• 2020-05-12 04:26:48
  • ព័ត៌មាន

រាសីឆ្នាំ ២០២០ របស់ Mew កាន់តែឡើងខ្លាំងពេល​ប៉ះជាមួយ Mark ក្នុង​រឿង​បែបកំប្លែងថ្មី

  • 2020-05-12 04:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mew Nittha កំពុង​ស្ថិត​នៅ​តារាង​តារា​ស្រី​ថៃ ដែល​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​បំផុត​ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ពេល​រឿង​ថ្មី​របស់​នាង​មាន​ចំណងជើង​ថា «My Husband In Law» កំពុង​ចាក់​បញ្ចាំង​នៅ​លើ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៣ថៃ ដែល​មាន​ Mark Prin ជា​ដៃគូ​ក្នុង​រឿង។

ក្នុង​រឿង​ភាគ​ថៃ​នេះ​ Mew សម្ដែង​ជា​តួ​ «Muey» តួ​ស្រី​ដែល​ក្រមិចក្រមើម​ ប៉ះជាមួយ​នឹង​ Mark Prin ដែល​ដើរតួ​ជា​ស្វាមី។ ពួកគេ​ពិត​ជា​ស៊ីសង្វាក់​នឹង​គ្នា​ខ្លាំង​បំផុត​ ហើយ​សម្បូរ​ទៅ​ដោយ​ឈុត​ឆាក​កំប្លែង​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពេញ​ចិត្ត​បំផុត។ ​

ដោយសារ​តែ​ការ​ចូលចិត្ត​បែបនេះ​ ទើប​ធ្វើ​ឲ្យ​ចំនួន​អ្នក​តាមដាន​ Instagram របស់​នាង​កើនឡើង​ឥតឈប់​ ដល់ទៅ​ជិត​ ៥ម៉ឺន​នាក់​នៅ​១ខែចុងក្រោយនេះ។ ចំណែក​ឯ Mark Prin វិញ​ក៏​មិន​អន់​ ដោយ​អាច​ទាក់ចិត្ត​អ្នក​គាំទ្រ​ឲ្យ​ចុច Follow ជាង​ ៤១ ២១៩នាក់បន្ថែម។

មតិ​ល្អៗ​ជាច្រើន​មាន​ជាបន្តបន្ទាប់​ ព្រោះ​រឿង​នេះ​ជា​រឿង​ភាគ​បែប​កំប្លែង​ លាយឡំ​នឹង​មនោសញ្ចេតនា​ និង​ឈុត​ឆាក​ជា​ច្រើន​ទៀត​ រហូត​លើក​វា​ក្លាយ​ជា​រឿង​ភាគ​ដែល​មាន​អ្នក​ចូល​ចិត្ត​ច្រើន​នៅ​ជិត​ពាក់​កណ្ដាល​ឆ្នាំ២០២០នេះ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់