• 2020-05-15 06:48:40
  • ព័ត៌មាន

Jin ទម្លាយ​ពី​មិត្តភាព​ដែល​បាត់បង់ និង​រស់​នៅ​បែប​មនុស្ស ២នាក់ផ្សេង​គ្នា

  • 2020-05-15 06:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ក្នុង​ឃ្លីប​វីដេអូ​បែបឯកសារ​ "Break The Silence” សមាជិក​ម្នាក់ៗ​របស់ BTS បាន​លើក​យក​បញ្ហា​ជា​ច្រើន​មក​ទម្លាយ​ ដែល​រឿង​ទាំងនោះ​មិន​មែន​អ្នក​គាំទ្រ​សុទ្ធ​តែ​ធ្លាប់​ដឹង​នោះទេ។

បើ​ងាក​ត្រឡប់​ទៅ​កាលពី​ថ្ងៃទី​ ១៣ខែមិថុនា ឆ្នាំ ២០១៣ ជា​ពេល​ដែល​ជីវិត​របស់​យុវជន​កូរ៉េ​ ៧នាក់​ត្រូវ​បាន​កែប្រែខ្លាំង។ Kim Seokjin, Min Yoongi, Jung Hoseok, Kim Namjoon, Park Jimin, Kim Taehyung និង​ Jeon Jungkook បាន​ក្លាយ​មក​ជា​ Jin, Suga, J-Hope, RM, Jimin, V និង​ Jungkook របស់ BTSវិញ។

ស្ថិត​ក្នុង​ភាគ​ទី ៣​របស់​ "Break The Silence” Jin បាន​បើកកកាយ​នូវ​ជីវិត​រស់នៅ​របស់​ Kim Seokjin និង​ Jin (ក្រុម​ BTS) ពិសេស​ថែម​ទាំង​បាន​ទម្លាយ​ពី​ការ​បាត់​បង់​មិត្តភ័ក្ដិដែល​លោក​ធ្លាប់​មាន។

«ខ្ញុំ​គិត​ថា​ជីវិត​ ២​នេះ​វា​ស្រដៀង​តែគ្នា តែ​ខ្ញុំ​មិន​ចង់​ប្រើ​ជីវិត​នោះ​ឲ្យ​វា​ដើរ​ផ្លូវ​ដូចគ្នា​នោះទេ។ ខ្ញុំ​គិត​ថា​ Jin របស់ BTS​ តែង​តែ​រស់​ជា​មនុស្ស​សប្បាយ​ស្រស់ស្រាយ។ បើ​ងាក​មក​មើល​ការ​រស់​នៅ​របស់ Kim Seokjin វិញ​ មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ច្រើន​ទេ ហើយ​ខ្ញុំ​ក៏​អាច​រស់​នៅ​ជីវិត​រីករាយ​ដែររាល់ថ្ងៃ​នេះ។ ប៉ុន្តែ​បើ​រស់​ជា​ Jin (ក្រុម BTS) វិញ​ ជីវិត​ត្រូវ​ជួប​រឿង​លំបាក​ច្រើន មានន័យ​ថា​ពេល​ណា​ទទួល​បាន​អ្វី​មួយ​ច្រើន​ យើង​ក៏​ត្រូវ​បាត់បង់​អ្វី​ផ្សេង​ទៀតដែរ»។

តារាប្រុស​ម្នាក់​នេះ​បាន​បន្ត​ទៀត​ថា​ «យើង​ត្រូវ​រងសម្ពាធ​ច្រើន​ ពេល​ជួប​មនុស្សម្នា ខ្ញុំ​មិន​បាន​ផ្លាស់​ប្ដូរ​អ្វី​ទេ តែ​មិត្តភ័ក្ដិខ្ញុំ​ត្រូវជួប​រឿង​លំបាក​ ពេល​នៅ​ជិត​ខ្ញុំ​ម្ដងៗ ហើយ​ក៏​ជា​រឿង​តូច​ចិត្តដែរ ពេល​ឃើញពួកគេ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពីខ្ញុំ។ ខ្ញុំ​បាត់​បង់​មនុស្ស​ច្រើន​នាក់ណាស់»។

ទោះ​ជា​ការ​បាត់​បង់​មិត្តភ័ក្ដិ​ ជា​រឿង​ឈឺចាប់យ៉ាង​ណា​ក៏ដោយ​ តែ Jin បាន​ទៅ​សម្លឹង​មើលអ្វី​ដែល​លោក​បាន​មក ច្រើនជាង​អ្វី​ដែល​បាត់បង់ នោះគឺអ្នក​គាំទ្រ​ដែល​ជា​អ្នក​ជួយលោក​សម្រេច​ក្ដី​សុបិន្ត​ឲ្យ​ក្លាយ​ជា​ការពិត។​លោក​បាន​ធ្វើ​ឲ្យ​មនុស្សជា​ច្រើន​សប្បាយ​ចិត្ត ដូចនេះ​លោក​ក៏សប្បាយ​ចិត្ត​តាមហ្នឹង​ដែរ ហេតុ​នេះ​ហើយទើប​ Jin ចង់​សម្ដែង​លើ​ឆាក​ឲ្យ​បាន​យូរ​តទៀត៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់