- 2020-05-26 04:08:41
- ព័ត៌មាន
ឈុតវាយគ្នាក្នុងរឿងរបស់ Baekhyun និង IU ត្រូវល្បីជាថ្មី ពេលបទពួកគេប្រដេញគ្នាជាប់លេខ១
- 2020-05-26 04:08:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុតវាយគ្នាក្នុងរឿងរបស់ Baekhyun និង IU ត្រូវល្បីជាថ្មី ពេលបទពួកគេប្រដេញគ្នាជាប់លេខ១
ចន្លោះមិនឃើញ
ឈុតមួយក្នុងរឿង «Scarlet Heart Ryeo» ត្រង់វគ្គ Baekhyun និង IU ប្រតាយប្រតប់គ្នា ដូច «Tom & Jerry» ត្រូវអ្នកគាំទ្រលើកយកមក Share គ្នាមើលជាថ្មី ពេលដែលបទថ្មីរបស់ពួកគេប្រដេញជើងគ្នាជាប់លើតារាងបទចម្រៀងកំពូល។
បទទោលថ្មីរបស់ Baekhyun មានចំណងជើងថា «Candy» បានចេញជាផ្លូវការកាលពីថ្ងៃទី២៥ ខែឧសភា។ ជាបទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងគួរឲ្យចាប់អារម្មណ៍។ ដោយសារតែសន្ទុះនៃប្រជាប្រិយភាពហក់ឡើងបែបនេះ វាក៏បានក្លាយជាគូប្រកួតថ្មីរបស់បទ «Eight» បទចម្រៀងរបស់ IU ជាមួយ Suga (ក្រុម BTS) លើតារាងបទចម្រៀង។
ជាក់ស្ដែង ក្រោយសម្ដែងរឿងជាមួយគ្នាម្ដងមក ពួកគេបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ហើយមិត្តភាពក៏កាន់តែល្អ។ លើវិស័យសម្ដែង ពួកគេធ្លាប់បានធ្វើការជាមួយគ្នាហើយ ហេតុនេះថ្ងៃណាមួយគ្រប់គ្នាសង្ឃឹមថា Baekhyun និង IU នឹងមានឱកាសចេញបទចម្រៀងរួមគ្នាម្ដង ក្នុងនាមជាតារា K-Pop ម្ដង៕