• 2020-05-28 13:18:35
  • ព័ត៌មាន

តារា​ស្រី​ល្បី​ៗ ដែល​​​បាត់បង់​ភាព​បរិសុទ្ធ​​ជាមួយ​សង្សារ​ជា​​​តារា​ដូច​គ្នា

  • 2020-05-28 13:18:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​ស្នេហា​របស់​តារា​ល្បី​ៗ គឺ​ជា​រឿង​រសើប​បំផុត​ដែល​អ្នក​គាំទ្រ​របស់​ពួក​គេ​ចង់​ដឹង។ ដូច្នេះ​ហើយ​ឲ្យ​តែ​ពួក​គេ​ថ្លោះធ្លោយ​​តែ​បន្តិច សារព័ត៌មាន​នឹង​យក​មក​ចុះ​ព្រោងព្រាត។ សម្រាប់​តារា​ស្រី​ល្បី ៗ​អាមេរិក​ចំនួន ៧​រូប​ខាង​ក្រោម​នេះ មាន​អ្នក​ខ្លះ​រៀបការ​រួច​ហើយ តែ​មួយ​ចំនួន​មិន​ទាន់​នៅ​ឡើយ ប៉ុន្តែ​ពួក​គេ​សុទ្ធ​តែ​ត្រូវ​គេ​ដឹង​ថា​បាន​បាត់បង់​ភាព​បរិសុទ្ធ​ជាមួយ​ដៃ​គូ​ស្នេហា​ជា​តារា​ដូច​គ្នា​ទៀត​ផង។ តាមដាន​ខាង​ក្រោម​នេះ​ ថា​តើ​រឿងរ៉ាវ​ពួកគេ​យ៉ាង​ណា​ខ្លះ៖​​

១. Selena Gomez ​ជាមួយ Justin Bieber  

selena-gomez-justin-bieber-basketball-650-430

 

ពាក្យ​ចចាមអារ៉ាម​តែង​លេចឮ​មិន​ចេះ​ចប់ ចំពោះអតីត​​គូ​ស្នេហ៍​នឹងគ្នាមួយគូនេះ កាលពីមិនទាន់បែកគ្នា។ ទោះ​យ៉ាង​ណា​ពេល​កំពុង​ផ្អែមល្ហែម​នឹង​គ្នា Justin Bieber ធ្លាប់​លាត​ត្រដាង​ដោយ​ផ្ទាល់​ថា Selena បាន​ប្រគល់​ភាព​បរិសុទ្ធ​ ដោយ​មិន​ប្រកែក​អ្វី​បន្តិច​ឡើយ។

២. Kim Kardashian ជាមួយ TJ Jackson  

20130415-082552

មុន​នឹង​រៀបការ​ជាមួយ​តារា​ចម្រៀង Kanye West កំពូល​តារា​ម៉ូដែល Kim Kardashian ធ្លាប់​មាន​មិត្ត​ប្រុស​ជា​ច្រើន​នាក់ ហើយ​មិត្ត​ប្រុស​ដំបូង​គឺ​​តារា​ចម្រៀង TJ Jackson (ក្មួយ​ប្រុស​តារា​ចម្រៀង Micheal Jackson) ដែល​នាង​បាន​ស្គាល់​តាំង​ពី​អាយុ ១៤ឆ្នាំ។ Kim បាន​និយាយ​ប្រាប់​ម្ដាយ​របស់​នាង​ថា មិត្ត​ប្រុស​ម្នាក់​នោះ​ហើយ​ជា​អ្នក​យក​បាន​ភាព​បរិសុទ្ធ​របស់​នាង។

៣. Paris Hilton ជាមួយ Randy Spelling  

stars-e1421257197807

សារព័ត៌មាន​មួយ​ចំនួន​និយាយ​ថា តារា​ចម្រៀង និង​សម្ដែង Paris Hilton បាន​បាត់បង់​ភាព​បរិសុទ្ធ​របស់​ខ្លួន​ជាមួយ តារា​សម្ដែង Randy Spelling តាំង​ពី​នៅ​វ័យ​ជំទង់។ រឿង​សម្ងាត់​របស់​តារា​ទាំង​ពីរ បាន​បែក​ធ្លាយ​នៅ​ពេល​ដែល​លោក​យាយ​របស់ Hilton បាន​ឃើញ​ពួក​គេ​នៅ​សណ្ឋាគារ​ជាមួយ​គ្នា។

