• 2020-05-20 03:18:11
  • ចម្រៀង

ក្រុម K-Pop ដំបូងគេដែលមានសមាជិកម្នាក់ជនជាតិឥណ្ឌូណេស៊ី

  • 2020-05-20 03:18:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ការ​លើក​ពេល​ដោយ​សារ​ជំងឺ​កូវីដ​១៩ នា​ពេល​នេះ​ក្រុម​ចម្រៀង​ K-Pop ថ្មី​ឈ្មោះ​ថា SECRET NUMBER បាន​ធ្វើ​ការ​ Debut ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី ១៩ ខែ​ឧសភា ជា​មួយ​បទ​​ចម្រៀង​ចំណង​ជើង​ថា "Who Dis?”។

SECRET NUMBER ជា​ក្រុម​ដែល​មាន​សមាជិក​ចំនួន ៥នាក់ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ផលិតកម្ម Vine Entertainment។ ​ក្រុម​មួយ​នេះ​មាន​សមាជិក​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន ដោយ​ Denise និង Jinny គឺ​ជា​កូនកាត់​កូរ៉េ-អាមេរិក, Dita ជា​ជន​ជាតិ​ឥណ្ឌូណេស៊ី, Léa ជា​ជន​ជប៉ុន និង Soodam ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង។

Dita គឺ​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​ដំបូង​គេ​ដែល​បាន​ Debut ក្នុង​នាម​ជា​ក្រុម K-Pop ​មាន​ឈ្មោះ​កំណើត​ថា​ Dita Karang ដោយ​នៅ​ក្នុង​ក្រុម​កាន់​តួនាទី​ជា​ Main Dancer និង Lead Vocalist។ Dita ធ្លាប់​ជា​អ្នក​រាំ​មក​ពី​ក្លឹប​ 1MILLION Dance និង​ធ្លាប់​ហ្វឹកហាត់​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក​ផង​ដែរ។

ទស្សនា​បទ Debut របស់​ក្រុម​ដូច​ខាង​ក្រោម ៖​

ប្រភព៖ Soompi ប្រែ​សម្រួល៖ សុខហេង

មតិយោបល់