• 2020-04-29 07:21:31
  • ជីវិតតារា

អបអរសាទរ! ទីបំផុត Chen បានឃើញមុខកូនដំបូងហើយ

  • 2020-04-29 07:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នា​ថ្ងៃ​ទី ២៩ ខែ​មេសា ភរិយា​របស់ Chen សមាជិក​ក្រុម​ EXO បង្កើត​បាន​កូន​ស្រី​ម្នាក់ ដែល​ជា​កូន​ដំបូង​របស់​គូ​ស្វាមី​ភរិយា​មួយ​នេះ។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ Financial News បាន​ឲ្យ​ដឹង​ថា​ភរិយា​របស់ Chen ផ្ដល់​កំណើត​ដល់​កូន​ស្រី​នៅ​គ្លីនិក​ Marie OB/GYN នា​ Cheongdam-dong ទីក្រុង​សេអ៊ូល។ ផលិត​កម្ម SM Entertainment ក៏​បាន​បញ្ជាក់​យ៉ាង​ខ្លី​អំពី​ដំណឹង​នេះ​ផង​ដែរ ដោយ​ថា​ជា​រឿង​ពិត។

កាល​ពី​ដើម​ឆ្នាំ​ Chen បាន​បញ្ជាក់​ថា​ខ្លួន​នឹង​រៀប​ការ​ជា​មួយ​មិត្ត​ស្រី​ដែល​មាន​ទំនាក់ទំនង​យូរ​ឆ្នាំ​មក​ហើយ ហើយ​ពេល​នោះ​​ក៏​បាន​បញ្ជាក់​ថា​មិត្ត​ស្រី​មាន​ពពោះ​កូន​ដំបូង​ផង​ដែរ៕​​​​​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់