• 2020-05-21 02:38:00
  • ព័ត៌មាន

ប្រវត្តិ​ជូរចត់​របស់​តារា​កូរ៉េ​ ៩នាក់​ដែល​មាន​ប្រភព​ចេញពីគ្រួសារ​ក្រីក្រ

  • 2020-05-21 02:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ទទួល​បាន​ភាព​ជោគជ័យ​ តារា​ម្នាក់ៗ​តេង​ជួប​នូវ​រឿង​រ៉ាវ​ជា​ច្រើន​ផ្សេងៗ​គ្នា។ ក្នុង​នោះ​ខ្លះ​កើត​ពី គ្រួសារ​ធូរធារ ស្របពេល​ខ្លះ​ទៀត​ជា​អ្នក​ដែល​កើត​ចេញពី​គ្រួសារ​ក្រី​ក្រលំបាក​លំបិន ដូច​អ្នក​ទាំង​ ៩​នេះ​ស្រាប់៖

១. Rain

កាល​ពី​នៅ​ក្មេង​ Rain ជា​ក្មេង​ប្រុស​ដែល​មាន​ជីវិភាព​ក្រីក្រ​បំផុត ហើយ​លោក​ត្រូវ​អត់​ទ្រាំ​ខ្លាំង​ណាស់។ មាន​ម្ដង​ Rain ធ្លាប់​ប្រាប់​ថា​ លោក​ធ្លាប់​ទាំង​ដាច់​បាយ​ច្រើន​ថ្ងៃ​ទៀត​ផង។ សុខភាព​របស់​ម្ដាយ​លោក​ក៏​ទ្រុឌទ្រោម​រ៉ាំរ៉ៃ ​ច្រើន​ឆ្នាំជាប់​គ្នា ហើយ​គ្មាន​លុយ​ទិញ​ថ្នាំព្យាបាល។ រហូត​ដល់​ឆ្នាំ ២០០០ ម្ដាយ​របស់​ Rain ក៏​បាន​លាចាក​លោកទៅ។

២. Park Shin Hye

នៅពេល​ដែល​ Shin Hye សម្រេច​មក​ទីក្រុង​សេអ៊ូល​ ដើម្បី​ធ្វើ​ជា​តារា​សម្ដែង​ ឪពុកម្ដាយ​របស់​នាង​សុខចិត្ត​ទុក​អ្វី​គ្រប់យ៉ាង​ចោល​នៅ​ស្រុក​កំណើត​ទាំងអស់ ដើម្បី​មក​គាំទ្រ​នៅជិត​កូន។ គ្រួសារ​នាង​ពីត​ជា​ជួប​បញ្ហា​សេដ្ឋកិច្ច​ខ្លាំង​បំផុត​នៅពេល​នោះ​ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏អ្នក​ទាំង​ ២​នៅ​តែ​នៅ​ជិត​កូន​ស្រី​ម្នាក់​នេះ​ដែរ។

៣. Seo In Guk

In Guk មាន​កំណើត​មកពី​គ្រួសារ​ក្រី​ក្រ ដែល​ពេល​ខ្លះ​ដាច់​បាយ​ក៏​មាន។ ម្ដាយ​របស់​លោក​ ថែម​ទាំង​ធ្លាប់​ធ្វើ​ការ​ជា​អ្នក​លើក​ឥវ៉ាន់​ទៀត​ ដើម្បី​បាន​លុយ​ខ្លះ​ទ្រទ្រង់ជីវិភាពគ្រួសារ។

៤. IU

កុមារភាព​របស់​ IU ស្រស់បំព្រង​បំផុត​ ប៉ុន្តែ​រហូត​ដល់​ពេលមួយ​​គ្រួសារ​របស់នាង​ស្រាប់​តែ​ជួប​បញ្ហា​ទាក់ទង​នឹង​បំណុល។ ហេតុ​នេះ​ហើយ​ទើប​បណ្ដាល​ឲ្យ​ IU និង​ប្អូន​ប្រុស​ ត្រូវ​ទៅ​នៅ​ជាមួយ​នឹង​ជីដូន។ ពួកគេ​រស់​នៅ​ក្នុង​ជីវិត​ក្រីក្រ សូម្បី​ផ្ទះស្នាក់​នៅ​ក៏​សម្បូរទៅ​ដោយ​សត្វ​កន្លាត​ដែរ។

