• 2020-05-21 03:13:05
  • ព័ត៌មាន

Bright ក្លាយ​ជា​តារាល្បី​​ទី​ ២​ដែល​មាន​មុខ​លើ​ ELLE IDOL របស់​ថៃ

  • 2020-05-21 03:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ប្រិយមិត្ត​បាន​ជ្រាប​រួច​មក​ហើយ​ថា​ Bright Vachirawit ជា​តារា​ប្រុស​ថៃ​ដែល​កំពុង​ឡើង​កូដ​ខ្លាំង​នាពេល​បច្ចុប្បន្ន​នេះ។ ដោយឡែក​ ថ្មីៗ​នេះ​ដែរ លោក​ត្រូវ​បាន​ជ្រើស​ជា​តារា​ដែល​ត្រូវ​បង្ហាញ​មុខ​ក្នុង​​ ELLE IDOL ប្រចាំនៅ​ប្រទេស​ថៃ។

បង្ហាញ​មុខ​នៅពេល​នេះ​ Bright ត្រូវ​ក្លាយ​ជា​តារា​ល្បី​ទី២ បន្ទាប់ពី Peck Palitchoke ដែល​បាន​ចេញ​មុខ​នៅ​ “ELLE Idol” Vol.1ដែលជា​កម្មវិធីទូរសព្ទថ្មី​ បង្ហាញ​រូបថត​ និង​វីដេអូ​ម៉ូដ​សំលៀក​បំពាក់​រចនា​ថ្មី​ចុង​ក្រោយ​បង្អស់​ ដើម្បី​ផ្ដល់ជា​ភាព​ងាយ​ស្រួល​ដល់​អ្នក​គាំទ្រ។

Peck Palitchoke
Peck Palitchoke

ទស្សនារូបភាព​ និង​វីដេអូរបស់​ Bright ដូច​ខាងក្រោម៖

ប្រភព៖ posttoday ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់