• 2020-05-19 07:37:17
  • ព័ត៌មាន

អស់​សំណើច​នឹង​កូន​ទី២ លោក ព្រាប សុវត្ថិ ធ្វើ​ស៊ី​ឪពុក​ឯង ដាច់​ចង្កេះ​នៅ​ប្រលាន​យន្តហោះ

  • 2020-05-19 07:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ៗ​លោក ព្រាប សុវត្ថិ ជា​រឿយ​តែង​បញ្ចេញ​វីដេអូ​បង្ហាញ​ពី​ភាព​រីករាយ​ក្នុង​សង្គម​គ្រួសារ​របស់​ពួក​គេ ដោយ​នៅ​ពេល​នេះ គឺ​ឃើញ​វីដេអូ​មួយ​ធ្លាយ​នៅ​លើ​បណ្ដាញ​សង្គម​យូធូប ខណៈ​រូបភាព​នៅ​ក្នុង​វីដេអូ​នោះ គឺ​ថា​កូន​ប្រុស​ទី​២​របស់​លោក ព្រាប សុវត្ថិ បាន​ធ្វើ​ស៊ី​ឪពុក​កណ្ដាល​ចំណោម​ហ្មង។

នៅ​វីដេអូ​ខ្លី​នេះ គេ​ឃើញ​លោក ព្រាប សុវត្ថិ ភរិយា និង​កូន​ទី​២​​របស់​លោក កំពុង​ធ្វើដំណើរ​នៅ​ប្រលាន​យន្តហោះ ក្នុង​គោលដៅ​ចាក​ចេញ​ពី​ប្រទេស​ទៅ​កាន់​ប្រទេស​មួយ​ផ្សេង​ទៀត។ ជា​ទម្លាប់ ក្រុម​គ្រួសារ​តារា​ល្បី​មួយ​នេះ និយម​លេង​សើច​សប្បាយ​ជាមួយ​គ្នា មិនថា​ឪពុក និង​កូន កូន និង​ម្ដាយ ឬ​កូន និង​កូន​ឡើយ ពោល​គឺ​ពួក​គេ​រមែង​លេង​សើច​នឹង​គ្នា​តាម​រូបភាព​ផ្សេង​ៗ ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល និង​សុភមង្គល​នៅ​ក្នុង​ក្រុម​គ្រួសារ។

លោក ព្រាប សុវត្ថិ ត្រូវ​បាន​គេ​ឃើញ​ចាប់​ផ្ដើម​មុន​នូវ​សកម្មភាព​លេង​សើច​ជាមួយ​កូន​ប្រុស​កណ្ដាល សុវត្ថិ មុន្នីនាគ ហើយ​បន្តិច​មក​ក៏​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​អ្នក​ប្រុស​ទី២។ ឪពុក និង​កូន ក៏​តប​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ដល់​វេលា​មួយ ព្រាប សុវត្ថិ ស្រាប់​តែ​ភ្លាត់​ស្នៀត​របស់​កូន​ទី២​ទាល់​តែ​បាន។

តោះ...ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់