• 2020-05-19 04:21:42
  • ព័ត៌មាន

អារម្មណ៍ពិត​ Lisa យ៉ាងណា​ពេល​រស់ជុំសមាជិក​ ​BLACKPINK រយៈពេល​ជាង១០ឆ្នាំមកនេះ

  • 2020-05-19 04:21:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ភាគ​ថ្មី​របស់​កម្មវិធី​កំពុង​ពេញ​ល្បី​របស់​ចិន​គឺ "Youth With You” Lisa ដែល​ជា​គ្រូបង្វឹក​រាំ​របស់​បេក្ខនារីចូលរួម​ទាំងអស់​ បាន​និយាយពី​ការ​រស់​នៅ​របស់​ខ្លួន​ជាមួយ​នឹង​សមាជិក​ BLACKPINK​ទាំងអស់។

Lisa ផ្ដើម​ថា៖ «លើក​មុន​ ពួកគេ​ទិញ​ទូរទឹកកកតូច​ឲ្យខ្ញុំ ហើយខ្ញុំ​ក៏​បាន​ទុក​វា​ក្នុងបន្ទប់​របស់​ខ្ញុំ​ អ៊ីចឹង​ខ្ញុំ​ក៏​មិន​បាច់ចេញ​មក​ក្រៅ​ ដើម្បី​រក​អី​ផឹក​ដែរ»។ នាង​បាន​ប្រាប់​ដែរ​ថា​ នាង​រស់​នៅ​ជាប់​គ្ជាមួយ​នឹង​សមាជិក​ BLACKPINK រយៈពេល​ជិត​១០ឆ្នាំ​ហើយ។

បន្ទាប់​មក​ Lisa ក៏​បាន​បង្ហើប​ពី​រឿង​រ៉ាវ​មួយ​ចំនួន​ពី​ភាព​លំបាក​ដែល​ពួកគេ​ម្នាក់ៗ​បាន​ឆ្លង​កាត់​ និងជំនះ​ ដោយ​នាង​លើកឡើង​ថា៖ «ពេល​ដែល​ខ្ញុំ ឬ​អ្នកណា​ម្នាក់បាក់ទឹកចិត្តខ្លាំង​ យើង​ចាប់​ផ្ដើម​និយាយថា​ “អូ! តោះ​ទៅរក​អី​ញ៉ាំឆ្ងាញ់ៗ”, “តោះ!ទៅ​រក​បង្អែម​ញ៉ាំ” ឬក៏ “តោះ!ទៅរក​ញ៉ាំ​អី​ហិរៗ” ព្រោះ​អ្នក​ដឹងអត់? ដូចថា​ នៅពេល​អ្នក​ញ៉ាំ​របស់​ហិរៗ អារម្មណ៍​ស្ត្រេសរបស់​អ្នក​ក៏​រសាយ​បាត់ដែរ»។

ក្នុង​នាម​ជា​សមាជិកពៅគេ​របស់​ក្រុម Lisa បាន​បង្ហើប​ថា​ សមាជិកបងៗ​ទាំង​​៣​ពិត​ជា​មើល​ថែ​នាង​បាន​យ៉ាង​ល្អ​ខ្លាំង​បំផុត។ នាង​និយាយ​ថា​ «ដំបូង​ ខ្ញុំ​មិនចេះ​និយាយ​ភាសា (​កូរ៉េ) ​ទេ តែ​មាន​ម្នាក់ក្នុង​ចំណោម​សមាជិក​ទាំងអស់ បាន​មើល​ថែ​ការពារ​ខ្ញុំ​គ្រប់យ៉ាង ដូចជានាំទៅ​ញ៉ាំអី ឬធ្វើអ្វី​ផ្សេងទៀត ខ្ញុំ​ក៏អរគុណគាត់ខ្លាំងដែរសម្រាប់អ្វីដែលគាត់បាន​ជួយ​ខ្ញុំ បើ​មិន​មានគាត់ទេ ខ្ញុំក៏មិនអាច​និយាយ​ភាសាបាន​ស្ទាត់បែប​នេះដែរ»៕

ទស្សនាវីដេអូដូចខាងក្រោម៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់