• 2020-05-25 03:10:59
  • ព័ត៌មាន

ផលិតកម្ម SM បង្ហាញ​វីដេអូដ៏​មានន័យអបអរខួប ១២ឆ្នាំរបស់ SHINee

  • 2020-05-25 03:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​ ១២​ឆ្នាំ​ហើយ​ដែល​ SHINee បង្ហាញ​មុខ​លើ​វិថី K-Pop និង​តែង​នៅ​ជាប់​ក្នុង​បេះដូង​អ្នក​គាំទ្រ​ជា​ច្រើន។

ជាក់ស្ដែង​នៅ​ថ្ងៃទី ២៥ ខែឧសភា ផលិតកម្ម​ SM បាន​បញ្ចេញ​វីដេអូ​ពិសេស​មួយ​ដើម្បី​អបអរ​ខួប​គម្រប់​ ១២​ឆ្នាំនៃការ​បង្កើត​ក្រុម SHINee មាន​ចំណងជើង​ថា​ «Dozen of Years with SHINee»។ SHINee បាន​ចេញ​មុខ​ដំបូង​កាលពី​ឆ្នាំ ២០០៨​ ជាមួយ​នឹង​បទ​ទី ១​ដែល​ធ្វើ​ឲ្យ​ពួកគេ​ល្បី​ភ្លាម​ មាន​ចំណងជើង​ថា​ «Replay»។

កន្លង​មក​ជា​ច្រើន​ឆ្នាំ​មក​នេះ​ SHINee ជួប​រឿង​ជោគជ័យ​ រីករាយ ជូរចត់ គ្រប់សព្វបែប​យ៉ាង​ ប៉ុន្តែ​ពួកគេ​នៅ​តែ​សម្រេច​បន្ត​ចាប់​ដៃ​គ្នា​មិន​លែង​ទោះ​មាន​រឿង​អ្វី​ក៏​ដោយ។

ងាកទៅ​វីដេអូ​ដែល​ SM បង្ហោះ​​ពេល​នេះ​ បាន​បង្ហាញ​គ្រប់​សកម្មភាព​សម្ដែង​របស់​សមាជិក​ទាំង​ ៥​លើ​ឆាក នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជា​ច្រើន​នាពេល​កន្លងមក។ ភ្ជាប់​ជាមួយ​វីដេអូ​ក៏​មាន​សារ​ខ្លី​មួយ​សរសេរ​ថា «អស់​រយៈពេល​ ១២ឆ្នាំ​មក​ហើយ​សម្រាប់​យើង​ដែល​នៅ​ជាប់​ជាមួយ​អ្នក​គាំទ្រ។ ពួកយើង​តែង​ដឹងគុណ​ដល់​ SHINee WORLDS ដែល​បាន​ធ្វើ​ឲ្យ​យើង​បញ្ចេញ​ពន្លឺ​ភ្លឺ​ចែងចាំង។ នាពេល​អនាគត​ យើង​ត្រូវ​នាំគ្នាបន្ត​ដើរទៅមុខ​​យឺតៗ​ជាមួយ​ SHINee ទាំងអស់គ្នា»៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់