- 2020-05-29 01:23:40
- ព័ត៌មាន
តួស្រីរឿង «The World Of Married» ទម្លាយថាខ្លួនក៏ជាអ្នកគាំទ្រផ្កាប់មុខរបស់ BTS ដែរ
- 2020-05-29 01:23:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួស្រីរឿង «The World Of Married» ទម្លាយថាខ្លួនក៏ជាអ្នកគាំទ្រផ្កាប់មុខរបស់ BTS ដែរ
ចន្លោះមិនឃើញ
ដោយសាររឿងភាគទើបបញ្ចប់របស់ តារាសម្ដែង Kim Hee Ae មានចំណងជើងថា «The World Of Married» ល្បីពេក ទើបវីដេអូសម្ភាសកាលពីមុនរបស់អ្នកស្រី ត្រូវបានគេស្រាវជ្រាវចុចមើលជាថ្មី។
វត្តមានចូលរួមក្នុងបទសម្ភាសនាពេលនោះគឺស្ថិតក្នុងកម្មវិធី "Access Shoxbiz Tonight” ដែលចាក់ផ្សាយកាលពីឆ្នាំ ២០១៩។ ពេលនោះដែរ ក៏ជាពេលដែលតារាស្រីរូបនេះបង្ហើបថា ខ្លួនក៏ជាអ្នកគាំទ្រម្នាក់របស់ BTS។
ផលិតករកម្មវិធីបានសួរថា តើហេតុអ្វីបានជាចូលចិត្តក្រុមចម្រៀងមួយនេះ? ឆ្លើយតបសំណួរនេះ Kim Hee Ae បាននិយាយថា៖ «សួរថាហេតុអ្វីបានជាចូលចិត្ត BTS មែនទេ? អ្នកណាដែលអត់ចូលចិត្តប្រាកដជាចម្លែកៗហើយ»។
នៅពេលពិធីការនីសំណូមពរឲ្យ Kim Hee Ae ទៅមើលការប្រគំតន្ត្រីជាមួយគ្នា តារាស្រីរូបនេះនិយាយថា៖ «អត់ទេ! បើខ្ញុំទៅ ខ្ញុំនឹងស្លាប់ចិត្តភ្លាមៗមិនខាន។ ខ្ញុំគួរឲ្យបង្ហាញការគាំទ្រពីក្រោយទៅបានហើយ»។
Kim Hae Ae ក៏បានទម្លាយដែរថា អ្នកស្រីមិនត្រឹមតែស្ដាប់បទចម្រៀងរបស់ BTS ទេ ប៉ុន្តែក៏គិតថាសមាជិកក្រុមទាំងអស់សុទ្ធតែគួរឲ្យស្រឡាញ់។ តារាស្រីរូបនេះបន្ថែម៖ «ខ្ញុំបានឃើញវីដេអូហាត់រាំរបស់ពួកគេដែលវីដេអូនោះ ពួកគេរាំដោយពាក់ឈ្មោះចំណាំនៅឡើយ។ ពេលនោះពួកគេនៅជាអ្នកហាត់ចំណូលថ្មីនៅឡើយ ហើយពួកគេ Cute Cute ណាស់។ ពួកគេខំខ្លាំងណាស់ រហូតជោគជ័យ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ពួកគេប្រៀបដូចកូនៗរបស់ខ្ញុំអ៊ីចឹង»៕