• 2020-05-06 03:31:44
  • ព័ត៌មាន

ទោះ Suga ពូកែយ៉ាងណាក៏មិនអាចទប់ស្ដេចបំផ្លាញ RM ឲ្យគេចពីទម្លាប់ចាស់ដែរ

  • 2020-05-06 03:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី​០៥ ខែឧសភា​ជា​ពេល​ដែល​វីដេអូ​ភាគ​ថ្មី​របស់ Run BTS ចាក់ផ្សាយ ហើយ​ក៏ដល់ពេល​ដែល​ក្រុម​ទី២ ដែល​មាន​ RM និង​ Jimin ជា​សមាជិក​បញ្ចេញ​សា្នដៃ​ តាម​ការ​ប្រាប់​របស់ Suga។

មុខម្ហូប​ដែល​អ្នក​ទាំង​ ២​ត្រូវ​ធ្វើ​ពេល​នេះ​គឺ ស៊ុប​គីមឈី និង​នំ​ផេនខេកគីមឈី។ អំឡុងពេល​ធ្វើ​ អ្នក​ទាំង​ ២​ពិត​ជា​ធ្វើ​ឲ្យ​ Chef Suga ឈឺ​ក្បាល​តឹង​ចិត្ត​មិន​ចាញ់​ Jin កាល​ពី​សប្ដាហ៍មុន​ទេ។ ទោះ​បី​ជា​ការ​ស្ដាប់​តាម​ការ​ប្រាប់​ពីបៀបធ្វើពី Suga ប៉ុន្តែ​ក៏មិន​រលូន​ពេក​ដែរ ព្រោះ​ថា​មាន​ពេល​មួយ​នោះ RM ស្ដាប់​Suga ច្រឡំច្រើន​ដង​ដែរ ដូចជា​មិនដឹងថា​អ្វី​ជា Chicken Stock (ទឹកស៊ុបមាន់) និង​ច្រឡំ​ដាក់​ខ្ទឹមសដែល​បុក​ហើយ​ចាក់​ចូល​ចានម្ស៉ៅផេនខេក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ RM ដែល​មាន​ងារជា​ «ស្ដេច​បំផ្លាញ» ក៏​ប៉ះនេះ​ ប៉ះនោះ​ធ្វើ​ឲ្យ​ដួល​របស់របរ​ឥតល្ហែរ។​

មួយ​វិញ​ទៀត​ Jimin និង​ RM មិន​បាន​ប្រយ័ត្ន​ និង​សម្គាល់​ឲ្យ​ច្បាស់​ពី​គ្រឿង​ផ្សំ​ ដូចជា អំបិល​ជា​ដើម​ ទើបធ្វើ​ឲ្យ​ម្ហូប​របស់ពួកគេ​ប្រៃ ព្រោះ​ថែម​អំបិល​ហើយ​ ថែម​អំបិលទៀត។

ឈាន​ដល់​ពេល​ដែល​ត្រូវ​លើក​នំ​ផេនខេក​ដាក់​ចាន RM មិន​ភ្លេច​ស្ទីល​ចាស់ គឺ​ក្រវាត់​លើ​ចាន​ដោយ​មិន​ស្ទាក់ស្ទើរ ឯ​ Jimin វិញ​រក​បាន​ស្លឹកខ្ទឹម​មួយ​បាច់​ដាក់ពី​ខាងក្រោម​នំ​នោះ​ ដើម្បី​ឲ្យ​បាន​ជា​សោភ័ណ្ឌភាព។

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់