• 2020-04-30 02:58:16
  • ជីវិតតារា

ពៅ បញ្ញាពេជ្រ បង្ហើប​​​រឿងអកុសល មាន​អ្នក​ធ្វើ​ឲ្យ​ជើង​នាង​បាក់​

  • 2020-04-30 02:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​កញ្ញា ពៅ បញ្ញាពេជ្រ ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​រស់នៅ​ប្រទេស​ថៃ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​ឲ្យ​ដឹង​ថា ពេល​នេះ​នាង​មិន​អាច​ហាត់​ប្រាណ​បាន​ច្រើន​យ៉ាង​ដូច​ពី​មុន​ឡើយ ដោយសារ​ឆ្អឹង​ជើង​របស់​នាង​បាក់។

ពៅ បញ្ញា​ពេជ្រ បានប្រាប់​ដំណឹង​នេះ​ដល់​មហាជន​តាម​រយៈ​ហ្វេស​ប៊ុក​របស់​នាង​ថ្មី​ៗ​នេះ ដោយ​មាន​ភ្ជាប់​រូប និង​វីដេអូ​ហាត់​ប្រាណ ព្រម​ទាំង​ហ្វីល​ថត​ឆ្អឹង​បាក់​នោះ​ទៀត​ផង។ នាង​បន្ថែម​ថា ក្នុង​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ របស់នាង​បាន​ជួប​រឿង​រ៉ាវ​មិន​ល្អ​ជា​ច្រើន ហើយ​មក​ដល់​ពេល​នេះ​នាង​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​បាក់​ជើង​ទៀត។ ប៉ុន្តែ​នាង​មិន​បាន​បញ្ជាក់​ទេ​ថា គេ​នោះ​គឺ​ជា​ន​ណា និង​មូលហេតុ​អ្វី​បាន​ជា​បាក់ ហើយ​វា​បាន​កើត​ឡើង​​តាំង​ពេល​ណា​នោះ​ទេ។

ពៅ បញ្ញាពេជ្រ៖"ដោយសារ​រឿង​មួយ​ដែល​មិន​គួរ​ឲ្យ​កើត​សោះ គេ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ជើង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ហាត់ប្រាណ​បាន​ច្រើន​យ៉ាង​ដូច​ដើម។ ចង់​ហាត់​ឈរ​ក៏​មិន​បាន ឈឺ​តែ​ទ្រាំ គ្រាន់​តែ​ចង់​បង្ហាញ​ថា​ជីវិត​គឺ​បែប​នេះ"។

ពៅ បញ្ញា​ពេជ្រ សម្រេច​ចិត្ដ​ថា​មិន​ចង​គំនុំ ឬ​កម្មពៀរ​នឹង​អ្នក​ណា​ឡើយ ដោយ​នាង​គិត​ថា​វា​គឺ​ជា​រសជាតិ​ជីវិត​របស់​នាង​ផ្ទាល់។

តារា​ចម្រៀង​ល្បី​ឈ្មោះ​កញ្ញា ពៅ បញ្ញា​ពេជ្រ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​ប្រហារ​ជា​ច្រើន​គ្រាប់ ដោយ​ក្នុង​នោះ​១គ្រាប់​ត្រូវ​ចំ​ពោះ និង​មួយ​គ្រាប់​ទៀត​ចំ​បំពង់​ករ​កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០០៧ កន្លង​ទៅ។

នាង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស រហូត​ដល់​សង្គ្រោះ​ជីវិត​បាន ប៉ុន្ដែ​ក្លាយ​ជា​ជន​ពិកា។ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន មុន​នឹង​បាក់​ជើង​ជា​ថ្មី​ទៀត គឺ​នាង​អាច​ក្រោកឈរ និង​អង្គុយ​លើ​រទេះ​រុញ​ហើយ​ឡាយ​លក់​ផលិតផល​សម្អាងការ​បាន​ជា​ហូរហែ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់