• 2020-05-20 08:12:37
  • ព័ត៌មាន

លេច​តារា​កំប្លែង​ថ្មី​ម្នាក់ គេ​សង្ស័យ​ថា​ជា​កូន​របស់​តារា​កំប្លែង​ស្ងួត​នាយ ខ្ជឹប

  • 2020-05-20 08:12:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ មាន​លេច​ចេញ​តារា​កំប្លែង​ជើង​ថ្មី​វ័យ​ក្មេង​មួយ​រូប ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង តាម​រយៈ​ទេពកោសល្យ​កំប្លែង​របស់​ខ្លួន​ ដោយ​ក្នុង​នោះ គ្រប់​គ្នា​ពេល​ទស្សនា​ការ​សម្ដែង​របស់​គេ​រមែង​លាន់​មាត់​សរសើរ​មិន​ដាច់​ពី​មាត់។

តារា​កំប្លែង​ជើង​ថ្មី​នេះ បាន​លេច​មុខ​ក្នុង​វីដេអូ​ឃ្លីប​របស់​ក្រុមហ៊ុន​ឯកជន​មួយ។ ចំណុច​គួរ​ចាប់​អារម្មណ៍​លើ​តារា​កំប្លែង​វ័យ​ក្មេង គឺ​ក្រៅ​ពី​ទេពកោសល្យ​សម្ដែង គឺ​មុខ​មាត់ និង​ការ​សម្តែង​ពិត​ជា​ដូច​តារា​កំប្លែង​ជើង​ចាស់​មួយរូប គឺ​នាយ ខ្ជឹប ដែល​ប្រិយមិត្ត​ស្គាល់​ថា​ជា​តារា​កំប្លែង​ស្ងួត​ពោរ​ពេញ​ដោយ​សំណួន​វោហារ​អប់រំ និង​មិន​ចំអេសចំអាស​ឡើយ។ ចំណុច​នេះ​ហើយ ដែល​គេ​សង្ស័យ​ថា នាយ គឺ​អាច​ជា​សាច់​ញាតិ​របស់​តារា​កំប្លែង​ជើង​ចាស់​ខាង​លើ។

ជុំវិញ​បញ្ហា​នេះ តារា​កំប្លែង​ជើង​ថ្មី បាន​ប្រាប់​សារព័ត៌មាន​ថា លោក​គឺ​ជា​សាច់​ឈាម​របស់​នាយ ខ្ជឹម មែន ពោល​គឺ​នាយ​ជា​កូន​បង្កើត​របស់​ តារា​កំប្លែង​ស្ងួត​ពិត​មែន ហើយ​នាយ មាន​ឈ្មោះ​ថា នាយ​ខ្ចៅ។ពិត​ជា​ដូច​ពាក្យចាស់​លោក​ថា ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ នាយ​ខ្ចៅ​បាន​ចាប់​កំណើត​ដោយ​ភាព​កំប្លែង​ក្រមិច​ក្រមើម ឆ្នាំ​២០១២ មក​ម្ល៉េះ។

នាយ​ ខ្ចៅ បង្ហើប​ថា ដោយ​សារ​មាន​និស្ស័យ​សិល្បៈ​តាម​ឪពុក នាយ​ធ្លាប់​បាន​ទៅ​ប្រឡង​កំប្លែង​នៅ​ទូរទស្សន៍​ស៊ីធីអិន ថែម​ទៀត​ផង។ ប៉ុន្តែ​សំណាង​មិន​ល្អ នាយ​មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ ដូច្នេះ​ហើយ ក៏​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត កែប វិញ​ ប៉ុន្តែ​និស្ស័យ​សិល្បៈ​កំប្លែង​ដែល​ជា​ឈាម​របស់​ឪពុក​នោះ មិន​បាន​សាប​រលាប​ឡើយ ហើយ​នាយ​តែង​តាំង​ចិត្ត​ថា នឹង​រក​ឱកាស​ត្រឡប់​មក​វិញ​ម្ដង​ទៀត។

ក្រោយ​មក​នៅ​ឆ្នាំ ២០១៦ នាយ ខ្ចៅ ក៏​បាន​សម្រេច​ឡើង​មក​ភ្នំពេញ​ម្តង​ទៀត​មែន ​តែ​លើក​នេះ​មិន​បាន​មក​ចូល​រួម​ក្នុង​ការ​ប្រឡង​ណា​មួយ​ទេ គឺ​នាយ​ឡើង​មក​ការងារ​ធ្វើ​ផ្នែក​សិល្បៈ​កំប្លែង​នេះ​តែ​ម្ដង។ កូន​ប្រុស​នាយ ខ្ជឹប ប្រាប់​ថា នាង​បាន​ព្យាយាម​សុំ​ដើរ​សម្ដែង​តាម​រាម​ច្បង​ចាស់ៗ ពិសេស​ជាមួយ​ឪពុក​តែ​ម្ដង​ដើម្បី​ដុះ​ខាត់​សមត្ថភាព​សម្ដែង ហើយ​ជាក់​ស្ដែង លោក​កាន់​តែ​រីក​ចម្រើន​ឡើង​ៗ​រហូត​មក​ដល់​សព្វ​ថ្ងៃ៕

រូបភាព៖ ហ្វេសប៊ុក នាយ ខ្ចៅ

អត្ថបទ៖ ទារិកា

មតិយោបល់