• 2020-05-22 03:23:26
  • ព័ត៌មាន

ទាំង​នេះ​ជា​តារា​អាស៊ីដែល​ត្រូវ​បង្ហាញ​មុខ​ក្នុង​ការ​ប្រគំតន្ត្រី "One Love Asia” របស់​ UNICEF

  • 2020-05-22 03:23:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UNICEF អង្គការ​សប្បុរសធម៌ជួយ​កុមារទូទាំងពិភពលោក​ កំពុង​រៀបចំ​កម្មវិធី​ផ្សាយផ្ទាល់​ការ​ប្រគំតន្ត្រី​មួយ​ ដោយ​មាន​ការ​ចូលរួម​ពី​តារា​ជា​ច្រើន​ស្ថិត​នៅ​​អាស៊ី។

តារា​ដែល​​ចូលរួម​នឹង​ប្រមូល​ថវិកា​ដែល​បាន​មក​ពី​យុទ្ធនាការ​សប្បុរសធម៌​នេះ​ ទៅជួយ​ដល់​កុមារ​អាស៊ី ដែល​កំពុង​រង​នូវ​ការ​លំបាក​ ដោយសារ​ជីវភាព​ក្រខ្សត់ ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ អំពើកេងប្រវ័ញ្ច ការ​រើសអើង​ និង​អ្នក​ដែល​កំពុង​រងការ​គំរាមកំហែង​ដោយសារ​ COVID-19 ជា​ដើម។ ការ​ប្រគំតន្ត្រី​ដែល​មាន​ឈ្មោះ​ថា​ «One Love Asia» នេះ​ដែរ នឹង​រួម​ជា​ចំណែក​មួយ​ក្នុង​ការ​ចែក​រំលែក​ក្ដី​ស្រឡាញ់ និង​ការ​គាំទ្រ​ដល់​មនុស្ស​ទាំងអស់​ជុំវិញ​ពិភពលោក ឲ្យ​រួម​គ្នា​ជាមួយ​នឹង​ការងារ​ស្ម័គ្រចិត្ត​របស់​អង្គការ​ UNICEF ក្នុង​គោល​បំណងធំ​គឺ​ដើម្បី​កុមារ​ទាំងអស់។

ខាង​ក្រោម​នេះ​គឺ​ជា​តារា​ដែល​នឹង​ចូល​រួម៖

១. Siwon (ក្រុម Super Junior)

២. Eunji (ក្រុម APINK)

៣. ក្រុម CIX

៤. Karen Mok

៥. G.E.M

៦. Akira (ក្រុម EXILE)

៧. ក្រុម AKB48

៨. ក្រុម Ballistik Boyz

ក្រៅពី​តារា​ដែល​ទទួល​ចូលរូម​ខាង​លើ ក៏​នឹង​មាន​តារា​ជាង​ ៥០នាក់ផ្សេង​ទៀត​លើក​យក​បទ​ចម្រៀង​ផ្សេងៗ​គ្នា​មក​សម្ដែង​ រាំ ច្រៀង និង​រួម​បញ្ចូល​នូវ​សារជាវីដេអូជា​ដើម។ ការ​ប្រគំតន្ត្រី​នឹង​ចេញ​ផ្សាយ​នៅ​លើ​គណនី​ YouTube ផ្លូវការ​របស់​ UNICEF នៅ​ថ្ងៃ​ទី ២៧ ខែឧសភា ម៉ោង​ ៩យប់នៅ​ប្រទេ​កូរ៉េ (ត្រូវ​នឹង​ម៉ោង​ ៧ល្ងាច​នៅកម្ពុជា)៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់