• 2020-05-28 04:11:16
  • ជីវិតតារា

ពិតទេដែល ស៊ុន ស្រីពេជ្រ កំពុង​មាន​ផ្ទៃពោះ​៨​ខែ?

  • 2020-05-28 04:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រគត់ស្រគំ​អ្នកនាង ស៊ុន ស្រីពេជ្រ បាន​ព្រលយ​ពាក្យ​សម្ដី និង​អាការៈ​ប្លែកៗ​តាម​ទំព័រ​ហ្វេសប៊ុក​ក្នុង​រយៈ​ពេល​ចុងក្រោយ​នេះ ដោយ​សារ​ទាំង​នោះ​ហាក់​បង្ហាញ​ពី​សភាព​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់។

ចាស់​បុរាណ​តែង​និយាយ​តៗគ្នា​ថា អាការៈ​ស្រ្ដី​មាន​ផ្ទៃពោះ ឬ​ចាញ់​កូន គឺ​ចង់​ហូប​អ្វី​ដែល​ប្លែក ហើយ​ច្រើន​ហួស​ពី​ការ​គិត។ ពេល​ខ្លះ​ស្ត្រី​មាន​គភ៌​មាន​អារម្មណ៍​មួម៉ៅ ប្រសិនបើ​មិន​បាន​ហូប​អ្វី​តាម​ចំណង់​ភ្លាមៗ។ ស្រដៀង​គ្នា​នេះ​ដែរ ស៊ុន ស្រីពេជ្រ បាន​បង្ហាញ​ពី​ការ​ហូប​មង្ឃុត និង​សារ​ទាក់ទង​នឹង​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​ឲ្យ​មហាជន​ជួយ​ឲ្យ​យោបល់​ចំពោះ​ការ​ហូប​ចុក​ក្នុង​គ្រាហ៍​ដែល​ស្ត្រី​មាន​ផ្ទៃពោះទៀតផង។

កាល​ពី​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០២០ ស្រីពេជ្រ បាន​បញ្ចេញ​សារ​មួយ​ថា "ឆ្ងាញ់​ម៉ែ​អា​ឆ្ងាញ់ ៥​គីឡូ​មួយ​សន្ទុះ​ម៉ត់ឡេវ គេ​ភ្លក់​មួយ​មិន​បាន​ទៀត​ខឹង​យក​ម៉ង​ម៉ាក់​កូន​វឌ្ឍនា"។ ហើយ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ នាង​បាន​បង្ហាះ​សារ​មួយ​ទៀត​ថា"ញ៉ាំ​មង្ឃុត​ច្រើន​មាន​បញ្ហា​ដែរ​ទេ សម្រាប់​ស្ត្រី​ពោះ​ធំ(៨​ខែ) ជួយ​ប្រាប់​ផង បើ​ដឹង​បងប្អូន”។

Sabay បាន​ព្យាយាម​សុំ​ការ​បកស្រាយ​ពី​សាមី​ខ្លួន​ជុំវិញ​រឿង​នេះ ប៉ុន្តែ​អ្នកនាង​មិន​ទាន់​ឆ្លើយ​តប។

តារា​ស្រី​ធ្មេញ​ច្រពើស​ល្បីឈ្មោះ​ខាង​ច្រៀង​រៀបរាប់​ពី​តំបន់​ទេសចរណ៍ ស៊ុន ស្រីពេជ្រ ត្រូវ​បាន​សារ​ព័ត៌មាន​ចុះ​ផ្សាយ​ថា នាង​ធ្លាប់បង្កើត​បាន​កូន​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ដែល​គិត​មក​ដល់​ពេល​នេះ​មាន​វ័យ​ជាង​មួយ​ខួប​ហើយ ទាំង​នាង​ពុំ​ធ្លាប់​មាន​ដំណឹង​ចូល​រោងការ​ក្រាប​ផ្ទឹម​តាម​ប្រពៃណី​ខ្មែរ​សោះ​មុន​នោះ។

ទោះជាយ៉ាងណា ស៊ុន ស្រីពេជ្រ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​កាលណោះ​វិញ​ថា អ្នក​នាង​ធ្លាប់​បាន​រៀបការ​រួច​ហើយ។​​​ ប៉ុន្តែ​មក​ដល់​ចុង​​ឆ្នាំ ២០១៩ គេ​ឃើញ​ ស៊ុន ស្រី​ពេជ្រ ចូល​រោងការ​ជាមួយ​បុរស​វ័យ​ក្មេង​ដែល​ជាប់​សង្ស័យ​កាល​គ្រា​នោះម្ដង​ទៀត យ៉ាង​អធិកអធម ហើយ​រហូត​មក​ដល់​ពេល​នេះនាង​ត្រូវ​បាន​គេ​សង្ស័យ​ថា​នាង​ត្រៀម​ធ្វើ​ជា​ម្ដាយ​ក្មេង​ម្នាក់​ទៀត​ហើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់