• 2020-05-12 04:36:02
  • ចម្រៀង

កាន់តែស្រស់ស្រាយអារម្មណ៍! Galaxy ប្រកាសចេញបទចម្រៀងថ្មីៗរាល់ថ្ងៃ

  • 2020-05-12 04:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Galaxy សម្រេច​បន្ត​ចេញ​បទ​ចម្រៀង​ថ្មីៗ​នៅ​លើ​ទំព័រ​Facebook និង ​YouTube ផ្លូវ​ការ​របស់​ខ្លួន ក្រោយ​ពី​មើល​ឃើញ​ថា​វីដេអូ​បទ​ចម្រៀង​ដែល​បាន​បង្ហោះជាបន្ដបន្ទាប់គ្នា​នោះ ទទួល​បាន​ការ​គាំទ្រ​លើសលប់។

កវីនិពន្ធ​បទចម្រៀង​ប្រចាំ​ផលិតកម្ម​​ Galaxy លោក យឹម តាស្រង់ និយាយ​ថា បទ​ចម្រៀង​របស់​តារា​ចម្រៀង​ពីរ​រូប គឺ​កញ្ញា តន់ ច័ន្ទសីម៉ា និង​អ៊ុក សុវណ្ណារី មាន​ភាព​លេចធ្លោ​​ ដោយ​តែមាន​អ្នក​ចូល​ទស្សនារបស់​នាងច្រើន។

តាស្រង់ បន្ថែមថា លោក​នៅ​មាន​បទ​ចម្រៀង​ក្នុង​ដៃ​ជាង ​១០​បទ​ទៀត ហើយ​កំពុង​និពន្ធ​ថ្មីបន្ថែម​ទៀតដើម្បី​រក្សា​លទ្ធភាពមួយ​ថ្ងៃ​ចេញ​បទ​ចម្រៀង​មួយ​បទ​ដោយ​មិន​កំណត់រយៈ​ពេល​ឈប់ឡើយ ​ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត។

កវី​និពន្ធ​រូប​នេះ​ធ្លាប់​ប្រាប់ ​Sabay ថា ​ក្រោយ​បញ្ចប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​មួយ​ថ្ងៃ ​ផលិតកម្ម​កំណត់​ចេញ​បទ​ចម្រៀង​មួយ​បទ​ក្នុង​មួយ​ថ្ងៃ​រយៈ​ពេល​មួយ​ខែ​ពេញ ទើប​បញ្ចប់​ចូល​គម្រោង​ថ្មី។ ប៉ុន្ដែ​គិត​មក​ដល់ពេល​នេះ ផលិតកម្មហាក់ចង់​ប្ដូរ​ជំហរ​វិញ​ដោយ​មើល​ឃើញ​ថា​វីដេអូដែលបានបង្ហោះទទួលបានលើសការរំពឹងទុក។

យឹម តាស្រង់៖ "ឥឡូវ​អត់​កំណត់​ទេ​បង យើង​នៅ​ចេញ​រហូត។ យើង​ព្យាយាម​ធ្វើ​អ្វី​ដែល​ថ្មី ហើយ​ប្លែក​ដើម្បី​បន្ត​បម្រើ​អារម្មណ៍​អ្នក​ស្ដាប់ ហើយ​បទ​ចម្រៀង​ចេញ​ក្រោយ​ទៀត​នេះ ទុក​ឲ្យ​អ្នក​ស្ដាប់គាត់​វិនិច្ឆ័យ​ខ្លួនឯងចុះ"។

តារា​ចម្រៀង​បី​រូប ដែល​កំពុង​ចូលមកអង្រួន​អារម្មណ៍​ប្រិយមិត្ដ ជា​ពិសេស​មិត្ដ​យុវវ័យ គឺ​កញ្ញា​តន់ ច័ន្ទ​សីម៉ា អ៊ុក សុវណ្ណារី និង​ធៀន បុរី។ បទ​ម្រៀង​ដែល​ពួកគេ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺមាន​ដូច​ជា​បទ៖ "ជាង​៣០០​ថ្ងៃ" "ស្ដាប់​ទឹកភ្នែក​ហូរ​ពីរោះ​ម្ល៉េះ" "ស្រីៗ​សម័យ​ឥឡូវ។ នៅ​ទំព័រ​​ Youtube របស់​ផលិតកម្ម​Galaxy មាន​វីដេអូ​បទ​ចម្រៀង​ថ្មី​ៗ​ជាង​១០០​បទ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់