• 2020-05-27 03:10:10
  • ព័ត៌មាន

អាល់ប៊ុម​ថ្មីនាំសំណាង​ឲ្យ Baekhyun អាច​បំបែកកំណត់ត្រាធំៗលើសការរំពឹងទុក

  • 2020-05-27 03:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ឆ្នាំ ២០១៩​ Baekhyun (ក្រុម EXO) បាន​ចេញ​មុខ​ជា​តារា​ទោល​ជា​លើក​ដំបូង​ដោយ​ទទួល​បាន​ជោគជ័យ​តាម​រយៈ​អាល់ប៊ុម​ «City Light» និង​បាន​បង្កើត​កំណត់​ត្រា​ជា​ច្រើន។ ចូល​ឆ្នាំ ២០២០​វិញ​ Bakehyun នៅ​តែ​បន្ត​រក្សា​កំណត់​ត្រា​របស់​ខ្លួន​ ហើយ​កាន់​តែ​បំបែក​កំណត់ត្រា​កាន់​តែ​ច្រើន​តាម​រយៈ​អាល់ប៊ុម​ទី២ «Delight» ជាមួយ​នឹង​បទ​ថ្មី​ «Candy»។

ក្រោយ​ចេញ​បទ​ថ្មី​កាលពី​ថ្ងៃ​ទី ២៥ ខែឧសភា Baekhyun ពិត​ជា​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ច្រើន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទាំង​មុន​ និងក្រោយអាល់ប៊ុម​ចេញ៖

១. មុន​បញ្ចេញ​ជា​ផ្លូវ​ការ​ អាល់ប៊ុម​ថ្មី​នេះ​បាន​បំបែក​កំណត់ត្រា​ ដោយ​មាន​អ្នក​កុម្ម៉ង់​ទិញ​មុន​ដល់​ទៅ​ ៧៣២ ២៩៦ឯណោះ។

២. យោង​តាម​តារាង Hanteo នៅ​ម៉ោង​ ៥ និង​២០នាទី (ម៉ោង​នៅ​កូរ៉េ)​ ថ្ងៃ​ទី​ ២៥ ខែឧសភា អាល់ប៊ុម​ «Delight» លក់​ដាច់ដល់​ទៅ​ ៦០០ ៩០៨បន្ទះ​ឯណោះ ​មាន​ន័យ​ថា​ចំនួន​នេះ​ អាចយក​ឈ្នះ​ កំណត់ត្រា​អាល់ប៊ុម​លក់ដាច់​ច្រើន​ជាង​គេ​នៅ​សប្ដាហ៍​ចេញផ្សាយ​ដំបូង​របស់​ Kang Daniel ព្រោះ​ថា​អាល់ប៊ុម​របស់​ Baekhyun នេះ​វិញ​លក់​អស់​ច្រើន​មិន​ដល់​១ថ្ងៃ​ផង។

៣. កាន់​តែ​ភ្ញាក់​ផ្អើល​ Baekhyun អាចយក​ឈ្នះ​អាល់ប៊ុម​ជា​ច្រើន​ ដោយ​ដណ្ដើម​បាន​លេខ ១ នៅ​តារាង​ iTune Album ប្រចាំ​នៅ​ ៦៨​ប្រទេសឯណោះ។ បើ​អាល់ប៊ុម​មុន​វិញ​ Baekhyun ជាប់លេខ១​ នៅ​៦៧ប្រទេស។

៤. Baekhyun ជាប់​ជា​ម្ចាស់​តំណែង​ថ្មី​ម្នាក់​ទៀត​ ជាមួយ​នឹង​ BTS ដែលក្លាយ​ជា​តារាទោល​ម្នាក់គត់​ប្រចាំ​ឆ្នាំ ២០២០ ដែល​ក្ដោប​បាន​តំណែង​ All-Kill លើ​តារាង Melon។

៥. ត្រឹម​រយៈពេល​ ៣ម៉ោង​ និង​ ៣៨នាទី​ប៉ុណ្ណោះ​បន្ទាប់ពី​ «Delight» ចេញ​ផ្សាយ Baekhyun ក៏​ចាប់​ឈ្មោះ​លើ​ QQ Musicដែរ។ អាល់ប៊ុម​នេះលក់​ដាច់​ដល់ទៅ​ ១សែន​ Copy នៅ​លើ​វិបសាយ​បទ​ចម្រៀង​ដ៏​ធំ​របស់​ចិនមួយ​នេះ ហើយ​អាច​ប្រមូល​បានលើសពី​ ២លានយ័ន (ខ្ទង់ ២៧៩ ៥៧១ដុល្លារ)ទៅទៀត។ កត្តា​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ Baekhyun ក្លាយ​ជា​តារាចម្រៀងកូរ៉េ​ដំបូងគេ​បង្អស់​ដែល​អាច​ធ្វើ​រឿង​សម្រេច​បាន​ក្នុង​រយៈដ៏​ខ្លី​បំផុត​មិន​គួរ​ឲ្យជឿប្រចាំ​ឆ្នាំ ២០២០៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់