• 2020-05-21 02:26:35
  • ស្ទីលតារា

ស្រស់​ស្រាយ​ទាំង​ព្រលឹម! គឺ​ទៅ​លេង​វាល​ស្រែ និង​បឹង​ឈូក​ជាមួយ​ប្ដី-ប្រពន្ធ អតីត​តារា​ចម្រៀង ម៉ូលីកា

  • 2020-05-21 02:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​ផលិតកម្ម Rock អ្នក​នាង ម៉ូលីកា ថ្មី​ៗ​នេះ​នាំ​ស្វាមី​ទៅ​រំលេច​ស្ទីល​ស៊ិចស៊ី​នៅ​វាល​ស្រែ​ដ៏​មនោរម្យ មុន​វេលា​ត្រូវ​សម្រាល​កូន​ចូល​មក​ដល់​ក្នុង​ពេល​មិន​យូរ​ខាង​មុខ​នេះ។

​ចំណុច​គួរ​ចាប់​អារម្មណ៍ ម៉ូលីកា និង​ស្វាមី​លោក ហុង មានុណ ហៅ​ឆានុន បាន​ដឹក​ដៃ​គ្នា​ទៅ​ក្រេប​យក​រសជាតិ​ខ្យល់​អាកាស​បរិសុទ្ធ​នៅ​ស្រុក​ស្រែ​ដោយ​ការ​គ្រង​ឈុត​បុរាណ​ដ៍​គួរ​ឲ្យ​ទាក់ទាញ។ពួក​គេ​បាន​ជ្រើស​យក​កន្លែង​ថត​នៅ​វាល​ស្រែ និង​បឹង​ឈូក​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក។

ប្ដី​ប្រពន្ធ​តារា​មួយ​គេ​នេះ បញ្ជាក់​ថា ពួក​គេ​ចង់​សាង​អនុស្សាវរីយ៍​ល្អ​ៗ​ឲ្យ​ច្រើន​ជាមួយ​ក្រុម​គ្រួសារ ពិសេស​គឺ​ចង់​បាន​រូប​ពពោះ ក្នុង​សំលៀកបំពាក់​បែប​ស្រែ​នេះ។ ទី​២ គឺ​ចង់​ទៅ​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ក្រៅ​ក្រុង ដើម្បី​ផ្ដល់​សុខភាព​ល្អ​ដល់​កូន​ក្នុង​ផ្ទៃ​ផង​ដែរ ខណៈ​កូន​របស់​ពួក​គេ​ទាំង​ពីរ​ជិត​ដល់​ប្រសូត​ហើយ។ ”ស្រលាញ់​ទេសភាព​ស្រុក​ស្រែ​ណាស់ ឡើង​ស្រស់ស្រាយ​តែ​ម្ដងMummy &Daddy នាំ​កូន​ម៉ូនីតា មក​ប្ដូរ​បរិយាកាស​ម្ដង”។ ម៉ូលីកា ថ្លែង។

កូន​ដំបូង​របស់ ម៉ូលីកា គឺ​ជា​កូនស្រី ហើយ​ពួក​គេ​បាន​ឯកភាព​ដាក់ឈ្មោះ​ឲ្យ​កូន​ស្រី​របស់​ខ្លួន​មុន​សម្រាល ថានុន ចន្ទម៉ូនីតា”។ ដោយ​ឡែក​លោក ឆានុណ ជា​ស្វាមី​របស់​នាង​វិញ​បញ្ជាក់​ថា លោក​តក់​ក្រហល់​ចង់​ឃើញ​មុខ​កូន​ស្រី​របស់​លោក​ណាស់​។

តោះ...ទៅ​លេង​វាស​ស្រែ​ក្បែរ​បឹង​ឈូក​ទាំង​អស់​គ្នា​សិន មុន​ចាប់​ផ្ដើម​ការងារ៖

រូបភាព៖ ផ្ដល់​ដោយ​ ម៉ូលីកា

អត្ថបទ៖ ទារិកា

មតិយោបល់