• 2020-04-30 01:33:03
  • ព័ត៌មាន

មនោសញ្ចេតនា Minho និង Goeun កាន់តែស៊ីជម្រៅនៅភាគថ្មីរឿង «The King: Eternal Monarch»

  • 2020-04-30 01:33:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Lee Min Ho និង​ Kim Go Eun កាន់​តែ​ដល់​វគ្គ​ស្និទ្ធ​នឹង​គ្នា​ខ្លាំង​ទៅៗ​ហើយ​ ពេល​ចូល​ភាគ​ថ្មីក្នុង​រឿង​ «The King: Eternal Monarch»។

នៅ​ថ្ងៃ​ទី ២៩ ខែមេសា SBS បាន​ចេញ​រូបភាព​របស់​ភាគ​ថ្មី​នៃ​រឿង​ភាគ​សម្ដែង​ដោយ​ Lee Min​ Ho និង​ Kim Go Eun ដែលភាគ​ថ្មី​នេះ​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃទី ០១ ខែឧសភា។

ក្នុង​រូបភាព​ Lee Min Ho និង​ Kim Go Eun កាន់​តែ​ឈាន​ដល់​វគ្គ​ស្និទ្ធ​ និង​បម្រុង​នឹង​ថើបគ្នា​ ស្របពេល​រឿង​ក៏​កាន់​តែ​ចាប់​ផ្ដើម​ចូល​ដល់​វគ្គ​សំខាន់ៗ មិន​តាមដាន​មិន​បាន។ ការ​បង្ហាញ​របស់​ SBS ពេល​នេះ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​មើល​ទន្ទឹង​ថ្ងៃ​ចាក់​ផ្សាយ​មក​ដល់​ឆាប់ៗ។

«The King: Eternal Monarch» បាន​បង្កប់​សាច់រឿង​អំពី​អធិរាជ​របស់​កូរ៉េ​មាន​នាម​ថា​ Lee Gon (សម្ដែងដោយ​ Lee Minho) អ្នក​ដែល​ព្យាយាម​បិទ​ទ្វារ​ឆ្លង​ទៅ​ពិភពផ្សេង​ទៀត​បាន។ ទ្វារនោះ​ហើយ​ជា​កន្លែង​ដែល​ត្រូវ​បាន​បើក​ដោយសារ​បិសាច​ដែល​បណ្ដោយ​ឲ្យ​មាន​អ្វី​ម្យ៉ាង​ដែល​មាន​មហិទ្ធិឬទ្ធិ​ខ្លាំង​អាច​ចូល​ទៅ​ក្នុង​ពិភពមនុស្សបាន៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់