បី​ៗ​ល្អ​មើល និង​ទើប​តែ​ទម្លាក់​ចេញ​រោង​កុន​ប៉ុណ្ណោះ។ ធ្វើ​បែប​នេះ ដើម្បី​ជួយ​បញ្ចៀស​បង​ប្អូន​ប្រជាពលរដ្ឋ ពិសេស​ប្រិយមិត្ត​របស់ Soyo កុំ​ឲ្យ​ជួប​រឿង​អផ្សុក អំឡុង​ពេល​សម្រាក​នៅ​ផ្ទះ។

រឿង​ដែល​ស្ថិត​ក្នុង​កញ្ចប់​ពិសេស​នេះ សរុប​គឺ​មាន​ប្រមាណ​ជាង ៣០​រឿង សុទ្ធ​តែ​ថ្មី​ៗ​ទាំង​អស់​ដែល​ទើប​ទម្លាក់​ពី​រោង ហើយ​រឿង​ទាំង​នោះ ​ភាគ​ច្រើន​ជា​រឿង "បែប​កំប្លែង រន្ធត់ នឹង មនោសញ្ចេតនា​កំប្លែង នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង Soyo ដើម្បី​ឲ្យ​ប្រិយមិត្ត​បាន​ទស្សនា។ សម្រាប់​ខែ​មេសា​នេះ មាន​រឿង "ព្រះ​ម៉ែ​នាគរាជ២" "ម៉ូតូ​ឌុប​បះ​សក់" "អាង​នរក" "ខ្មោច​ត្រឡោក​បែក" ជា​ដើម​បាន​ដាក់​បញ្ចូល។ ដោយ​ឡែក​រឿង​ផ្សេង​ៗ​ជាង ២០​រឿង​ទៀត នឹង​ដាក់​ជូន​បន្ត​បន្ទាប់៕

ទស្សនា​ភាពយន្ត​ល្បី​ៗនៅ​លើ​ទូរស័ព្ទ​ដៃ​ផ្ទាល់​តាម​រយៈ Soyo App អស់​លុយ​តិច គុណភាព​ច្បាស់ ស្រួល​ស្ដាប់ ដោន​ឡូត​ឥឡូវ​នេះ៖

App Store៖ https://goo.gl/Fzx11s

Play Store៖ https://goo.gl/fgJbtB

ឬ​ចូល​តាម​វេបសាយ៖ https://soyo.sabay.com/

អត្ថបទ៖ ទារិកា

មតិយោបល់