• 2020-05-12 02:52:00
  • ព័ត៌មាន

ទម្រាំបានឈុត​ Sweet ម្ដងៗ Lee Minho និង​ Kim Goeun កូរគ្នាសាហាវ

  • 2020-05-12 02:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ក្នុង​រឿង​ «The King: Eternal Monarch» ទាំង​អស់​សុទ្ធ​តែ​ខិត​ខំ​បង្ហាញ​សមត្ថភាព​អស់​ពីកម្លាំង​កាយ​ចិត្ត​សម្ដែង​​ ហើយ​ពួកគេ​ក៏​ស៊ីសង្វាក់​នឹង​គ្នា​ខ្លាំង​ដែរក្នុង​រឿង​ ហើយ​បើ​នៅក្រៅវិញ​តួ​ទាំង​អស់​ពូកែ​លេងសើច​ណាស់។ នេះយោង​តាម​វីដេអូ​ក្រៅឆាក​ដែល​បាន​បង្ហាញ។

ដោយ​ឡែក​ បើ​លើក​យក​តែ​តួ​សំខាន់​ ២នាក់​គឺ Lee Min Ho និង​ Kim Go Eun ឃើញ​ថា​ត្បិត​ជា​រឿង​ដំបូង​ដែល​​សម្ដែង​ជាមួយ​គ្នា ប៉ុន្តែ​ពួកគេ​ចុះ​សម្រុង​នឹង​គ្នា​ល្អណាស់។ ជាក់ស្ដែង​សកម្មភាពក្រៅ​ឆាក​ត្រូវ​បាន​បង្ហាញ​ជា​ច្រើន​ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពេល​ពួកគេ​ផ្ទុះសំណើច​នឹង​ឈុត​ស្នេហារ៉ូមែនទិក។

ដូច​ក្នុង​ឈុត​មួយ​ដែល​ Lee Min Ho ត្រូវ​សរសេរអ្វី​មួយ​លើ​បាតដៃ Kim Go Eun ថតចប់ភ្លាមពួកគេ​សើច​ឥតឈប់។

មួយ​ឈុត​ទៀត​ ដល់​វគ្គ​កាន់​តែ​ស្និទ្ធ​ម្ដង​ ជាពេល​ដែល​ពួកគេ​ទាំង​ ២​ទល់​ថ្ងាស​ដាក់គ្នា។ ពេល​បញ្ចាំង​ផ្លូវការ​ វា​បាន​ក្លាយ​ជា​ឈុត​ដែល​ Sweet មួយ​ដែរ ប៉ុន្តែ​ទម្រាំ​ថត​ត្រូវ​ តួ​ទាំង​ ២​អស់​សំណើច​រហូត។

មក​ដល់​ឈុត​ថើប​វិញ​ម្ដង​ ជា​ពេល​ដែល​ត្រូវ​ប្រមូល​អារម្មណ៍​ខ្លាំង​ ប៉ុន្តែ​វគ្គ​សាច់​ការ ក៏​ត្រូវ​ថត​ច្រើន​ដង​ ដោយ​សារ​ Minho ច្រឡំ​ប៉ារ៉ូល​ រហូត​ធ្វើ​ឲ្យ​ផ្ទុះ​សំណើច​ទាំង​ដៃគូ ទាំង​ក្រុមការងារ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់