• 2020-05-27 07:06:14
  • ជីវិតតារា

ខ្លោចចិត្ដ ស្ថានភាពជំងឺគ្រូអាយ៉ៃជើងចាស់ ឈិន​ ឈៀង កាន់តែដុនដាប!

  • 2020-05-27 07:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាព​ជំងឺ​របស់​គ្រូ​ចម្រៀង​អាយ៉ៃ​ជើង​ចាស់​លោក ឈិន ឈៀង កាន់​តែ​ធ្លាក់​ដុនដាប​នៅ​លើ​គ្រែ​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ភរិយា​របស់​លោក នៅ​ថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ​២០២០ នេះ។

បច្ចុប្បន្ន លោក ឈិន ឈៀង មាន​អាយុ​៧៥​ឆ្នាំ ហើយ​លោក​មាន​ជំងឺ​គាប​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​១៨​ឆ្នាំ​ហើយ មើលមិនជាសះស្បើយសោះ។ គ្រួសារ​លោក​បាន​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ព្រម​ទាំង​មន្ទីរ​ពេទ្យ​ល្បី​ៗ​នៅ​កម្ពុជា​ជា​ច្រើន​ទៀត ប៉ុន្តែ​ស្ថានភាព​ជំងឺ​របស់​លោក​ហាក់​មិន​ប្រសើរ​។ មក​ដល់​ពេល​នេះ​សាច់ញាតិ សម្រេច​ទុក​រូប​លោក​ថែទាំ​នៅ​ផ្ទះ។

ភរិយា​លោក ឈិន ឈៀង គឺ​អ្នកស្រី អ៊ុក សូផា និយាយថា៖ "គាត់​កាន់​តែ​ទន់​ទៅ​ៗ ហើយ​កូន​ចៅ​ចង់​ពិគ្រោះ​យោបល់​គ្នា​ថា​និមន្ត​លោក​មក​បង្សុកូល តែ​ចាំ​មើល​ប្រហែល​១​សប្ដាហ៍​អី​ទៀត​សិន"។

បច្ចុប្បន្ន លោក​គ្រូ ឈិន ឈៀង ត្រូវ​បាន​សាច់ញាតិ​ដាក់​ឲ្យ​សម្រាក និង​មើល​ថែ​យ៉ាង​យក​ចិត្ត​ទុកដាក់​នៅ​ផ្ទះ ស្ថិតនៅ​ក្បែរ​វត្ត​នាគវ័ន្ដ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

លោក ឈិន ឈៀង និង​ភរិយា គឺ​អ្នកស្រី អ៊ុក សូផា បាន​ក្លាយ​ជា​គ្រូ និង​អ្នក​ចម្រៀង​ច្រៀង​អាយ៉ៃ​ល្បី​ឈ្មោះ​ទាំង​ពីរ​នាក់​តាំង​ពី​អំឡុង​ឆ្នាំ​១៩៧៩។ រហូតមកដល់ពេលនេះ អ្នកនិយមស្ដាប់ចម្រៀងអាយ៉ៃ នៅតែអោយតម្លៃលើទឹកដមសំឡេងអ្នកទាំងពីរ។

បច្ចុប្បន្ន ពួកគាត់​មាន​ប្រាក់​សោធន​វត្ស ដើម្បី​ដោះ​ទ័ល​ជីវភាព។ អ្នកស្រី អ៊ុក សូផា ថា​គ្រួសារអ្នកស្រីមិន​ចង់​រំខាន ឬ​សុំ​ជំនួយ​ពី​សប្បុរសជន​ណា​ឡើយ ព្រោះ​គាត់​នៅ​មាន​លទ្ធភាព​ទ្រទ្រង់​ជីវភាពបាន ហើយ​មិត្ត​ព្រះធម៌​មក​សួរ​សុខទុក្ខ​ជាហូរហែរដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់