• 2020-05-07 03:11:10
  • ព័ត៌មាន

ចេញ​ MV បទ​ «Eight» ភ្លាម​ អ្នកគាំទ្រ​គិត​ថា​ IU ចង់ធ្វើឧទ្ទិសដល់​ Sulli

  • 2020-05-07 03:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀង​ថ្មី​ឆ្នាំ ២០២០​របស់ IU បាន​ចេញ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ០៦ ខែឧសភា ជាមួយ​នឹង​វីដេអូ​បទ​ចម្រៀង​ជក់ចិត្ត​ រហូត​មាន​អ្នក​ខ្លះ​ មើល​ហើយទប់ទឹក​ភ្នែក​មិនជាប់​ទៀត។

តាម​រយៈការបង្ហាញ​អ្វី​គ្រប់យ៉ាង​ក្នុង​វីដេអូ​មួយ​នេះ​ អ្នក​ប្រើ​បណ្ដាញ​អ៊ីនធើណិត​មួយ​ចំនួន​បាន​គិត​ថា​ជា​សញ្ញា​បញ្ជាក់សំដៅដល់​ Sulli។

មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា​ ក្មេង​ស្រី​ដែល​ស្លៀក​រ៉ូប​សក្នុង​ MV នោះ​តំណាង​ឲ្យ​ Sulli ហើយ​លេខ «៨» តំណាង​ឲ្យ​ចំនួន​ ៨​ដែល​ IU និង​ Sulli រាប់អាន​គ្នា​ជា​មិត្តល្អ។ មួយ​វិញ​ទៀត​ ក៏​ដោយសារ​កន្លងមក​ IU សរសេរ​បទ​ចម្រៀង​មាន​ចំណងជើង​ថា​ «Red Queen» ធ្វើ​ឲ្យ​មហាជន​ជឿ​ថា​បទ «​Eight» នេះ​ ក៏​ជា​ការ​ធ្វើ​ជា​ពិសេស​ ឧទ្ទិស​ដល់​ Sulli ដែរ។

ក្រៅ​ពី​អត្ថន័យ​ក្នុង​បទ​ ក៏​ឃើញ​ថា​ IU តែង​ខ្លួនប្លែក​តាម​ស្ទីល​របស់​ Sulli បូក​រួម​នឹង​តម្រុយ​ផ្សេង​ទៀត​ក្នុង​ MV គ្រាន់​តែ​ឃើញ​ភ្លាម​ គ្រប់គ្នា​សន្និដ្ឋាន​ដោយ​មិន​ស្ទាក់ស្ទើរ​ថា​បទ​នេះ​ គឺ​សម្រាប់​ Sulli៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់