• 2020-05-20 03:02:31
  • ព័ត៌មាន

លេង​សើច​ម៉េច​បាន សុខ លីន ជួល​ខុនដូ​មួយ​នៅ​យ៉ាង​ស្រួល ឯ​តម្លៃ​វិញ​មិន​ណយ​ដែរ

  • 2020-05-20 03:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា Tik Tik សុខ លីន បាន​ធ្វើ​ឲ្យ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​បណ្ដាញ​សង្គម​របស់​ក្រុមហ៊ុន​ចិន រហូត​ដល់​នាង​អាច​ក្លាយ​ជា​តារា​សម្ដែង និង​មាន​លទ្ធភាព​ជួល​ខុនដូ​មួយ​រស់​នៅ​យ៉ាង​ស្រួល​ក្នុង​តម្លៃ​មួយ​ខ្ពស់។

សំណង់​ខុនដូ ដែល សុខ លីន បាន​ជួល​សម្រាប់​ស្នាក់​អាស្រ័យ​នេះ គឺ​ស្ថិត​ក្នុង​តំបន់​ជ្រោយ​ចង្វារ ឯ​តម្លៃ​ចំនួន ៦០០​ដុល្លារ​ក្នុង​១​ខែ ហើយ​ស្រី លីន បាន​ជួល​ខុនដូ​នេះ រស់​នៅ​ជាមួយ​នឹង​ប្អូន​ប្រុស​ម្នាក់​អស់​រយៈ​ពេល​ប្រមាណ​១​ឆ្នាំ​មក​ហើយ។ តារា Tik Tik បាន​សម្រេច​ជួល​កន្លែង​ស្នាក់នៅ​តំបន់​ខាង​លើ ដោយ​សំអាង​ថា ជា​ផ្លូវ​តែ​មួយ​ជាមួយ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​របស់​នាង​នៅ​ឯ​ខេត្ត​កំពង់ចាម។

នេះ​គឺ​ជា​ការ​ប្រែ​ប្រួល​ជីវិត​ខុស​១៨០ដឺក្រេ​ពី​ជាង​អ៊ុតសក់​ម្នាក់​នៅ​ខេត្ត​កំពង់​ចាម មក​ជា​មនុស្ស​របស់​មហាជន​វិញ ហើយ​មាន​លទ្ធភាព​ជួល​ខុនដូ​មួយ​រស់​ក្នុង​ជីវិត​ឯកជន​មិន​ចាញ់​តារា​អាជីព​មួយ​ចំនួន​ដែល​បាន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ច្រើន​ឆ្នាំ​ជាង​ហើយ​ក៏​ដោយ។ វិល​មក​ប្រភព​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ជីវភាព ក៏​ដូច​ជា​ចំណាយ​លើ​ថ្លៃ​ជួល​កន្លែង​ស្នាក់ និង​ការ​ចាយ​វាយ​នេះ សុខ លីន ប្រាប់​ថា ពឹង​លើ​​ចំណូល​ថ្មី​ពី​ការ​ដើរ​ម៉ូដ ច្រៀង និង​ឡាយ​លក់​ផលិតផល​ឲ្យ​ក្រុមហ៊ុន​ផ្សេងៗ។

កន្លង​មក សុខ លីន ធ្លាប់​ត្រូវ​បាន​ផលិតកម្ម​ជា​ច្រើន​បាន ហៅ​ឲ្យ​ចូល​សម្ដែង​ក្នុង​បទ​ចម្រៀង​របស់​ពួកគេ។ ទោះ​យ៉ាង​ណា មក​បច្ចុប្បន្ន នាង​បាន​បង្ហើប​ថា នាង​បាន​ឃ្លាត​ឆ្ងាយ​ពី​ការ​សម្ដែង​ជាង​ពី​ពេល​មុន ដោយ​សារ​តែ​នាង​មាន​ការ​មមាញឹក​ច្រើន​លើ​ការងារ​រកស៊ី។ "មាន​គេ​ទាក់​ទង​ដែរ តែ​ខ្ញុំ​ជាប់​ការងារ​ផង ជាប់​ឡាយ​លក់​ផលិតផល​ឲ្យ​គេ​ផង អីចឹង​ពិបាក​សុំ​ច្បាប់​គេ ទើប​មិន​សូវ​បាន​ទទួល​ទេ​បង!”។

លីន បន្ត​ថា នាង​បាន​ចូល​ធ្វើ​ជា​បុគ្គលិក​ស៊ី​ប្រាក់​ខែ​ក្រុមហ៊ុន​មួយ ហើយ​ម៉ោង​ដែល​សល់ គឺ​នាង​ឡាយ​លក់​ផលិតផល​ឲ្យ​គេ​ស៊ី​ម៉ោង​រាល់​ថ្ងៃ និង​ថត​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​នានា​ទៀត។ ទាំង​នេះ គឺ​ជា​ប្រភព​ចំណូល​សំខាន់​របស់​នាង​សម្រាប់​ផ្គត់ផ្គង់​ខ្លួន​ឯង និង​ប្អូន​ចាប់​តាំង​ពី​បាន​ដូរ​ដី​ពី​កំពង់ចាម​មក​ភ្នំពេញ​ប្រមាណ​១​ឆ្នាំ​ជាង​នេះ។

រូបភាព៖ ហ្វេសប៊ុក សុខ លីន

ចំពោះ​សិល្បៈ​វិញ សុខ លីន បញ្ជាក់​ទៀត​ថា នាង​នៅ​តែ​ស្រឡាញ់ ពោល​គឺ​ស្រឡាញ់​តាំង​ពី​ដើម​មក​ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញ​នៅ​លើ Tik Tok ជា​ទី​ដែល​នាង​ត្រូវ​បាន​គេ​ស្គាល់ ដែល​តាម​ពិត​គឺ​តាម​រយៈ​ទេពកោសល្យ​សិល្បៈ​នេះ​ឯង។ ដូច្នេះ​ហើយ ស្រីលីន លើក​ឡើង​ថា នាង​នៅ​តែ​ចិញ្ចឹម​ចិត្ត​លៃ​ពេល សម្រាប់​ការងារ​សិល្បៈ​នានា​ឲ្យ​ខាន​តែ​បាន​នា​ពេល​ខាង​មុខ៕

អត្ថបទ៖ ទារិកា

មតិយោបល់