• 2020-05-20 03:34:27
  • ព័ត៌មាន

ប្រជុំ​រឿង​​មិន​អាច​បំភ្លេច​បាន​ ក្នុង​ឆាក​​ជីវិត​តារា​ល្បីៗ ៥រូប

  • 2020-05-20 03:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​តារា​ល្បី​ពូកែ​សម្ដែង ពូកែ​ធ្វើ​ពុត​មុខ​ទស្សនិកជន​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​កំហុស​ឆ្គង​ចៃដន្យ​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​ខ្មាស​អៀន​មិន​អាច​បំភ្លេច​បាន​ក្នុង​មួយ​ជីវិត​របស់​ពួក​គេ។ ដូច​ជា​តារា​ទាំង ៧ដួង​ខាង​ក្រោម​នេះ សុទ្ធ​តែ​បាន​ជួប​បទ​ពិសោធន៍​បែប​នេះ។

១. Madonna

នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី Super Bowl Show កាល​ពី​ឆ្នាំ​២០១២ កំពូល​តារា​ចម្រៀង​ប៉ុប​អាមេរិក Madonna បាន​ភ្លាត់​ជើង​ដួល​ផ្កាប់​មុខ នៅ​មុខ​ទស្សនិកជន​ជា​ច្រើន​នាក់។ បើ​ទោះ​ជា​បាន​ងើប​ឡើង​វិញ​ភ្លាម​ៗ ប៉ុន្តែ​នាង​នៅ​តែ​មាន​អារម្មណ៍​ខ្មាស​អៀន មិន​អាច​សម្ដែង​បាន​ល្អ​រយៈ​ពេល​ពីរ​បី​នាទី​នៅ​លើ​ឆាក។

២. Zac Efron

ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ​ខ្សែ​ភាពយន្ត​ "Lorax” ដែល​ខ្លួន​បាន​សម្ដែង​កាល​ពី​ឆ្នាំ​២០១២ តារា​សម្ដែង Zac Efron បាន​ជ្រុះ​ស្រោម​អនាម័យ​យ៉ាង​ច្បាស់​ក្រឡែត​ចេញ​ពី​ហោប៉ៅ​នៅ​ពេល​កំពុង​ស្វាគមន៍​គោរព​អ្នក​គាំទ្រ។ ដោយ​មាន​អារម្មណ៍​ខ្មាស​អៀន Efron ញញឹម​តិច​ៗ​ និង​ឱន​រើស​របស់​នោះ​ទុក​វិញ ហើយ​ក៏​ពាក់​វ៉ែនតា​ដើម្បី​ចូលរួម​កម្មវិធី​ជា​បន្ត។

៣. Christina Aguilera

នៅ​ខែ​មករា ឆ្នាំ​២០១២ តារា​ចម្រៀង Christina Aguilera បាន​សម្ដែង​ក្នុង​ពិធី​បុណ្យ​សព​របស់​តារា​ចម្រៀង Etta James ខណៈ​មាន​ទឹក​ពណ៌​ក្រហម​ៗ​ហូរ​ចេញ​ពី​ជើង​របស់​នាង។ Aguilera នៅ​តែ​បន្ត​ច្រៀង ប៉ុន្តែ​គេ​ឃើញ​នាង​ព្យាយាម​លើក​ជើង​ជូត​ទឹក​នោះ​ចេញ​ជា​ច្រើន​ដង​មុន​ពេល​សម្ដែង​ចប់។ សារព័ត៌មាន​នានា​បាន​និយាយ​ថា ទឹក​នោះ​គឺ​ជា Spray ដែល​នាង​បាញ់​ឲ្យ​ស្បែក​ខ្មៅ ប៉ុន្តែ​វា​មាន​បញ្ហា ទើប​ហូរ​ចេញ​មក​ដូច្នេះ។​

៤. Justin Bieber

នៅ​យប់​ដំបូង​នៃ​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​តារា​ចម្រៀង Justin Bieber កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២ តារា​ចម្រៀង​រូប​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​របស់​ខ្លួន​ជ្រួលច្របល់ ខណៈ​សម្ដែង​សុខ​ៗ​ស្រាប់​តែ​ក្អួត​នៅ​លើ​ឆាក។ ក្រោយ​មក​មិន​បាន​ប៉ុន្មាន​ផង តារា​រូប​នោះ​ក៏​រត់​ទៅ​ខាង​ក្រោយ​ឆាក​បាត់​នៅ​ពេល​ការ​សម្ដែង​មិន​ទាន់​បញ្ចប់​។ បន្ទាប់​ពី​សុំទោស​ទស្សនិកជន Justin Bieber ក៏​បាន​បន្ត​សម្ដែង​ធម្មតា​លុះ​ចប់​កម្មវិធី។ នៅ​ថ្ងៃ​បន្ទាប់ តារា​រូប​នេះ​ក៏​បាន​ប្រាប់​ថា​គេ​មិន​ស្រួល​ខ្លួន​ដោយ​សារ​តែ​ផឹក​ទឹកដោះ​គោ​ច្រើន​ពេក និង​បាន​ញ៉ាំ​ Pasta ទៀត​មុន​ពេល​ឡើង​សម្ដែង។​

៥. Katy Perry

នៅ​ពេល​កំពុង​សម្ដែង​បទ "I Kissed a Girl" ក្នុង​កម្មវិធី MTV Latin America Awards តារា​ចម្រៀង Katy Perry បាន​ប្រឡាក់​ខ្លួន​ឯង​ជាមួយ​នំ​ខេក​ពណ៌​ផ្កា​ឈូក​ដ៏​ធំ​ដើម្បី​ឲ្យ​ការ​សម្ដែង​របស់​នាង​កាន់​តែ​ទាក់ទាញ។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​ខ្មាស​គេ​នោះ​គឺ​ថា ក្រោយ​ពី​មាន​នំ​ខេក​ជាប់​ខ្លួន នាង​ក៏​រអិល​ដួល​ ក្រោក​មិន​រួច​មួយ​ដង​ជា​ពីរ​ដង​នៅ​លើ​ឆាក។

ប្រភព៖ Therichest ប្រែសម្រួល៖ វ៉ាន់ថន

មតិយោបល់