• 2020-05-15 02:26:11
  • ព័ត៌មាន

Zico និង​ Wendy នឹង​ចេញ​បទក្នុង​រឿង​ «The King: Eternal Monarch» រួមគ្នាសម្រាប់ភាគថ្មី

  • 2020-05-15 02:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ព័ត៌មាន​ថ្មី​បាន​បញ្ជាក់​ថា​ Zico (ក្រុម Block B) និង​ Wendy (ក្រុម Red Velvet) នឹង​ចេញ​បទ​ថ្មី​រួម​គ្នា​ សម្រាប់​បញ្ចូល​ក្នុង​រឿង​ «The King: Eternal Monarch» ភាគ​ថ្មី។

បទ​ចម្រៀង​ដែល​ត្រៀម​ចេញ​នោះ​មាន​ចំណងជើង​ថា​ «My Everyday is Full of You» ជាការ​បកស្រាយ​របស់​ Zico និង​ Wendy ដែល​ជា​បទ​តំណាង​ភាគ​ថ្មី​នៃ​រឿងភាគ​ដែល​កំពុង​ចាក់​បញ្ចាំង​នៅ​លើ​ប៉ុស្តិ៍ SBS និង​ Netflix។ ជាក់ស្ដែង​បទ​នេះ​ នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៦ ខែឧសភា វេលាម៉ោង​​៦ល្ងាច​ម៉ោង​នៅ​ប្រទេស​កូរ៉េ (ត្រូវនឹង​ម៉ោង​ ៤ល្ងាចនៅ​កម្ពុជា)។ ឯសម្រាប់​ថ្ងៃ​ទី ១៥ ខែឧសភា​នេះ​ ក៏​នឹង​មាន​បទ​ថ្មី​ចេញ​មុន​ដែរ គឺ​បទ​ «Heart Break» ច្រៀង​ដោយ​ Gaeko និង​ Kim Na Young៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់