• 2020-05-20 10:03:09
  • ព័ត៌មាន

៤បទ​នៅស្រុកខ្មែរ ដែលមាន​អ្នកមើល​ជាង ៤០លាន​ដង!

  • 2020-05-20 10:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​បាន​ដឹង​រួចមកហើយ ពី បទចម្រៀងថៃ ដែល​មាន​អ្នក​មើល​ច្រើន​ជាង​គេ​លើ YouTube។ ថ្ងៃនេះ សូម​បង្ហាញ​បទចម្រៀង​ ដែលច្រៀង​ដោយ​អ្នកចម្រៀង​ខ្មែរ​វិញម្ដង។

៤បទ​ខាងក្រោមនេះ មាន២បទ ជាវីដេអូ​របស់​ផលិតកម្ម ១បទ​ជា​វីដេអូ​របស់​កម្មវិធី​ប្រឡង​ចម្រៀង និង​១បទ​ទៀត ជា​វីដេអូ​ដែលបង្ហោះ​ដោយ​អ្នក​ចម្រៀង​ផ្ទាល់។

បញ្ជាក់៖ ចំនួន views គិត​ត្រឹម​ថ្ងៃទី២០ ឧសភា ២០២០

១. ពេជ្រ ថៃ ច្រៀង​បទ បាត់ដំបងបណ្ដូលចិត្ត ក្នុង Channel YouTube "The Voice Kids Cambodia" (មានអ្នកមើល ៤៧,៩លាន​ដង)

២. រ៉ាប៊ី ច្រៀងបទ មាន់ស្រែ ក្នុង Channel YouTube "Town Production" (មានអ្នកមើល ៤៧,១លានដង)

៣. សោភា ទេពី ច្រៀងបទ អ្នកណាកែចិត្តបង? ក្នុង Channel YouTube "Zone Production" (មានអ្នកមើល ៤៥,២លាន​ដង)

៤៖ សុជាតិ ច្រៀង cover បទ Shape of You ក្នុង Channel YouTube "CheaSOCHEATofficial" (មានអ្នកមើល ៤១,៧លានដង)

ក្រៅពី៤បទនេះ តើប្រិយមិត្ត មានដឹងថាបទណាទៀត ដែលមានអ្នកមើលដល់ខ្ទង់ ៤០លានដង? បើមាន កុំភ្លេចចែករំលែកផងណា!

ចុចអាន៖ វីដេអូបទចម្រៀងថៃ ៥ បទ ដែលមានអ្នកមើលច្រើនជាងគេ​លើ YouTube

មតិយោបល់