• 2020-05-20 06:05:00
  • ព័ត៌មាន

Luhan, Kris និង​ Tao រម្លឹក​អារម្មណ៍ពេល​ឡើង​ឆាក​ជុំគ្នា​​ដំបូងកាលពីមុន

  • 2020-05-20 06:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​សមាជិក​ EXO ៣នាក់​មាន​ Kris, Luhan និង​ Tao បាន​អង្គុយ​ជុំគ្នា​រម្លឹក​រឿងពីមុនៗ​ ជាពិសេស​ពេល​ឡើង​ឆាក​សម្ដែង​ជា​លើក​ដំបូង​បង្អស់​ក្នុង​ឆាក​ជីវិត។

ស្ថិត​ក្នុង​ភាគ​ទី ៣​នៃ​កម្មវិធី​ប្រកួត​ "CHUANG 2020” Kris បាន​មក​ចូលរួម​ជា​គណៈកម្មការ​ពិសេស​ មានន័យ​ថា​ជា​ពេល​ដែល​លោក​ត្រូវ​ជួប​គ្នា​ជាមួយ​នឹង​ Luhan និង​ Tao ដែល​ជា​គ្រូបង្វឹក​ប្រចាំ​កម្មវិធី​នេះ។

ជួបគ្នា​ពេល​នេះ​ ពួកគេ​បាន​និយាយ​រឿង​ជា​ច្រើន​កាលពី​មុនៗ។ យ៉ាង​ណា​មិញ​នៅពេល​ដែល​ក្រុមការងារ​សួរ​ពី​ពេល​ឡើង​សម្ដែង​លើ​ឆាក​ដំបូង​ជុំគ្នា​ Luhan បាន​និយាយ​ថា​ ពេល​នោះ​លោក​ភ័យ​ខ្លាំង​ណាស់​ ស្ទើរ​តែ​ចង់​រាគនោមាក់​ខោ​ទៅហើយ។ Tao បន្ថែម «ខ្ញុំ​វិញ​បុកពោះ​សឹង​មិន​អាច​ដក​ដង្ហើម​បាន»។

Luhan បន្ត​ថា៖ «ខ្ញុំ​មិន​ដឹង​ថាយ៉ាង​ម៉េច​ដែរ! តែថ្ងៃ​ណា​មួយ​ គេ​នឹង​ឲ្យ​អ្នក​ឡើង​លើ​ឆាក យើង​អត់​បាន​ត្រៀម​ចិត្ត​ឲ្យ​បាន​ស្រួល​បួល​ទេ ទោះ​បី​យើង​បាន​ហាត់​សម​មួយ​រយៈធំ​ក៏ដោយ តែ​វា​ជា​លើក​ដំបូង​សម្រាប់​យើង​ ទើប​មាន​អារម្មណ៍​បែប​នេះ»។

ចំណែក​ Kris វិញ​ទោះ​មិន​បាន​និយាយ​អ្វី​ច្រើន​ ប៉ុន្តែ​លោក​ក៏​យល់​ស្រប​នូវ​អ្វី​ដែល​ Luhan និង​ Tao និយាយដែរ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់