• 2020-05-27 04:45:58
  • ភាពយន្ត

ដល់​បាត់ ចេញ​មុខ​តួឯក​ស្រី​ក្នុង​រឿង​ចំនួន ៦ សុទ្ធ​តែ​វ័យ​ក្មេង​ៗ និង​ស្អាត​ផូរផង់​ណាស់

  • 2020-05-27 04:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​វ័យ​ក្មេង​របស់​កម្ពុជា ចំនួន ៥នាក់ ដែល​សុទ្ធ​តែ​ស្អាត​ៗ ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា គឺ​ជា​តួឯក​ស្រី​ក្នុង​ខ្សែ​ភាពយន្ត​រៀង​ខ្លួន​ចំនួន ៥ ដែល​គ្រោង​នឹង​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ឆាប់​ៗ​នេះ។

ទូរទស្សន៍ PNN បាន​បញ្ចេញ​ពី​រឿង​នេះ ធ្វើ​ឲ្យ​ប្រិយមិត្ត​មួយ​ចំនួន ពិសេស​អ្នក​ដែល​និយម​តាម​ដាន​ខ្សែភាពយន្ត​ភាគ​ខ្មែរ​រំជើបរំជួល។ នៅ​ក្នុង​សារ​ខ្លី​មួយ ទូរទស្សន៍​ក្នុង​ស្រុក​មួយ​នេះ បាន​ឲ្យ​ដឹង​ថា កញ្ញា នៅ ម៉ារីសា ឆាយ នីតា ស៊ឹម ស្រីមុំ យ៉ា សុផាន់ម៉ៃ សិទ្ធី នីកា និង​កញ្ញា រឿន ណាត គឺ​ជា​តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​ថ្មី​របស់​ខ្លួន។

កញ្ញា នៅ ម៉ារីសា

តាម​ដំណឹង​ដដែល​នោះ គឺ​ថា កញ្ញា នៅ ម៉ារីសា ជា​តួឯក​ស្រី​ក្នុង​រឿង "រសជាតិ​អ្នក​មាន​វគ្គ១"។ កញ្ញា ឆាយ នីតា ជា​តួឯក​ស្រី​ក្នុង​រឿង "ចំណង​អាពាហ៍ពិពាហ៍" ដែល​ក្នុង​នោះ សាច់​រឿង​នេះ គឺ​មាន​តួឯក​ស្រី​ដល់​ទៅ​៣​នាក់​ឯណោះ។ យ៉ាង​២នាក់ មិន​ត្រូវ​បាន​ម្ចាស់​ផលិត​បញ្ចេញ​ឲ្យ​ដឹង​ជា​សាធារណៈ​នៅ​ឡើយ ដោយ​ ភីអិនអិន បញ្ជាក់​ថា នឹង​បង្ហាញ​​នៅ​ពេល​ក្រោយ​ទៀត។

កញ្ញា ឆាយ នីតា

តួឯក​បន្ត​មក​ទៀត គឺ កញ្ញា យ៉ា សុផាន់​ម៉ៃ ជា​តួឯក​ស្រី​ក្នុង​រឿង "រសជាតិ​អ្នក​មាន​វគ្គ២"។ ងាក​មក​កញ្ញា ស៊ឹម ស្រីមុំ គឺ​ជា​តួឯក​ស្រី​ក្នុង​រឿង "អ្នក​ទីបី"។ ឯ​តារា​ស្រី​វ័យ​ក្មេង​ដ៏​ស្រស់​សោភា​ដែល​ទើប​នឹង​សម្រាល​បុត្រ សិទ្ធី នីកា ក៏​ត្រូវ​បាន​ប្រកាស​ថា​ជា​តួឯក​ស្រី​ដែរ ពោល​គឺ​នាង​ជា​តួឯក​ស្រី​ក្នុង​រឿង "ពណ៌​ជីវិត"។ ចុង​ក្រោយ​គេ អតីត​បវរកញ្ញា​កម្ពុជា​ឆ្នាំ ២០១៨ កញ្ញា រឿន ណាត គឺ​តួឯក​ស្រី​ក្នុង​រឿង "ផ្កាព្រៃ"។

កញ្ញា យ៉ា សុផាន់ម៉ៃ

រឿង​ទាំង​អស់​ខាង​លើ គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​ៗ​បន្តបន្ទាប់។ យ៉ាង​ណា មិន​ទាន់​មាន​កាល​បរិច្ឆេទ​ពិត​ប្រាកដ​នៃ​ការ​ចាក់​បញ្ចាំង​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​នៅ​ឡើយ ព្រោះ​តែ​ក្នុង​នោះ​ម្ចាស់​ផលិត​ចង់​ឲ្យ​ទស្សនិកជន​ទាយ​មើល​សិន​ថា តួ​ស្រី​ដ៏​ស្រស់​ស្អាត​មួយ​ណា​ក្នុង​ចំណោម​ទាំង ៦​រូប​នេះ នឹង​ត្រូវ​ឡើង​លើ​កញ្ចក់​ទូរទស្សន៍​ជាមួយ​សាច់​រឿង​របស់​ខ្លួន​មុន​គេ។

សិទ្ធី នីកា

ក្នុង​ករណី​ដែល កាល​បរិច្ឆេទ​សម្រាប់​ការ​ដាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ទាំង​ប៉ុន្មាន​ខាង​លើ​មិន​ទាន់​បញ្ចេញ ក៏​ព្រោះ​តែ​មូលហេតុ​ត្រូវ​បាន​គេ​ដឹង​ថា បច្ចុប្បន្ន ទូរទស្សន៍​ក្នុង​ស្រុក​ខាង​លើ បាន និង​កំពុង​ដំណើរ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ភាគ​ខ្មែរ​នៅ​ក្នុង​កម្មវិធី​របស់​ខ្លួន​មួយ​ចំនួន​មិន​ទាន់​ចប់​នៅ​ឡើយ។ រឿង​ទាំង​នោះ​មាន​ដូច​ជា "កាំបិត​មុខ​២" និង​រឿង "សង្គ្រាម​មរតក" ជា​ដើម។

ដូច្នេះ​គេ​ជឿ​ថា ខ្សែ​ភាពយន្ត​របស់​ស្រី​ស្អាត​ទាំង​៦ នឹង​ចូល​ខ្លួន​មក​បន្ត​បន្ទាប់ បន្ទាប់​ពី​រឿង​ភាគ​ខ្មែរ​ដែល​កំពុង​ចាក់​បញ្ចាំង​បច្ចុប្បន្ន​បាន​បញ្ចប់​សិន៕

កញ្ញា រឿន ណាត
កញ្ញា ស៊ឹម ស្រីមុំ

អត្ថបទ៖ ទារិកា

មតិយោបល់