• 2020-05-20 08:30:02
  • ព័ត៌មាន

តារាកូរ៉េ​មួយរូប ដែលធ្លាប់​សាងសង់​សាលារៀន​មួយ​ខ្នង​នៅ​កម្ពុជា

  • 2020-05-20 08:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kim Junsu សមាជិក​ក្រុម​ចម្រៀង​ JYJ ជា​តារា​ចម្រៀង​កូរ៉េ​មួយរូប ដែលធ្លាប់​ឧបត្ថម្ភ​ប្រាក់​ផ្ទាល់ខ្លួន សម្រាប់​ការ​សាងសង់​សាលា​រៀន​មួយ​ខ្នង​នៅ​កម្ពុជា កាលពីឆ្នាំ២០១១។ សាលា​រៀន​នោះ ស្ថិតនៅ​ខេត្ត​ពោធិ៍សាត់ ដែល​មាន​បន្ទប់​រៀន​ ៦បន្ទប់ បង្គន់អនាម័យមួយ និង​បន្ទប់​ប្រជុំ​មួយ។  

xia_kim-junsu

31758850e2bf1291452a729cca865635

មូលហេតុ​ដែល​នាំ​ឲ្យ​ Junsu សម្រេច​ចិត្ត​សាងសង់​សាលារៀន​នៅ​ទីនោះ គឺ​ដោយ​សារ​ម្ដាយ​របស់​គេ​ ធ្លាប់​មក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​តំបន់​នោះ និង​បាន​សាកសួរ​ប្រជាពលរដ្ឋ​ថា​តើ​ពួក​គេ​ចង់​បាន​អ្វី​ជាង​គេ។ ពេល​នោះ អ្នក​ភូមិ​​ជា​ច្រើន​បាន​ឆ្លើយ​ដោយ​មិន​ស្ទាក់ស្ទើរ​ថា​ពួក​គេ​ត្រូវការ​សាលារៀន។

ក្រោយ​ទទួល​ដំណឹង​នេះ Junsu មាន​អារម្មណ៍​រំភើប​នឹង​ទឹក​ចិត្ត​អ្នក​ភូមិ​ដែល​ចង់​ស្វែង​រក​ការ​អប់រំ​ដើម្បី​អនាគត​កូន​ៗ​របស់​ខ្លួន បើ​ទោះ​ជា​​កំពុង​មាន​ជីវភាព​លំបាក​យ៉ាង​ណា​ក្ដី ហើយ​ក៏​ចាប់ផ្ដើម​បរិច្ចាគ​ប្រាក់​សម្រាប់​សាងសង់​សាលារៀន​នេះ​តែ​ម្ដង។ ក្រោយ​សាលា​រៀន​នោះ​ត្រូវ​បាន​សាងសង់​រួច Junsu ក៏​បាន​ឧបត្ថម្ភ​ប្រាក់​ខែ​សម្រាប់​គ្រូ​បង្រៀន​នៅ​ទី​នោះ​ពេញ​មួយ​ឆ្នាំផងដែរ។

208847d084316a9aad775793fb56dfc1

a836d633b31ae52779a966adc9b8fb42

មិនត្រឹមតែប៉ុណ្ណោះទេ កាលពី​​ឆ្នាំ​២០០៨ Junsu រួម​ជាមួយ​ក្រុម​អ្នក​គាំទ្រ​របស់​គេ​ បាន​បរិច្ចាគ​ប្រាក់​សម្រាប់​សាងសង់​ផ្ទះ​ថ្មី​ជា​ច្រើន​ខ្នង ​សម្រាប់​ប្រជាជន​ក្រីក្រ​ក្នុង​ភូមិ​មួយ​នៅ​ភាគ​ខាង​ជើង​នៃ​រាជធានី​ភ្នំពេញ។ បើ​ទោះ​ជា​ Junsu មិន​ធ្លាប់​មក​ជួប​ផ្ទាល់ ប៉ុន្តែ​អ្នក​ភូមិ​នៅ​ទីនោះ​បាន​ស្គាល់​គេ​យ៉ាង​ច្បាស់​តាម​រយៈ​រូបថត និង​បាន​ហៅ​​ភូមិ​នោះ​ក្រៅផ្លូវការ​ថា​ជា​ភូមិ Xiah Junsu ទៀត​ផង។

សម្រាប់​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ តារា​ចម្រៀង​រូប​នេះ​ក៏​ធ្លាប់​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​ដែរ ដូច​ជា​សាងសង់​ផ្ទះ​សម្រាប់​មនុស្ស​ចាស់ កុមារ​ក្រីក្រ និង​ស្ត្រី​ចំណាស់​គ្មាន​គ្រួសារ និង​ធ្លាប់​ឧបត្ថម្ភ​អាហារូបករណ៍​សម្រាប់​យុវជន​ដែល​មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ ៕

ប្រភព៖ koreaboo ,mwave

ប្រែសម្រួល៖ វ៉ាន់ថន

មតិយោបល់