• 2020-05-22 06:52:49
  • ព័ត៌មាន

ត្រូវ​ទទួល​ងារ​ជា​ «Golden Maknae» តែ​ធ្លាប់​ដឹង​ទេថា​ Jungkook មាន​អារម្មណ៍​យ៉ាងណា?

  • 2020-05-22 06:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថភាព​ច្រៀង​ រាំ​ សម្ដែង​ ពូកែ​ខាង​កីឡា គំនូរ ធ្វើ​វីដេអូ សុទ្ធ​តែ​ជា​អ្វី​ដែល​សមាជិក​ពៅ​គេ​របស់​ BTS គឺ​ Jungkook ទៅរួច​ទាំងអស់។ ដោយសារ​តែ​ពូកែ​ច្រើន​មុខ​បែប​នេះ​ហើយ​ ទើប​លោក​ត្រូវ​អ្នក​គាំទ្រ​ឲ្យ​រហស្សនាម​ថា​ជា​ «Golden Maknae» តែ​អារម្មណ៍​ពិត​សាមី​ខ្លួន​យ៉ាង​ណា​ ពេល​នេះ​បញ្ជាក់​ហើយ។

ស្ថិត​ក្នុង​ភាគ​ទី ៥​របស់​ «Break The Silence» សមាជិក​ម្នាក់ៗ​របស់ BTS បាន​ទម្លាយ​អារម្មណ៍​ពិត​ ជា​អ្វី​ដែល​ពួកគេ​ទុក​ក្នុង​ចិត្ត​រយៈពេល​ជា​យូរ​ និង​គ្មាន​ឱកាស​បាន​បង្ហាញ​រហូត​មក​ដល់ពេល​នេះ។ ដូច​ Jungkook ជា​ដើម​ បាន​បង្ហាញ​ការ​យល់​ឃើញ​ដំបូង​មិនធ្លាប់​មាន​ទាក់ទង​នឹង​ឈ្មោះ​ដែល​គេ​ដាក់​ឲ្យ​លោក​ថា​ជា​ «Golden Maknae»។

Jungkook ថា៖ «ខ្ញុំ​ច្រណែន​នឹង​រូប​ភាព​ខ្ញុំ​ខ្លួន​ឯង​ ដែល​មនុស្ស​គ្រប់គ្នា​រក្សា​ទុក។ គ្រប់គ្នា​ហៅ​ខ្ញុំ​ថា​ជា​ Golden Maknae តែ​វា​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​គិត​ទុក​ទេ ដូចនេះ​ខ្ញុំ​ត្រូវខំ​បន្តកាន់​តែ​ខ្លាំង​ទៀត​ ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​អាចបង្ហាញចេញ​ទៅ​តាម​អ្វី​ដែល​គ្រប់គ្នា​គិត​និង​សរសើរ»។

លោក​បន្ត​ថា៖ «បន្ទាប់ពី​ឆ្លងកាត់ពេល​វេលា​ជា​ច្រើន​ តាំងពី​ថ្ងៃ​ចេញ​មុខ​ដំបូង​មក​ ខ្ញុំ​គិត​ថា​ទីបំផុត​ ខ្ញុំបាន​ប្រឹង​ប្រែង​ខ្លាំង​អស់​ពីចិត្ត​ហើយ»។

តារា​ប្រុស​ម្នាក់​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ម្នាក់​ដែល​ចូល​ចិត្ត​ផ្សងព្រេង​ និង​ជំនះ​អ្វី​គ្រប់យ៉ាង​ដើម្បី​ពង្រឹង​ខ្លួន​ឯង ប៉ុន្តែ​ពិត​ណាស់​គ្មាន​អ្នកណា​កើត​មក​ល្អ​ឥតខ្ចោះគ្រប់១០ទេ។ ទោះបី​ឈ្មោះ​​ដែល​គេ​ដាក់ឲ្យ​ វា​អស្ចារ្យខ្លាំង​ក្លា​ពេក​ ប៉ុន្តែ​សម្រាប់​ ARMY នៅ​តែ​ស្រឡាញ់​អ្វី​ដែល​ Jungkook មានតាំងពី​ដើម មានន័យ​ថា​ចរិត​ធម្មជាតិ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់