• 2020-05-20 04:14:31
  • ព័ត៌មាន

ទើប​សម្ដែង​បាន​១រឿងដំបូង​ប៉ុណ្ណោះ តែតារា​​វ័យ​ក្មេង​ទាំងនេះជោគជ័យ​ខ្លាំង​ស្មានមិនដល់?

  • 2020-05-20 04:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​វ័យ​ក្មេង​ជា​ច្រើន​បាន​ផ្ញើ​ជីវិត​លើ​វិថី​សិល្បៈ ដោយសារ​ចិត្ត​ស្រឡាញ់ និង​ចង់​សាក​ល្បង​បង្ហាញ​ទេពកោសល្យ​ដែល​មាន​ពីមុន​តាមរយៈ​ខ្សែភាពយន្ត។ អ្នកខ្លះ​ទម្រាំ​បាន​ភាពជោគជ័យ​ ត្រូវ​ចំណាយ​ពេល​យូរណាស់ ផ្ទុយ​ពីតារា​ប្រុស​ទាំង​ ៤ខាងក្រោម​ ដែល​មាន​ឱកាសបាន​សម្ដែង​រឿង​ល្បី​រហូត​ធ្វើ​ឲ្យពួកគេ​ល្បី​ខ្លាំង​ភ្លាមៗ ទោះ​បី​ទើប​សម្ដែង​រឿង​ដំបូង​ក៏ដោយ។

១. Perth Tanapon និង Saint Suppapong

Perth Tanapon
Saint Suppapong

អ្នក​ទាំង​ ២​បាន​ចូល​ប្រឡូក​ជា​តារា​សម្ដែង​តាមរយៈរឿងភាគ​ថៃ​មាន​ចំណងជើង​ថា​ «Love by Chance»។ ពួកគេ​ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​ទស្សនា​នៅ​ក្នុង​តំបន់​អាស៊ី ពិសេស​ធ្លាយ​ដល់​អឺរ៉ុប​ទៀត ពេល​ដែល​គេ​យក​រឿង​នេះ​ទៅ​បញ្ចាំង។

២. Win Metawin

ចំណែក​កំលោះ​សង្ហា Win Metawin វិញ​ បាន​លេច​មុខ​ដំបូង​បង្អស់​ក្នុង​ភាពយន្ត​ភាគ​ថៃមានចំណងជើង​ថា «2gether: The Series» របស់​ប៉ុស្តិ៍ GMM 25។ គ្រាន់​តែ​បង្ហាញ​មុខ​ភ្លាម​ Win មាន​អ្នក​គាំទ្រ​ស្រឡាញ់​ជា​ច្រើន​នាក់​ស្មាន​មិន​ដល់​ ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត។ ជាក់ស្ដែង​បច្ចុប្បន្ន​នេះ​ Win ក៏​ស្ថិត​នៅ​ក្នុង​តារាង​តារា​ប្រុស​ដែល​ល្បី​លំដាប់​កំពូល​ដែរ​នៅ​ថៃ។

៣. Jackie Jackrin

Jackie ក៏​ជា​តារា​សម្ដែង​ជើង​ថ្មី​ដែរ ហើយ​លោក​ក៏ជា​សាមជិក​របស់​ក្រុម​ចម្រៀង​ «TRINITY» ដែរ។ រឿងភាគ​ដែល​លោក​សម្ដែង​ ពេល​សម្រេច​សាង​អាជីពជា​តារា​សម្ដែង​នោះ​មាន​ចំណងជើង​ថា​ «In Family We Trust» ពេល​នោះ​ហើយ​ដែល​កេរ្តិ៍ឈ្មោះ​របស់​ Jackie ហក់ឡើង​គួរ​ឲ្យ​កត់សម្គាល់៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់