• 2020-05-25 09:03:21
  • ព័ត៌មាន

ទស្សនា MV ថ្មី​របស់ Baekhyun និង​ដឹងពីហេតុផលម្ចាស់បទលើកវាជា​បទ​ប្រចាំអាល់ប៊ុម

  • 2020-05-25 09:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Baekhyun បាន​វិល​មក​វិញ​ហើយ​ជាមួយ​នឹង​បទ​ថ្មី​ដែល​មាន​ចំណងជើង​ថា​ «Candy» បន្ទាប់ពី​ជោគជ័យ​បទ​ដំបូង​ដែល​មាន​ចំណងជើ​ងថា​ «UN Village» ដែល​ចេញកាលពីឆ្នាំ ២០១៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ទី​ ២៥ ខែឧសភា​នេះ​ បទ​ថ្មី​របស់​ Baekhyun ដែល​ស្ថិត​ក្នុង​អាល់ប៊ុម «Delight» បាន​ចេញ​ជា​ផ្លូវការ​ហើយ​បន្ទាប់​ពី​ទម្លាក់​តម្រុយ​ និង​បង្ហាញ​ព័ត៌មាន​ហូរហែ​សម្រាប់​អ្នក​គាំទ្រ​ដែល​ទន្ទឹង​រង់ចាំ​ការ​មក​ដល់​របស់​លោក។

ទស្សនាវីដេអូដូចខាងក្រោម៖

មុន​បទ​ថ្មី​នេះ​ចេញ​ផ្សាយ​ Baekhyun ក៏​បាន​និយាយ​ដែរ​ថា​ ការ​ជ្រើសបទ​ល្អ​ជាងគេ​មក​ជា​បទ​ប្រចាំ​អាល់ប៊ុមលើក​នេះ​មិន​ងាយ​ស្រួល​ទេ។ ប៉ុន្តែក្រោយគិតគូរ​សព្វគ្រប់​អស់​ហើយ​ទើប​លោក​សម្រេច​យក​ «Candy» ជា​បទ​ធំ​ ក្រោម​ហេតុផល​២យ៉ាង៖

-ទី១៖ លោក​ចង់​បង្ហាញ​អ្វី​ដែល​ថ្មី​ពិសេសនៃ​ជំនាញ​រាំ។ ដោយសារ​បទ​នេះ​មាន​បទ​ភ្លេង​បែប​សប្បាយៗ​ ហើយ​ Baekhyun ក៏គិត​ថា​វា​ងាយ​ស្រួល​សម្រាប់​លោក​នៅពេល​យក​ទៅ​សម្ដែង​ដែរ។ មិនត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ក៏​បាន​ប្រាប់​ដែរ​ថា​នឹង​ប្ដូរ​ក្បាច់រាំឲ្យ​បាន​ច្រើន​ក្បាច់​ខុសៗគ្នា ពេល​ចូលរួម​កម្មវិធី​ផ្សេងៗ ដើម្បី​កាន់​តែគួរ​ឲ្យ​ចាប់អារម្មណ៍។

-ទី២៖ ដោយសារ​សាច់ភ្លេង​បទ​នេះ​ មិន​មាន​អ្វីស្មុគស្មាញ​ បង្កប់អារម្មណ៍ស្រស់ស្រាយ ដូចនេះ​វា​នឹងក្លាយជាបទដែលអាចបង្កើន​ថាមពល​ដល់អ្នក​ស្ដាប់៕​

អត្ថបទ៖ យី សុធារី

មតិយោបល់