៤. Beyonce ជាមួយ Jay-Z  

shutterstock_202358983-1

Beyonce បាន​រៀបការ​ជាមួយ​ស្វាមី​ជា​តារា​ចម្រៀង Jay-Z តាំង​ពី​ឆ្នាំ​២០០៨ នៅ​ពេល​ដែល​នាង​មាន​អាយុ ២៧ឆ្នាំ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​ទាក់ទង​គ្នា​តាំង​ពី​ Beyonce មាន​អាយុ ១៩ឆ្នាំ​ម្ល៉េះ។ តារា​ចម្រៀង​ម្ចាស់​បទ "Drunk in Love” រូប​នេះ​បាន​និយាយ​ថា នាង​ធ្លាប់​ទាក់ទង​មិត្ត​ប្រុស​ម្នាក់​ដែរ​មុន​ស្គាល់​ Jay-Z ប៉ុន្តែ​ទំនាក់ទំនង​ពួក​គេ​មិន​បាន​ឈាន​ដល់​ដំណាក់កាល​ប្រគល់​ខ្លួន​ប្រាណ​នោះ​ទេ។

៥. Vanessa Hudgens ​ជាមួយ Zac Efron

vanessa_hudgens_zac_efron-e1421256111990

តារា​សម្ដែង Vanessa Hudgens និង Zac Efron បាន​ជួប​គ្នា​ នៅ​ពេល​សម្ដែង​រឿង "High School Musical” តាំង​ពី​ម្នាក់​ៗ​មាន​អាយុ ១៧ និង​១៨ឆ្នាំ ហើយ​ក៏​បាន​ក្លាយ​ជា​គូ​សង្សារ។ អ្នក​ទាំង​ពីរ​ គ្មាន​នរណា​ម្នាក់​ធ្លាប់​មាន​ស្នេហា​ឡើយ​កាល​ពី​មុន ដូច្នេះ​គេ​គិត​ថា Hudgens ប្រាកដ​ជា​បាត់បង់​ភាព​បរិសុទ្ធ​ជាមួយ Zac Efron ដែល​នាង​បាន​ទាក់ទង​រហូត​ដល់​អាយុ ២២ឆ្នាំ។

៦. Kristen Stewart ជាមួយ Michael Angarano  

Happy_couple_Kristen_Stewart_and_Michael_Angarano1

មុន​នឹង​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ក្នុង​រឿង "Twilight” និង​មុន​ពេល​នាង​ទាក់ទង​ជាមួយ​ដៃ​គូ​សម្ដែង Robert Pattinson តារា​សម្ដែង Kristen Stewart បាន​ទាក់ទង Michael Angarano ដែល​ជា​ដៃ​គូ​សម្ដែង​របស់​នាង​ក្នុង​រឿង "Speak”។ អ្នក​ទាំង​ពីរ​បាន​ក្លាយ​ជា​គូ​សង្សារ​តាំង​ពី​ Stewart មាន​អាយុ ១៤ឆ្នាំ។ ពួក​គេ​បាន​រក្សា​ទំនាក់ទំនង​ស្នេហា​បាន​រយៈ​ពេល ៤ឆ្នាំ មុន​នឹង Stewart ងាក​មក​ទាក់ទង Pattinson។

៧. Taylor Swift ជាមួយ Jake Gyllenhaal  

jake.gyllenhaal.taylor.swift_.thanksgiving.07

ថ្វី​ត្បិត​តែ​តារា​សម្ដែង​Gyllenhaal មិន​មែន​ជា​ស្នេហា​ទី​មួយ​របស់ តារា​ចម្រៀង Taylor Swift ប៉ុន្តែ​ប្រភព​មួយ​ចំនួន​បាន​អះអាង​ថា មិត្ត​ប្រុស​ម្នាក់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​នាង​បាត់បង់​ភាព​បរិសុទ្ធ អំឡុង​ពេល​ប៉ុន្មាន​ខែ​ដែល​ពួក​គេ​ទាក់ទង​គ្នា​កាល​ពី​ឆ្នាំ​២០១០។ ការ​បែកបាក់​ពី ​Gyllenhaal គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ Taylor Swift ឈឺចាប់​បំផុត ប៉ុន្តែ​តាម​រយៈ​ការ​ឈឺចាប់​នេះ​បាន​ជំរុញ​ឲ្យ Taylor Swift យក​សាច់​រឿង​របស់​ខ្លួន​មក​សរសេរ​បាន​ជា​បទ​ចម្រៀង​ជា​ច្រើន ក្នុង​អាល់ប៊ុម "Red” ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ជុំវិញ​ពិភពលោក ៕

ប្រភព៖ The Richest ប្រែសម្រួល៖ វ៉ាន់ថន

មតិយោបល់