• 2020-05-04 03:15:19
  • ជីវិតតារា

អាថ៌កំបាំង​ស្នេហ៍​ជិត​ ៤​ឆ្នាំ​របស់ ម៉ឺនឯក សុភារិទ្ធ ត្រូវ​បាន​ទម្លាយ

  • 2020-05-04 03:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ តារា​សម្ដែង​រូប​សង្ហា ម៉ឺនឯក សុភារិទ្ធ បាន​ទម្លាយ​អាថ៌កំបាំង​ស្នេហា​ជាមួយ​នារី​ដែល​មាន​អាជីព​ជា​អ្នក​សិល្បៈ​ដូច​គ្នា​ម្នាក់។ ស្នេហា​ដែល​លោក​ទម្លាយ​នៅ​ពេល​នេះ គឺ​ជា​ស្នេហា​ដែល​លោក​ខំ​លាក់​គេឯង​ជិត​ ៤​ឆ្នាំ​មក​ហើយ ហើយ​លោក​នៅ​តែ​អាច​រក្សា​បាន​នូវ​ស្នេហា​ផ្អែម​ល្ហែម និង​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​រឿង​នេះ។

ថ្វីត្បិត​ថា សុភារិទ្ធ មិន​ទាន់​អាច​ប្រាប់​ឈ្មោះ​ម្ចាស់​បេះដូង​របស់​លោក​នៅ​ពេល​នេះ​បាន ប៉ុន្តែ​លោក​ថា នាង គឺ​ជា​តារា​សម្ដែង និង​មាន​វ័យ​២៥​ឆ្នាំ​ស្របាល​គ្នា។ លោក និង​ដៃគូ​ជីវិត​បាន​ជួប​មុខ​គ្នា​ញឹក​ញាប់ ហើយ​កំពុង​ខ្នះខ្នែង​រួម​គ្នា​រក​លុយ​ទិញ​ផ្ទះ ឡាន និង​សម្ភារៈ​ចាំបាច់​ក្នុង​ការ​កសាង​អនាគត​រួម​គ្នា​មួយ​ចំនួន​ទៀត៖ "ចំពោះ​រូប​សម្បត្តិ និង​ចិត្ត​ថ្លើម​គ្នា​អី​បាន​ពេញ​ចិត្ត​គ្នា​អស់​ហើយ​បង នៅ​ចាំ​តែ​ពេល​រៀបការ​ប៉ុណ្ណោះ"។

រូបភាព៖ ម៉ឺនឯក សុភារិទ្ធ

តារាសម្ដែង និងជាពិធីកររូបសង្ហា ម៉ឺនឯក សុភារិទ្ធ បញ្ជាក់​ថា រូប​លោក និង​ដៃគូជីវិតដែលជាអ្នកសម្ដែងដូច​គ្នា​នោះ​បាន​ស្រឡាញ់ និង​មើល​ចិត្ត​ថ្លើម​គ្នា​ច្រើន​ឆ្នាំ​ហើយ ហើយ​លោក​បាន​ស្រុះស្រួល​គ្នា​ថា​នឹង​ចូល​រោងការ​ជាមួយ​គ្នា​នៅ​ពេល​ដែល​អាជីព​សិល្បៈ និង​សេដ្ឋកិច្ច​ផ្ទាល់​ខ្លួន​រឹងមាំ​ដែល​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​៣ ឬ​៤​ឆ្នាំ​ទៀត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់