៥. Park Bo Geum

ចាប់​ផ្ដើម​អាជីព​សិល្បៈ​ Bo Geum ជួប​រឿង​លំបាក​ជា​ច្រើន​ លោក​ថែម​ទាំង​ជួប​វិបត្ត​ក្ស័យ​ធន​ ស្របពេល​មាន​អាយុ​ត្រឹម​ ២២ឆ្នាំ​ពេល​នោះ។ ឪពុក​របស់​ Bo Geum បាន​ខ្ចី​លុយ​គេ​ ហើយ​យក​ឈ្មោះ​កូន​ធ្វើ​ជា​អ្នក​ធានា។ បន្ទាប់​ពី​ចូល​សិល្បៈ​ Bo Geum ក៏​ត្រូវ​យក​លុយ​ដែល​ខំ​រក​បាន​ទៅ​ដោះ​បំណុលទាំង​នោះ​ ប៉ុន្តែ​ចំនួន​ដែល​ត្រូវ​សង​ក៏​ច្រើន​​ ស្របពេល​អត្រា​ការប្រាក់​កើនឡើង​។

៦. Han So Hee

So Hee ឯណេះ​វិញ​ ក៏​មាន​ជីវភាព​យ៉ាប់យ៉ឺន​ដែរ​កាល​ពី​មុន​ ជាពិសេស​អំឡុង​ពេល​ដែល​នាង​ចាប់​ផ្ដើម​អាជីព​សិល្បៈ។ កាល​ពីពេល​ដែល​នាង​ប្ដូរ​មក​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ដើម្បី​ចាប់​យក​អាជីពសម្ដែង​ នាង​មាន​លុយ​ក្នុង​ខ្លួន​ត្រឹម​តែ ៣សែនវ៉ុន (ខ្ទង់​ ២៤៣សុល្លារ) ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ​ ទើប​នាង​រក​ការងារ​មក​បន្ថែម​ ដើម្បី​បង្កើន​ចំណូល​ ហើយពេល​នោះ​នាង​បាន​សម្រេច​ធ្វើ​ការ​ក្នុង​បារ​មួយ​កន្លែង​អស់​រយៈពេល​ជាង​ ១​ឆ្នាំ។

៧. Song Jae Rim

រឿង​រ៉ាវ​ក្នុង​គ្រួសារ​របស់​ Jae Rim វិញ​ត្រូវ​បាន​រក្សា​ជា​សំងាត់​ ហើយ​លោក​កម្រ​បង្ហាញ​ទៅ​ក្រៅណាស់។ ប៉ុន្តែ​នៅ​តែ​មាន​អ្នក​ដឹង​ថា​ លោក​កើត​ចេញ​ពី​គ្រួសារ​ដែល​មាន​ជីវិត​ខ្សត់ខ្សោយ​ ហើយ​កត្តា​នេះ​ហើយ​ ទើប​តម្រូវ​ឲ្យ​តារា​ប្រុស​រូបនេះ​ទទួល​បន្ទុក​ក្នុង​ការ​រក​ចំណូល​ផ្គត់ផ្គង់​ការ​ចំណាយ​ក្នុង​ផ្ទះ។

៨. Hyeri

កន្លង​មក​ គេ​ដឹង​ហើយ​ថា​ នាង​តែង​​បរិច្ចាគ​ថវិកា​ជួយ​ក្នុង​យុទ្ធនាការ​សប្បុរធម៌​ជា​ច្រើន​ កើត​ចេញពី​ចិត្ត​អាណិត​មេត្តា។ នេះ​ក៏ព្រោះ​តែ​បទ​ពិសោធន៍​កម្សត់​កម្រ​ ក្នុង​នាម​ជា​កូន​ស្រី​ដែល​រស់​នៅ​ក្នុង​ជីវភាព​ក្រី​ក្រ​តោកយ៉ាក​កាល​ពី​នៅតូច។ គ្រួសារ​របស់​នាង​កាលពីមុន​ ត្រូវ​រង​នូវ​វិបត្តិ​ហិរញ្ញវត្ថុ រហូត​ម្ដាយ​នាង​សម្រេច​ចិត្តទៅ​សុំ​ការងារ​គេ​ធ្វើ​នៅ​រោងចក្រ​អស់​រយៈពេល​ច្រើន​ឆ្នាំ​ទៀតផង។

៩. Cha Seung Won

ជីវិត​របស់​ Seung Won លំបាកលំបិន​ហួស​ថ្លែង​ សូម្បី​ពេល​រៀបការមានប្រពន្ធហើយក៏ដោយ។ លោក​ និង​ប្រពន្ធ​ត្រូវ​ទ្រាំ​រស់​នៅ​ក្នុង​បន្ទប់​ជាន់​ក្រោម​ដី​រយៈពេល​ជា​ច្រើន​ឆ្នាំ ដោយ​សារ​ក្រពេក។ បើ​និយាយពី​កាល​ពីនៅ​តូច​វិញ​ លោក​ក៏​មិន​បាន​ធ្វើ​អ្វី​ច្រើន​ដែរ ព្រោះ​តែ​ជីវភាព​គ្រួសារ​មិន​ធូរធារ​ដូចគេ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់