• 2020-05-20 07:46:40
  • ជីវិតតារា

ភស្តុតាងច្បាស់ៗជាច្រើន បង្ហាញថា T.O.P កំពុងមានស្នេហាជាមួយតារាស្រីផលិតកម្ម​ SM

  • 2020-05-20 07:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

T.O.P សមាជិក​ក្រុម BIGBANG ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​តារា​សម្ដែង​ Kim Gavin នៃ​ផលិតកម្ម​ SM Culture & Contents ដែល​ជា​សាខា​របស់​ផលិតកម្ម​ SM Entertainment។ ការ​សង្ស័យ​កើត​មាន​ក្រោយ​ពី​ភស្តុតាង​ជា​ច្រើន​ត្រូវ​បាន​គេ​ចែក​ចាយ​លើ​អ៊ីនធឺណិត។

ការ​បង្ហោះ​មួយ​លើ​វិបសាយ​ចិន Sina មាន​ជន​ជាតិ​ចិន​ម្នាក់​បាន​ប្រមូល​ផ្ដុំ​ភស្តុតាង​បញ្ជាក់​ថា​ T.O.P និង Kim Gavin ពិត​ជា​មាន​ទំនាក់ទំនង​នឹង​គ្នា ចាប់​ផ្ដើម​ពី​រូបភាព​ដែល​អ្នក​ទាំង​ពីរ​ថត​ជា​មួយ​គ្នា ដែល​រូប​នោះ​ត្រូវ​បាន​លុប​ចេញ​ពី​គណនី IG របស់ Kim Gavin ភ្លាមៗ។

នៅ​ក្នុង​រូបភាព​គេ​ឃើញ​ T.O.P មាន​​អោប​ស្មា​របស់​ Kim Gavin ហើយ​ T.O.P ក៏​មាន​បង្ហោះ​រូបភាព​ដែល​ពាក់​នូវ​ឈុត​សំលៀក​បំពាក់​ដូច​ក្នុង​រូបភាព​លើ IG របស់ Kim Gavin ផង​ដែរ។ រូបភាព​អោប​ស្មា​គឺ​ជា​រូបភាព​ថត​នៅ​​ថ្ងៃ​កំណើត​របស់ T.O.P កាល​ពី​ថ្ងៃ​ទី ៤ វិច្ឆិកា ឆ្នាំ ២០១៩។

ភស្តុតាង​ដែល​គេ​ប្រមូល​មក​មាន​ដូច​ជា​ ទិដ្ឋភាព​សមុទ្រ​ស្រដៀង​គ្នា ៖

សំលៀក​បំពាក់​គេង​យប់​ដូច​គ្នា ៖

ស្បែក​ជើង​ដូច​គ្នា ៖

អំពូល​ដែល​ Kim Gavin បង្ហោះ​លើ IG Story គឺ​មាន​រូបរាង​ដូច​អំពូល​ក្នុង​ផ្ទះ​របស់​ម្ដាយ T.O.P ៖

ចុង​ក្រោយ​គឺ​មិត្ត​របស់ Kim Gavin បាន​បង្ហោះ​រូបភាព​ពួក​គេ​ហូប​អាហារ​ជុំ​គ្នា​ជា​មួយ​មនុស្ស​ម្នាក់ ដែល​មាន​ពាក់​ខោអាវ​ដូច T.O.P ៖

Kim Gavin បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី Love Catcher 2 របស់ Mnet ដោយ​ក្រោយ​ពី​បង្ហាញ​មុខ​រួច​នាង​បាន​ចុះ​កុង​ត្រា​ជា​មួយ​ផលិតកម្ម SM C&C ធ្វើ​ជា​តារា​សម្ដែង។ មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ផលិតកម្ម​ទាំង​ពីរ លើ​ដំណឹង​ស្នេហា​នេះ​នៅ​ឡើយ​ទេ៕​​​​​​​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់