• 2020-05-05 07:36:54
  • ភាពយន្ត

ឡូយ​ណាស់! រឿង​ទាំង​៥​ដែល​មាន​អ្នក​ច្រើន​បំផុត​លើ Soyo មាន​ភាពយន្ត​ខ្មែរ​ដល់​ទៅ៣​រឿង

  • 2020-05-05 07:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ដំណើរ​ដំបូង​នៅ​ឆ្នាំ ២០១៦ Soyoដែល​ជា​កម្មវិធី​ប្រមូល​ផ្ដុំ​មាតិកា​ភាពយន្ត​​ជាតិ និង​អន្តរជាតិ​ល្បី​ៗ​សម្រាប់​ទស្សនា​លើ​ទូរស័ព្ទ​ដៃ​ដំបូង​គេ​នៅ​កម្ពុជា​នោះ បាន​ផ្សព្វផ្សាយ​ជូន​រាប់​រយ​ចំណង​ជើង​មក​ហើយ ហើយ​ក្នុង​រយៈ​ពេល​នេះ មាន​ភាពយន្ត ៥​រឿង​ដែល​ទទួល​បាន​ការ​បញ្ចេញ​និយម​បំផុត។

របាយការណ៍​គិត​ចាប់​តាំង​ពី​ថ្ងៃ​ដែល Soyo បាន​ចាប់​ផ្ដើម​ដំណើរ​មក​ដល់​បច្ចុប្បន្ន។ចំណុច​គួរ​ចាប់​អារម្មណ៍ តាម​លោក ស៊ុត ឈាង​ឡេង អ្នក​គ្រប់គ្រង​កម្មវិធី Soyo បាន​គូស​បញ្ជាក់​ថា ក្នុង​ចំណោម​ភាពយន្ត​ដែលទទួល​បាន​ការ​ពេញ​និយម​បំផុត​លើ​កម្មវិធី​របស់​លោក​នេះ គឺ​មាន​ភាពយន្ត​ជាតិ​ដល់​ទៅ​៣​រឿង និង​២​រឿង​ផ្សេង​ទៀត​ជា​របស់​ប្រទេស​ថៃ និង​ប្រទេស​ចិន។

នេះ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​សិល្បៈភាពយន្ត​ខ្មែរ ដែល​អាច​ផលិត​ផលិតផល​ភាពយន្ត​មាន​គុណភាព​ល្អ​អាច​ប្រជែង​នឹង​ភាពយន្ត​បរទេស​រាប់​រយ​រឿង​លើ​មាតិកា​របស់​លោក​បាន។ ការណ៍​នេះ លោក ឈាង​ឡេង លើក​ឡើង​ថា ដូច​នឹង​ទស្សនវិស័យ​របស់ Soyo ដែល​ចង់​លើក​កម្ពស់​ភាពយន្ត​ក្នុង​ស្រុក​ទាំង​បរិមាណ និង​គុណភាព ទើប​កម្មវិធី​ទស្សនា​ភាពយន្ត​លើ​ទូរស័ព្ទ​ដៃ​ដំបូង​គេ​នៅ​កម្ពុជា​នេះ​ចាប់​ដំណើរ​ការ​ឡើង។

ភាពយន្ត​ទាំង ៥ រឿង​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​នោះ​មាន

-សំណើច​អ្នក​ពិការ​ទាំង​បី

-ស្ដេចស្វាស៊ុនអ៊ូខុង

-ផ្ទះគ្រូទាយ

-ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់

-ទង់ព្រលឹង

ក្នុង​ចំណោម​នេះ មាន​៤​រឿង ត្រូវ​បាន​ដាក់​ឲ្យ​ទស្សនា​តាំង​ពី​ឆ្នាំ ២០១៧ លើក​លែង​តែ​១​រឿង ជា​ស្នាដៃ​និពន្ធ​របស់​អ្នក​និពន្ធ ម៉ីសន សុធារី គឺ​រឿង "ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រឡាញ់" ទើប​តែ​បាន​ដាក់​ឲ្យ​ទស្សនា​លើ​មាតិកា​របស់ Soyo នៅ​ក្នុង​ឆ្នាំ ២០១៩ ប៉ុណ្ណោះ។ យ៉ាង​ណា រឿង​នេះ កញ្ឆក់​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​នឹក​ស្មាន​មិន​ដល់។

នៅ​លើ Soyo មាន​ប្រភេទ​ភាពយន្ត​ជា​ច្រើន​ប្រភេទ​ទាំង កំប្លែក ខ្មោច វាយ​ប្រហារ ស្នេហា កម្សត់ និង​អប់រំ​ជា​ដើម។ រឿង​ទាំង​នេះ​មាន ទាំង​ទស្សនា​បង់​ប្រាក់​តិចតួច និង​ប្រភេទ​ដាក់​ឲ្យ​ទស្សនា​ដោយ​សេរី​ផង​ដែរ។ ទស្សនា​ភាពយន្ត​ល្បី​ៗនៅ​លើ​ទូរស័ព្ទ​ដៃ​ផ្ទាល់​តាម​រយៈ Soyo App អស់​លុយ​តិច គុណភាព​ច្បាស់ ស្រួល​ស្ដាប់ ដោន​ឡូត​ឥឡូវ​នេះ៖

App Store៖ https://goo.gl/Fzx11s

Play Store៖ https://goo.gl/fgJbtB

ឬ​ចូល​តាម​វេបសាយ៖ https://soyo.sabay.com/

អត្ថបទ៖ ទារិកា

មតិយោបល់